គណៈកម្មការ សិទ្ធិមនុស្ស សភា អាមេរិកាំង នឹងពិភាក្សា បញ្ហា កម្ពុជា និងឡាវ
គណៈកម្មការ
សិទ្ធិមនុស្ស ឈ្មោះ Tom Lantos
នៃសភាជាតិ អាមេរិកាំង នឹងរៀបចំ សវនាការ ខ្លីមួយ នៅថ្ងៃពុធ សប្តាហ៍ក្រោយនេះ
ដើម្បី ស្តាប់អ្នកជំនាញ បង្ហាញ ពីស្ថានភាព សិទ្ធិមនុស្ស នៅក្នុង
ប្រទេស កម្ពុជា និងឡាវ។
រូបឯកសារ៖
សមាជិកសភាជាតិចុះជណ្ដើររដ្ឋសភាស.រ.អ.ពេលអស់លោកពិចារណាពេញមួយយប់
អំពីសំណើចំណាយនៅវិមានរដ្ឋសភាជាតិនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី
១៨កុម្ភ:ឆ្នាំ២០១១។
VOA / វីអូអេ | ១២ ធ្នូ ២០១៥
វ៉ាស៊ីនតោន— គណៈកម្មការ សិទ្ធិមនុស្ស
ឈ្មោះ Tom Lantos
នៃសភាជាតិ អាមេរិកាំង នឹងរៀបចំ សវនាការ ខ្លីមួយ នៅថ្ងៃពុធ សប្តាហ៍ក្រោយនេះ
ដើម្បី ស្តាប់អ្នកជំនាញ បង្ហាញ ពីស្ថានភាព សិទ្ធិមនុស្ស នៅក្នុងប្រទេស កម្ពុជា និងឡាវ។
សេចក្តីជូនដំណឹងរបស់គណៈកម្មការសិទ្ធិមនុស្សTom Lantos ដែល VOA ទទួលបាននៅថ្ងៃសុក្រនេះបានបញ្ជាក់ថា ហេតុផលដែលជំរុញឱ្យឈានដល់ការធ្វើសវនាការនេះដោយសារតែមេដឹកនាំ គណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាគឺលោក សម រង្ស៊ី ត្រូវបានគេបណ្តេញចេញពីសភាជាតិដោយគណបក្សកាន់អំណាចបន្ទាប់ពីមាន ការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងការវាយដំទាត់ធាក់លើអ្នកតំណាងរាស្រ្តចំនួនពីរនាក់។
គណៈកម្មការ សិទ្ធិមនុស្ស ឈ្មោះ Tom Lantos បានបន្ថែម ថា៖
«ល្បិច បំភិតបំភ័យ ដូចនេះ គឺ ត្រូវ បានគេ មើលឃើញ ថា ជាផ្នែកមួយ នៃយុទ្ធនាការ ដ៏ទូលំទូលាយ របស់លោក ហ៊ុន សែន ដើម្បី បង្ក្រាប លើការរិះគន់ រដ្ឋាភិបាល និងកំណត់ លក្ខខណ្ឌ សម្រាប់ ការបោះឆ្នោត ក្នុងឆ្នាំ២០១៨។»
វាគ្មិនដែលត្រូវចូលមកធ្វើបទបង្ហាញមានអ្នកជំនាញសិទ្ធិមនុស្ស មកពីអង្គការមួយចំនួនដូចជាអង្គការ Amnesty International អង្គការ Human Rights Watch និងបណ្តាញពលរដ្ឋខ្មែរដើម្បីកម្ពុជាជាដើម។
អ្នកតំណាងរាស្រ្ត James P. McGovern ជាសហប្រធាននៃគណៈកម្មការសិទ្ធិមនុស្ស Tom Lantos និងអ្នកតំណាងរាស្រ្ត Alan Lowenthal សមាជិកនៃគណៈកម្មការនេះនឹងមកចូលរួមធ្វើសុន្ទរកថាបើកកិច្ចប្រជុំ នេះ។
នេះជាចំណាត់ការថ្មីមួយទៀតរបស់ស្ថាប័ននីតិប្បញ្ញត្តិសហរដ្ឋ អាមេរិកចំពោះការវិវត្តន៍នយោបាយក្នុងប្រទេសកម្ពុជាដែលឈានមកដល់ ដំណាក់កាលយ៉ាងតឹងតែង។
កាលពីថ្ងៃទី៣ ខែធ្នូ សមាជិកសភាចំនួន១៦រូបបានសរសេរលិខិតមួយទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឱ្យបញ្ឈប់ការយាយីរំខាន និងបំភិតបំភ័យគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា និងអនុញ្ញាតឱ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូលប្រទេសវិញដោយគ្មានការភ័យខ្លាច និងគ្មានការធ្វើទុក្ខបុកម្នេញ។
ស្រដៀងគ្នានេះដែរកាលពីចុងខែវិច្ឆិកា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ដល់សវនាការរបស់ព្រឹទ្ធសភា សហរដ្ឋអាមេរិកថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបានដើរថយក្រោយហើយសហរដ្ឋ អាមេរិកព្រួយបារម្ភពីការបោះឆ្នោតក្នុងពេលខាងមុខអាចនឹងឈានទៅ ដល់អំពើហិង្សា។
សហរដ្ឋអាមេរិកកំពុងតែផ្តោតការចាប់អារម្មណ៍លើទ្វីបអាស៊ី ហើយសភាជាតិមើលឃើញថា វាជាការផ្តល់ឱកាសមួយឱ្យផ្តោតការចាប់អារម្មណ៍កាន់តែខ្លាំងលើ បញ្ហាសិទ្ធិមនុស្ស និងមានការផ្លាស់ប្តូរក្នុងតំបន់នេះ៕

No comments:
Post a Comment