Paris Peace Accords 23 Oct. 1991

Tuesday, December 1, 2015

លោក កឹម សុខា នឹង​វិល​ត្រឡប់​ មក​ប្រទេស​ កម្ពុជា ​វិញ​ នៅ​យប់ ​ថ្ងៃ​ទី​២ ​ធ្នូ | Kem Sokha to return to Cambodia night of Dec. 2

លោក កឹម សុខា នឹង​វិល​ត្រឡប់​ មក​ប្រទេស​ កម្ពុជា ​វិញ​ នៅ​យប់ ​ថ្ងៃ​ទី​២ ​ធ្នូ

RFA / វិទ្យុ អាស៊ី សេរី | ១ ធ្នូ ២០១៥

 

កឹម សុខា ព្រលាន​យន្តហោះ ៦២០
លោក កឹម សុខា (រូប​ឆ្វេង) អនុប្រធាន​បក្ស​សង្គ្រោះជាតិ ពេល​ត្រឡប់​មក​ដល់​កម្ពុជា តាម​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។  RFA/Rann Samnang

លោក កឹម សុខា អនុប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ នឹង​វិល​មក​ប្រទេស​កម្ពុជា វិញ នៅ​យប់​ថ្ងៃ​ទី​២ ខែ​ធ្នូ បន្ទាប់​ពី​លោក​ទៅ​ជួប​ពិភាក្សា​ជាមួយ លោក សម រង្ស៊ី នៅ​ប្រទេស​ ហ្វីលីពីន កាល​ពី​ថ្ងៃ​ ទី​២៩ ខែ​វិច្ឆិកា មក។

អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​វិទ្យុ​ អាស៊ី សេរី ដឹង​ នៅ​ល្ងាច ​ថ្ងៃ​ទី​១ ខែ​ធ្នូ ថា, នៅ​ពេល លោក កឹម សុខា អញ្ជើញ​ ទៅ​ប្រទេស ​ហ្វីលីពីន ដើម្បី​ ជជែក​ពិភាក្សា​ ដោយ​ផ្ទាល់ ​ជាមួយ លោក សម រង្ស៊ី ក្នុង​គោល​បំណង ​រក​យុទ្ធសាស្ត្រ​ នយោបាយ​ សម្រាប់ ​គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​ដំណើរ​ការ ​ទៅ​មុខ​ កាន់​តែ​ល្អ និង​ការ​ រក​ដំណោះស្រាយ​ ជុំវិញ ​វិបត្តិ​ នយោបាយ​ រវាង​ គណបក្ស​ ប្រជាជន​ កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ។

លោក យឹម សុវណ្ណ លើក​ឡើង​ ថា, ការ​វិល​ត្រឡប់ ​របស់ លោក កឹម សុខា ដើម្បី​ មក​ដឹក​នាំ​ គណបក្ស​ សង្គ្រោះ​ជាតិ ខណៈ​ ដែល លោក សម រង្ស៊ី មិន​ទាន់ ​អាចវិល ​ចូល​ស្រុក ​វិញ​ ដោយ​គ្មាន​ ទោស​នោះ។  លោក​ ថា, គណបក្ស​ សង្គ្រោះ​ជាតិ មិន​បាន ​រៀបចំ​ ឲ្យ​មាន​ សកម្មជន ឬ​អ្នក​គាំទ្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ទៅ​ទទួល លោក កឹម សុខា នៅ​ព្រលាន​ យន្តហោះ ​អន្តរជាតិ ​ភ្នំពេញ​ នោះ​ទេ៖ «គាត់ (លោក កឹម សុខា) ចេញ​ទៅ​ក្រៅ​ប្រទេស ​មួយ​ថ្ងៃ​ ពីរ​ហើយ, ទៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ ងាយស្រួល ​ទំនាក់ទំនង​ ជាមួយ​ លោក សម រង្ស៊ី ក្នុង​គោលបំណង ​គិតគូរ​គ្នា​ រក​យុទ្ធសាស្ត្រ​ ដើរ​ទៅ​មុខ។»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដដែល ឲ្យ​ដឹង​ថា នៅ​ពេល លោក កឹម សុខា ត្រឡប់​មក​វិញ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ស្មារតី​ជួប​ចរចា​ជាមួយ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះ​ជា​គណបក្ស​កាន់​អំណាច​ឆ្លើយ​តប​ថា មិន​ទាន់​មាន​ពេល​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្តី។

លោក កឹម សុខា បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ស្ងាត់ៗ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា បន្ទាប់​ពី​លោក​ទើប​វិល​ចូល​ស្រុក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ជាមួយ​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​ដែល​រង​របួស ដោយ​ការ​ប្រើ​អំពើ​ហិង្សា​នោះ៕



No comments:

Post a Comment