Paris Peace Accords 23 Oct. 1991

Monday, December 14, 2015

គណបក្ស​ សង្គ្រោះ​ជាតិ ​ប្រកាស​ ថា ​នឹង​ចូលរួម​ ប្រជុំ​សភា ​ឡើង​វិញ​ នៅ​ថ្ងៃ​ ទី​១៦​ធ្នូ | CNRP announces it will attend NatAss sessions again starting on Dec. 16

គណបក្ស​ សង្គ្រោះ​ជាតិ ​ប្រកាស​ ថា ​នឹង​ចូលរួម​ ប្រជុំ​សភា ​ឡើង​វិញ​ នៅ​ថ្ងៃ​ ទី​១៦ ​ធ្នូ

RFA / វិទ្យុ អាស៊ី សេរី | ១៤ ធ្នូ ២០១៥

 

តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ៦២០
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ប្រជុំ​សភា នីតិកាល​ទី​៥ ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។  RFA/Sek Bandith

គណបក្ស​ សង្គ្រោះ​ជាតិ ប្រកាស​ថា នឹង​ចូលរួម ​ប្រជុំ​សភា ​ជាមួយ​ តំណាង​រាស្ត្រ​ មក​ពី​ខាង ​គណបក្ស ​គ្រប់គ្រង​ អំណាច​វិញ នៅ​ថ្ងៃ​ ទី​១៦ ខែ​ធ្នូ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ថា តំណាង​រាស្ត្រ​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​ប្រជុំ​សភា​ពេញ​អង្គ​ដូច​ការ​គ្រោង​ទុក។ លោក​បន្ថែម​ថា ការ​សម្រេច​ចូល​ប្រជុំ​សភា​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​នៅ​ពេល​ នេះ បន្ទាប់​ពី​បាន​ពហិការ​មួយ​រយៈពេល​មក ហើយ​ការ​សម្រេច​ចូល​ប្រជុំ​សភា​ឡើង​វិញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង លោក កឹម សុខា និង​លោក ស ខេង ហើយ​និង​មាន​សេចក្ដី​សម្រេច​ចុង​ក្រោយ​ថ្មី​ទៀត នៅ​ពេល​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍​របស់​គណបក្ស​បាន​បិទ​បញ្ចប់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ។
លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​ថា «ជា​ការ​ពិត ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍​ព្រឹក​មិញ ហើយ​និង​ក្រោយ​ពី​ជំនួប​មតិ​ភាគ​តិច ដែល​ដឹក​នាំ​ដោយ​ឯកឧត្ដម កឹម សុខា និង​មតិ​ភាគ​ច្រើន​ដឹក​នាំ​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ហើយ​និង​សេចក្ដី​ថ្លែងការណ៍​រួម​ពី ១០ ធ្នូ។ ដល់​ព្រឹក​មិញ​យើង​ប្រជុំ​អចិន្ត្រៃយ៍ ហើយ​ថ្នាក់​ដឹក​នាំ​សង្គ្រោះ​ជាតិ សម្រេច​ថា​នឹង​ចូល​ប្រជុំ​សភា​ថ្ងៃ​ទី​១៦ បាទ។»

នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ខាង​មុខ​នេះ រដ្ឋសភា​នឹង​បើក​សម័យ​ប្រជុំ​លើក​ទី​៥ របស់​ខ្លួន ដឹក​នាំ​ដោយ លោក ហេង សំរិន ប្រធាន​រដ្ឋសភា។ របៀប​វារៈ​ចំនួន ៣ ដែល​សភា​បន្ត​សម័យ​ប្រជុំ​នីតិកាល​ទី​៥ នេះ រួម​មាន ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​យល់​ព្រម​លើ​ពិធីសារ សម្រាប់​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ម៉ារ៉ាកេស។ របៀបវារៈ​ទី​២ ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង ស្ដីពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជីវចម្រុះ​អាស៊ាន និង​របៀបវារៈ​ចុង​ក្រោយ គឺ​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ៕


No comments:

Post a Comment