Paris Peace Accords 23 Oct. 1991

Tuesday, December 1, 2015

[Vietnamization] ក្រុម​ការងារ​ ចំពោះ​ កិច្ច​ នៃ​គណបក្ស ​សង្គ្រោះ​ជាតិ​ ចុះ​ពិនិត្យ​ តំបន់​ព្រំដែន ​នៅ​ខេត្រ រតនគិរី | Working group of CNRP MPs visit border in Ratanakiri

ក្រុម​ការងារ​ ចំពោះ​ កិច្ច​ នៃ​គណបក្ស ​សង្គ្រោះ​ជាតិ​ ចុះ​ពិនិត្យ​ តំបន់​ព្រំដែន ​នៅ​ខេត្រ រតនគិរី

RFA / វិទ្យុ អាស៊ី សេរី | ៣០ វិច្ឆិកា ២០១៥

 

សុន ឆ័យ ៦២០
ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ​តំណាង​រាស្ត្រ លោក សុន ឆ័យ និង​លោក ម៉ៅ មុនីវណ្ណ ចុះ​ពិនិត្យ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។  RFA/Ratha Visal

ក្រុម​ការងារ​ ចំពោះ​ កិច្ច​ នៃ​គណបក្ស​ សង្គ្រោះ​ជាតិ ដឹក​នាំ​ ដោយ​តំណាង​រាស្ត្រ មណ្ឌល​ភ្នំពេញ លោក សុន ឆ័យ និង​លោក ម៉ៅ មុនីវណ្ណ បំពេញ​ បេសកកម្ម​ នៅ​ខេត្ត​ រតនគិរី នៅ​ថ្ងៃ​ ទី​៣០ វិច្ឆិកា។

ក្នុង​ដំណើរ​ បេសកកម្ម ក្រុម​ការងារ​ នេះ ​ផ្ដោត​សំខាន់ ​ចុះ​ផ្សព្វផ្សាយ​ ទៅ​សកម្មជន និង​មន្ត្រី​បក្ស​ នៅ​មូលដ្ឋាន ​ពី​សភាពការណ៍​ នយោបាយ ខណៈ ​វិបត្តិ​ គណបក្ស​ កាន់​អំណាច និង​គណបក្ស​ សង្គ្រោះ​ជាតិ កំពុង​ឡើង​កម្ដៅ ជាពិសេស ​ក្រុម​តំណាង​រាស្ត្រ​ គណបក្ស​ ប្រឆាំង បាន​ចុះ​ពិនិត្យ​ តំបន់​ព្រំដែន​ កន្លែង​ ដែល​វៀតណាម បាន​ជីក​ស្រះ ​ចូល​ក្នុង​តំបន់​ ស​ ហាមឃាត់ ​ចំនួន ៩​កន្លែង​ នៅ​ស្រុក ​អូរយ៉ាដាវ។

លោក រដ្ឋា វិសាល ដែល​ចុះ​ តាម​ដាន​ សកម្មភាព​ ចុះ​ពិនិត្យ​ មើល​ព្រំដែន​ របស់ ​អ្នក​តំណាង​រាស្ត្រ ​គណបក្ស​ សង្គ្រោះ​ជាតិ រាយការណ៍​ ពី​ដំណើរ ​បេសកកម្ម​នេះ ​ដូច​ត​ទៅ៖


1 comment:

  1. [VIETNAMIZATION] Yes, the Viet people may laugh and the Khmer people may cry. But, history documents it. Thanks a million to T2P for contributing to history documentation!!!

    ReplyDelete