សភាជាតិ ប្រតិកម្ម នឹងសេចក្តី សម្រេច របស់ សភាអឺរ៉ុប
ប្រតិកម្មនេះ
កើតមាន បន្ទាប់ ពីសភា នៃសហភាព អឺរ៉ុប បានអនុម័ត សេចក្តីសម្រេច ចិត្ត
គាំទ្រ លោក សម រង្ស៊ី កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុន។
VOA / វីអូអេ | ២៩ ធ្នូ ២០១៥
លោក
ហេង សំរិន ប្រធានរដ្ឋសភា
នៅក្នុងកិច្ចប្រជុំសភាពេញអង្គនៅរដ្ឋសភា អំពីការដកលោក កឹម
សុខា ពីតំណែងអនុប្រធានទី១នៃរដ្ឋសភាកាលពីថ្ងៃទី៣០ ខែតុលា
ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA)
ភ្នំពេញ— រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រ កម្ពុជា បានចេញ សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ សៅរិ៍ សម្តែង ការខកចិត្ត ចំពោះ សេចក្តីសម្រេច របស់ សភា សហភាព អឺរ៉ុប ដែលបាន ទាមទារ ឲ្យលោក
សម រង្ស៊ី ប្រធាន គណបក្ស ប្រឆាំង អាចវិលចូល ប្រទេសវិញ ដោយសេរី
និងបញ្ចប់ ដីកា ចាប់ខ្លួនលោក។
នេះ បើយោង ទៅតាម សេចក្តីថ្លែងការណ៍ របស់ រដ្ឋសភា ជាតិ ដែលបាន ចេញផ្សាយ កាលពីថ្ងៃ សៅរិ៍ កន្លងទៅនេះ។
ការចេញ សេចក្តីថ្លែងការណ៍ នេះ កើតមាន បន្ទាប់ ពីសភា នៃសហភាព អឺរ៉ុប បានអនុម័ត សេចក្តីសម្រេច ចិត្ត គាំទ្រលោក សម រង្ស៊ី កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុន ដោយបាន ស្នើ ឲ្យបញ្ចប់ នូវការចាប់ខ្លួន, ហើយ និងការ ចោទប្រកាន់ ទាំងឡាយ លើលោក សម រង្ស៊ី ឬសកម្មជន នៃគណបក្ស ប្រឆាំង។ សភា នៃសហភាព អឺរ៉ុប បានស្នើ ឲ្យសភា ជាតិ កម្ពុជា ផ្តល់មកវិញ នូវអភ័យឯកសិទ្ធិ ជាតំណាងរាស្ត្រ ជូនទៅ ដល់លោក សម រង្ស៊ី ផងដែរ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសភាជាតិ កាលពីថ្ងៃទី២៨ខែវិច្ឆិកា បានសរសេរថា៖
«ក្នុងសេចក្តីសម្រេចរបស់ខ្លួនថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៥ នោះ សភាអឺរ៉ុបបានលើកអនុសាសន៍ជាច្រើនមានជាអាទិ៍ ការអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលមានចែងក្នុងឯកសារអន្តរជាតិ ដែលគ្រប់ប្រទេសទទួលស្គាល់»។
សេចក្តីថ្លែងការណ៍ដដែលនោះសង្កត់ធ្ងន់ថា៖
«អ្នកនាំពាក្យរដ្ឋសភាយល់ឃើញថា ការចាប់បង្ខំឲ្យប្រទេសមួយអនុវត្តតាមបុរេវិនិច្ឆ័យរបស់ខ្លួន ដោយពុំបានស្រាវជ្រាវឲ្យឃើញការណ៍ពិតនោះពុំមែនជាដំណោះស្រាយប្រកប ដោយប្រសិទ្ធភាពឡើយ ជាពិសេសការចាត់ទុកឧក្រិដ្ឋជនជាអ្នកនយោបាយ ឬក៏ចាត់ទុកអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ជាអ្នកនយោបាយគឺជាទង្វើអយុត្តិធម៌ដែលយើងខ្ញុំពុំអាចទទួលបាន ឡើយ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ត្រូវបានរដ្ឋសភាដែលមានតែអ្នកតំណាងរាស្រ្តរបស់គណបក្សប្រជាជន កម្ពុជាសម្រេចលុបចោលអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្រ្តកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាដើម្បីឱ្យប្រឈមមុខនឹងទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ដែលលោកបានថ្លែងថាលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហមពេលដែលលោកនៅជាប់ក្នុង ពន្ធនាគារបឹងត្របែក។
លោក ឈាង វុន តំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជាបដិសេធមិនធ្វើការអធិប្បាយ។
លោកយ៉ែម ប៉ុញ្ញាឫទ្ធិ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ VOA ថា សេចក្តីថ្លែងការណ៍របស់សភាជាតិនេះគឺមានភាពខ្វះចន្លោះ ដោយហេតុថា សេចក្តីថ្លែងការណ៍នេះចេញដោយគ្មានការពិគ្រោះយោបល់រវាងអ្នកតំណាង រាស្ត្រនៃគណបក្សដែលមានអាសនៈនៅក្នុងសភាជាតិ។
«គណបក្សសង្គ្រោះជាតិយើងយល់ឃើញថា សេចក្តីថ្លែងការណ៍នោះវាតែមួយជ្រុង ពុំបានពិគ្រោះយោបល់គ្នា ពិនិត្យរួមគ្នាចំពោះគណបក្សដែលមានអាសនៈនៅក្នុងសភានោះទេ»។
លោកមានប្រសាសន៍បន្ថែមថា គណបក្សដែលមានសំឡេងភាគច្រើន និងភាគតិច គួរជួបគ្នា និងពិភាក្សាលើនីតិវិធីរបស់រដ្ឋសភានៅក្នុងការដកលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចេញពីតំណែងអនុប្រធានទីមួយនៃសភាជាតិ និងការដកអភ័យឯកសិទ្ធិរបស់លោកសម រង្ស៊ី ហើយនឹងការពិនិត្យលើសេចក្តីព្រាងច្បាប់នានា។
សេចក្តីសម្រេចចិត្តរបស់សភានៃសហភាពអឺរ៉ុបក៏បានស្នើសុំឱ្យ រដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតឱ្យបានពេញលេញនិងមិនលម្អៀងចំពោះការ វាយដំច្រំធាក់លើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចំនួនពីរនាក់ផង ដែរ ហើយការស៊ើបអង្កេតនោះត្រូវមានការចូលរួមដោយអង្គការសហប្រជាជាតិ។ សភានៃសហភាពអឺរ៉ុបក៏បានព្រមានកាត់ផ្តាច់ជំនួយដល់ប្រទេសកម្ពុជាផង ដែរ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនធ្វើទៅតាមការស្នើសុំរបស់ខ្លួន។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាអង្គការស្រាវជ្រាវគោលនយោបាយមួយ និងជាអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាយ៉ាងដិតដល់ បាននិយាយថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបគឺត្រឹមត្រូវ និងបានមើលឃើញថា នយោបាយរបស់ប្រទេសកម្ពុជាកំពុងស្ថិតក្នុងសភាពដុនដាប ដោយសារតែអ្នកនយោបាយខ្មែរលែងទុកចិត្តគ្នា ហើយថា ការបន្តវេនគួរត្រូវបានធ្វើឡើងដើម្បីបញ្ចប់នយោបាយបែបចាស់កំរិល ដែលមិនមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដ។
«ខ្ញុំមើលទៅពួកគាត់បរាជ័យ ធ្វើម៉េចធានា អាការធ្វើនយោបាយមួយដែលត្រឹមត្រូវ ហើយដោយសារអញ្ចឹងហើយគាត់បាត់បង់នូវការទុកចិត្តគ្នាទៅវិញទៅមក ហើយខ្ញុំមើលទៅពួកគាត់គួរតែកាត់បន្ថយ ហើយសម្របសម្រួលគ្នា ជជែកគ្នាពីរឿងធ្វើម៉េចរៀបចំឲ្យមានការបន្តវេន ឬក៏ការផ្តល់ឱកាសនយោបាយដល់អ្នកជំនាន់ក្រោយទៅ ព្រោះអីខ្ញុំមើលទៅ ការណ៍ពិតមិន មិនអាចប្តូររបប របៀបធ្វើនយោបាយ ទំនៀមទម្លាប់ចាស់របស់គាត់បានទៀតទេ។ ខ្ញុំមើលទៅ គាត់ធ្វើនយោបាយអស់រយៈពេលច្រើនពេកហើយ ហើយយូរពេកហើយ ហើយគាត់ទៅជាស្នឹមរួចទៅហើយ មិនអាចប្តូរបានទេ ដោយសារអញ្ចឹងប្រហែលជាគាត់ត្រូវធ្វើម៉េច ជជែកគ្នា ត្រូវធ្វើម៉េចក្នុងការផ្ទេរតំណែងដ៏ល្អ ហើយទុកឱកាសឲ្យក្មេងៗជំនាន់ក្រោយជាអ្នកធ្វើនយោបាយបែបប្រជា ធិបតេយ្យ ទើបជារឿងមួយល្អសម្រាប់ប្រទេសជាតិ»។
សេចក្តីសម្រេចចិត្តរបស់សភាសហភាពអឺរ៉ុបកើតមានឡើងបន្ទាប់ពីមាន ប្រតិកម្មជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិនិងសមាជិកព្រឹទ្ធសភាអូស្រ្តាលីដែលសម្តែងការ ព្រួយបារម្ភពីស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាហើយស្នើសុំឱ្យ មេដឹកនាំគណបក្សទាំងពីរងាកមករកតុចរចាឡើងវិញដើម្បីបន្ធូរបន្ថយ ស្ថានភាពតឹងតែងនេះ។
ដោយឡែកនៅព្រឹកថ្ងៃច័ន្ទទី៣០ខែវិច្ឆិកានេះ សភាជាតិនឹងបន្តសម័យប្រជុំរបស់ខ្លួនដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០១៦ និងសេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ។ អ្នកនាំពាក្យនៃគណបក្សប្រឆាំងពុំអាចឲ្យដឹងបានទេថា តើក្រុមតំណាងរាស្ត្រនៃគណបក្សខ្លួននឹងធ្វើពហិការការប្រជុំនេះ ឬយ៉ាងណានោះទេ ដោយរង់ចាំការសម្រេចចិត្តពីថ្នាក់ដឹកនាំកំពូលរបស់គណបក្សដែលរង ការវាយប្រហារយ៉ាងដំណំពីគណបក្សគ្រប់គ្រងប្រទេសក្នុងរយៈពេលបីខែ ចុងក្រោយនេះ៕

No comments:
Post a Comment