Paris Peace Accords 23 Oct. 1991

Tuesday, December 1, 2015

តុលាការ ​ចេញ​ដីកា​ ចាប់​អ្នក​ កាន់​ហ្វេសប៊ុក​ លោក សម រង្ស៊ី៖ ជំនួយការ​ លោក ហុង សុខហួរ | Court issues arrest warrant for person who manages Sam Rainsy's Facebook, Hong Sok Huor's assistant

តុលាការ ​ចេញ​ដីកា​ ចាប់​អ្នក​ កាន់​ហ្វេសប៊ុក​ លោក សម រង្ស៊ី, ជំនួយការ​ លោក ហុង សុខហួរ

RFA / វិទ្យុ អាស៊ី សេរី | ១ ធ្នូ ២០១៥

ហ្វេសប៊ុក សម រង្ស៊ី ៦២០
ទំព័រ​ហ្វេសប៊ុក (Facebook) របស់ ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (រូបថត ​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៥)។  RFA Screenshot

ចៅក្រម​ ស៊ើបសួរ​ សាលា​ដំបូង​ រាជធានី​ភ្នំពេញ ចេញ​ដីកា​ បង្គាប់​ ឲ្យ​សមត្ថកិច្ច​ ចាប់​ខ្លួន​ អ្នក​កាន់​ទំព័រ ​ហ្វេសប៊ុក (Facebook Page) របស់​លោក សម រង្ស៊ី និង​ជំនួយការ​ លោក ហុង សុខហួរ អតីត​សមាជិក​ ព្រឹទ្ធសភា ​គណបក្ស សម រង្ស៊ី ពី​បទ​សម​គំនិត ​ក្នុង​អំពើ​ ក្លែង​បន្លំ​ ឯកសារ​ សាធារណៈ, ប្រើប្រាស់ ​ឯកសារ​ សាធារណៈ​ក្លែង, និង​ញុះញង់ ​បង្ក​ ឲ្យ​មាន ​ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម។

មន្ត្រី​ ជាន់​ខ្ពស់ ​គណបក្ស​ សង្គ្រោះ​ជាតិ បាន​ហៅ​ ការ​ចេញ​ដីកា​ ចាប់​ខ្លួន មន្ត្រី​ គណបក្ស ២​រូប ​បន្ថែម​ទៀត ថា​ ជា​រឿង​ នយោបាយ និង​កៀបសង្កត់​ លើ​គណបក្ស។

អ្នកនាំពាក្យ​ គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ធ្នូ ថា ការ​ចេញ​ដីកា​ ចាប់​ខ្លួន ​ជា​បន្តបន្ទាប់​ នេះ គឺ​ ជា​ការ​ស​បញ្ជាក់ ​ឲ្យ​ឃើញ​ កាន់​តែ​ ច្បាស់​ ថា, តុលាការ​ កម្ពុជា បច្ចុប្បន្ន​ មិន​ឯករាជ្យ, ធ្វើ​ការ​ ក្រោម​ឥទ្ធិពល​ នយោបាយ។  

លោក​ ថា ការ​ចាប់​ខ្លួន និង​ចេញ​ដីកា​ ចាប់​ខ្លួន​ សកម្មជន អ្នក​តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ជា​ហូរហែ ស្រប​ពេល​ ដែល​រឿង​ អយុត្តិធម៌​ ជា​ច្រើន​ បាន​កើត​មាន​ មក​លើ​ គណបក្ស​ ប្រឆាំង ដូចជា​រឿង​ អំពើ​ហិង្សា ​លើ​អ្នក​តំណាងរាស្ត្រ ទាមទារ​ ឲ្យ​ដោះស្រាយ​ បញ្ហា​ ទាំង​អស់ ​ជា​រួម ដែល​មិន ​ជា​ករណី​ ដាច់​ដោយឡែក​ នោះ​ទេ។


លោក យឹម សុវណ្ណ៖ «យើង​ មើល​ឃើញ ​ចាប់​តាំង​ ពី​ថ្ងៃ​ ទី​២២ កក្កដា ឆ្នាំ​២០១៤ នោះ​មក, ដំណើរការ នៃ​ការ​ចាប់​ សកម្មជន​ គណបក្ស​ សង្គ្រោះ​ជាតិ ជាង ១០​នាក់ ដាក់​ក្នុង​ពន្ធនាគារ​ រហូត​ ដល់​ព្រឹត្តិការណ៍​ ចុង​ក្រោយ តាំង​ពី​រឿង​វាយ​ អ្នក​តំណាងរាស្ត្រ​ រឿង​អី គឺ​ វា​ នៅ​ក្នុង​កញ្ចប់​ នៃ​ការ​កៀបសង្កត់ ​ទ្រង់ទ្រាយ ​ធំ​ លើ​គណបក្ស​ សង្គ្រោះ​ជាតិ។  ដូច្នេះ​ យើង​ រំពឹង​ ថា, ដោះ​ គឺ​ ត្រូវ​តែ​ ដោះស្រាយ​ រួម​ ទាំង​មូល​ តែ​ម្ដង។  បើ​សិន​ជា​ មាន​ការ​ គោរព​ ច្បាប់​ មិន​មែន បួន​ដប់​ម្ភៃ​នាក់​ វាយ​អ្នក​ តំណាងរាស្ត្រ​, ហើយ​ ចេញ​សារភាព ៣​នាក់។  បួន​ដប់​អ្នក​ទៀត​ ជាប់​ក្នុង​កាមេរ៉ា ហើយ​មិន​ដឹង​ ជា​នៅ​កន្លែង​ណា?  រឿង​ទាំង​អស់​នេះ គឺ​ រឿង​ នៅ​លើ​តុលាការ​ ដែល​ស្ថិត​ក្រោម​ ឥទ្ធិពល​ របស់​ គណបក្ស​ កាន់​អំណាច​ តែ​ប៉ុណ្ណឹង។» 

ការ​លើក​ឡើង​នេះ បន្ទាប់​ ពី​មាន ​ដីកា​ ពី​ចៅក្រម​ ស៊ើបសួរ​ សាលា​ដំបូង ​រាជធានី​ ភ្នំពេញ លោក កោ វណ្ឌី បង្គាប់ ​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ជា​អ្នក​កាន់​ទំព័រ ​ហ្វេសប៊ុក ឬ​ហ្វេសប៊ុក ផេក របស់​លោក សម រង្ស៊ី និង​ឈ្មោះ អ៊ុង ជុងលាង ជំនួយការ លោក ហុង សុខហួរ អតីត​ សមាជិក​ ព្រឹទ្ធសភា ​គណបក្ស សម រង្ស៊ី។  អ្នក​ទាំង​ពីរ ​រង​ការ​ ចោទ​ប្រកាន់​ ពី​បទ​សម​គំនិត​ ក្នុង​អំពើ​ ក្លែង​បន្លំ​ ឯកសារ​សាធារណៈ, ប្រើប្រាស់​ ឯកសារ​សាធារណៈ​ ក្លែង, និង​ញុះញង់​ បង្ក​ ឲ្យ​មាន​ ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម។  ប៉ុន្តែ​ គណបក្ស​ សង្គ្រោះ​ជាតិ មិន​ទាន់​ ទទួល​បាន​ ដីកា​នេះ​ នៅ​ឡើយ។


ទោះ​ជា​យ៉ាង​ណា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អ្នក​ទាំង​ពីរ​មាន​បេសកកម្ម​ចេញ​ទៅ​ក្រៅ​ប្រទេស តាំង​ពី​មុន​ពេល​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​មក​ម៉្លេះ។

ការ​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេកប៊ុក លោក សម រង្ស៊ី និង​ជំនួយការ​លោក ហុង សុខហួរ នេះ នៅ​បន្ទាប់​ពី​សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស​បាន​សម្ដែង​ក្ដី​ បារម្ភ​ចំពោះ​មន្ត្រី​គណបក្ស​ប្រឆាំង ដូចជា ការ​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ការ​ដក​តំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ករណី​អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ និង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ដើម។ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក​ សម រង្ស៊ី និង​ធានា​សុវត្ថិភាព ព្រម​ទាំង​សេរីភាព​ជូន​តំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង ហើយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ធានា​ នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​ចំពោះ​ការ​ចូល​រួម​ក្នុង​ជីវិត​នយោបាយ​របស់​ ពលរដ្ឋ​កម្ពុជា គ្រប់​រូប៕


2 comments:

  1. ថាហើយ យួនវាថា ឌូម៉ែ មិនជឿទេ កុំថាតែពីរអ្នកនោះ​លោក យឹម សុវណ្ណ ក៍វាចាប់បានតែទាំងអស់ហ្ណឹង ព្រោះ ហ៊ុន សែន ថាគ្មានសង្រ្គជាតិ ឪវាឯណាទេ ស្រុកគេ ធ្វើខ្ញុំយួន ជាង ៣០ ឹ្ឆ្នាំ ហើយ បានសុខសប្បាយ រីកចម្រើន យួនរាប់ស្ទើមិនអស់ ហើយអ្វីក៍យួន ដូចជា ភ្លើង តេលេហ្វូន អាំងទាណិត ពូលីស ទាហ៊ាន ហ៊ុន សែនថា តើមានស្អីទៀតដែលមិនរបស់យួននោះ តើវាឡប់ទេឫនាំគ្នាថាមកសង្រ្គោះជាតិ ម្តេចក៍មិនខ្មាស់គេទេឫ? ឌូម៉ែ

    ReplyDelete
  2. Anonymous12:11 AM

    Hyena Hun Sen,

    You must use your jungle law in hell, not in Cambodia.

    One famous fortune teller predicted that Ah Chos Kauot Hun Sen will Ngorp Tai Horng in 2016.

    ReplyDelete