Paris Peace Accords 23 Oct. 1991

Tuesday, December 29, 2015

[Vietnamization] រដ្ឋាភិបាល ​​កែ​​សម្រួល​​ សមាសភាព ​​ថ្មី​​ នៃ​​គណៈកម្មការ ​​បោះ​​បង្គោល​​ ព្រំដែន​​ គោក​​ កម្ពុជា-វៀតណាម | Govt changes composiiton of membership of Cambodia-Vietnam land border commission

រដ្ឋាភិបាល ​​កែ​​សម្រួល​​ សមាសភាព ​​ថ្មី​​ នៃ​​គណៈកម្មការ ​​បោះ​​បង្គោល​​ ព្រំដែន​​ គោក​​ កម្ពុជា-វៀតណាម

media 
លោក​ស្រី ​កុយ ពិសី(ស្តាំ) ​អនុប្រធាន​គណៈ​កម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា។​RFI/ Siv Channa

រដ្ឋាភិបាល ​កម្ពុជា​ បាន​កែ​សម្រួល​ សមាសភាព ​ថ្មី​ នៃ គណៈកម្មការ ​ចម្រុះ​ ខណ្ឌសីមា និង​បោះបង្គោល ​ព្រំដែន ​គោក​ កម្ពុជា-វៀតណាម ដែល​មាន​ សមាសភាព ​ចំនួន​ ៣៣​រូប។  ក្នុង​នោះ​ លោក​ វ៉ា គឹម​ហុង ដែល​ជា​ប្រធាន ​គណៈកម្មការ​ ព្រំដែន​ កម្ពុជា ​ធ្វើ​ជា​ប្រធាន លោក ឡុង វីសាលោ រដ្ឋលេខា​ធិការ ​ក្រសួង​ ការ​បរទេស និង​លោក នាង ផាត រដ្ឋ​លេខាធិការ​ ក្រសួង​ ការ​ពារ​ជាតិ ជា​អនុ​ប្រធាន។  ក្រៅ​ពី​នេះ អភិបាល​ខេត្ត​ ទាំង​៩ ​ដែល​ជាប់​ នឹង​ព្រំដែន​ ជា​មួយ ​វៀតណាម, មេ​បញ្ជាការ ភូមិ​ភាគ និងមន្រ្តី​ រដ្ឋាភិបាល​ ជា​ច្រើន​ រូប​ទៀត​ ជា​សមាជិក។  

ភារកិច្ច ​សំខាន់ ​មួយ ​របស់​ គណៈកម្មការ​ថ្មី​នេះ គឺ​ ចរចា​ ជាមួយ​ ភាគី​វៀតណាម ដើម្បី​ ដោះ​ស្រាយ នូវ​រាល់​បញ្ហា​ ទាក់​ទង​ នឹង​ការ​កំណត់​ ខណ្ឌ​សីមា​ និង​ការ​ បោះ​បង្គោល ​ព្រំ​ដែន​ កម្ពុជា-វៀតណាម ខណៈ ​ដែល​ប្រមុខ ​រដ្ឋាភិបាល​ កម្ពុជា-វៀត​ ណាម បាន​ប្រកាស​ កាល​ពី​ថ្ងៃ​ ទី​២៦ ធ្នូ ចង់​ ឲ្យ​បញ្ចប់ ការ​បោះ​បង្គោល​ ព្រំដែន​ គោក ​រវាង ​ប្រទេស​ ទាំង​ពីរ​ ឲ្យ​បាន​ឆាប់, ហើយ​ បន្ត​កំណត់​ ព្រំដែន​ទឹក​ ថែមទៀត។

យោង​តាម​សេចក្ដី​សម្រេច​ស្ដីពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​និង ​បោះបង្គោល​ព្រំដែនគោក​កម្ពុជា វៀតណាម ចុះ​ថ្ងៃ​ទី​១៧​ធ្នូ ឲ្យ​ដឹង​ថា គណៈកម្មការ​ថ្មី​មាន​ភារៈកិច្ច​បន្ថែម​ទៀត​គឺរៀប​ចំ​ចាត់​ចែង និង បច្ចេកទេស​សម្រាប់​ការងារ​កំណត់​ខណ្ឌ​សីមា និង បោះ​បង្គោល​ព្រំដែន។ ធ្វើ​ការ​ត្រួត​ពិនិត្យ​និង​ដោះ​ស្រាយ​បញ្ហា​ដែល​ជួប​ប្រទះ​នៅ​ពេល​ ប្រតិបត្តិការ​ការងារ​ជាក់​ស្ដែង។ គណៈ​កម្មការ​នេះ​សិទ្ធិ​ចូល​រួម​កំណត់​ការ​បើក​និង​តម្លើង​ច្រក​ព្រំដែន​ កម្ពុជា-វៀតណាម។

ហើយ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​គោក​ កម្ពុជា-វៀតណាម​នេះ មាន​ទីស្នាក់​ការ​នៅ​ទី​ស្ដី​ការ​គណៈរដ្ឋមន្រ្តី​និង​មាន​សិទ្ធិ​ប្រើប្រាស់ ​ត្រា​របស់​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី។ គណៈកម្មការ​នេះ​អាច​បង្កើត​អនុ​ គណៈកម្មការ​និង​ក្រុម​ការងារ​មួយ​ចំនួន​ជា​ជំនួយ​ការ​តាម​ការចាំ​បាច់ ។ បន្ថែម​ពី​លើ​នេះ​ទៀត​សេចក្ដី​សម្រេច​លេខ​១៤​ចុះ​ថ្ងៃ​ទី​២៥​ខែ​មេសា​ឆ្នាំ​ ២០០៦​ស្ដី​ពី​ការបង្កើត​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ ព្រំដែន​គោក​កម្ពុជា វៀតណាម និង​បទប្បញ្ញាត្តិ​ទាំង​ឡាយ​ដែល​ផ្ទុយ​នឹង​សេចក្ដី​សម្រេច​ថ្មី​របស់​ រដ្ឋាភិបាល​នេះ​ត្រូវ​ទុក​ជា​និរាករណ៍។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​អាទិត្យ​ទី​២៧​ធ្នូ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​ឲ្យ​ដឹង​ថា គណៈកម្មការ​នេះ​បង្កើត​ឡើង​ដើម្បី​កែ​ប្រែ​សមាសភាព​ថ្មី។ ព្រោះ​សមាសភាព​ក្នុង​គណៈកម្មការ​ចាស់​មាន​មន្ត្រី​ខ្លះ​ទទួល​មរណភាព ហើយ​ ក្នុង​នោះ​តំណែង​មន្ត្រី​មួយចំនួន​ក៏​មាន​ការ​ប្រែ​ប្រួល​ដែរ។ បើ​តាម​លោក វ៉ា គឹមហុង រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ដែល រដ្ឋាភិបាល​សម្រេច​កែ​ប្រែ​សមាសភាព​គណៈកម្មការ​ថ្មី​នេះ។

សូម​បញ្ជាក់​ថា កិច្ច​ការងារ​បោះ​បង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​និង​វៀតណាម​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​នៅ​ សល់​តែ​ជាង​១៦​ភាគរ​យ​ទៀត​ប៉ុណ្ណោះ។ជាងនេះ​ទៅ​ទៀត លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា-វៀត​ណាម នឹង​បន្ត​បោះបង្គោល​ព្រំដែន​ទឹក​ថែម​ទៀត នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែនគោក៕


No comments:

Post a Comment