Paris Peace Accords 23 Oct. 1991

Tuesday, December 1, 2015

[Vietnamization] សង្គម​ស៊ីវិល​ ថ្កោលទោស ​ពលរដ្ឋ​ វៀតណាម​ ប្រើ​ហិង្សា ​វាយ​ប៉ូលិស ​ការពារ​ ព្រំដែន​ ខេត្ត​ ស្វាយរៀង | Civil society condemns the beaen of border patrol officer by the Vietnamese people in Svay Rieng province

សង្គម​ស៊ីវិល​ ថ្កោលទោស ​ពលរដ្ឋ​ វៀតណាម​ ប្រើ​ហិង្សា ​វាយ​ប៉ូលិស ​ការពារ​ ព្រំដែន​ ខេត្ត​ ស្វាយរៀង

RFA / វិទ្យុ អាស៊ី សេរី | ១ ធ្នូ ២០១៥

 

ខេត្ត​ស្វាយរៀង ៦១០
១១-ឧសភា-២០១៤៖ ទី​រួម​ខេត្ត​ស្វាយរៀង។  RFA/Chum Rasy

អង្គការ​ សង្គម​ស៊ីវិល ថ្កោលទោស ​ពលរដ្ឋ​ វៀតណាម ដែល​ប្រើ​ ហិង្សា​ លើ​នាយ​ប៉ុស្តិ៍​ ច្រក​របៀង នៅ​ខេត្ត​ ស្វាយរៀង ម្នាក់​ ឲ្យ​រង​របួស​ ក្បាល​ ជា​ទម្ងន់ ថា​ ជា​ការ​មាក់ងាយ​ច្បាប់ និង​សមត្ថកិច្ច​ កម្ពុជា។  ការ​ថ្កោលទោស​នេះ នៅ​បន្ទាប់​ ពី​ឃើញ​ កាសែត ​ក្នុង​ស្រុក​ ចុះ​ផ្សាយ នៅ​ថ្ងៃ​ ទី​៣០ វិច្ឆិកា ថា, ជនជាតិ​ វៀតណាម ចូល​មក ​វាយ​មន្ត្រី ​យោធា ​ខ្មែរ​ ម្នាក់ ​ឲ្យ​របួស ​ធ្ងន់ ​នៅ​ច្រក​របៀង​វរៈ​ ការពារ​ព្រំដែន​ លេខ​២០១ ស្ថិត​ក្នុង​ក្រុង​ បាវិត។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​ប្រចាំ​ខេត្ត​ស្វាយរៀង លើក​ឡើង​ថា អាជ្ញាធរ​កម្ពុជា មិន​គួរ​ដោះស្រាយ​សម្រប​សម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​នោះ​ទេ ជុំវិញ​ករណី​ពលរដ្ឋ​វៀតណាម ម្នាក់ ស្ទុះ​ចូល​មក​វាយ​តប់​លើ​នាយ​ប៉ុស្តិ៍​ច្រក​របៀង​វរៈ​ការពារ​ព្រំដែន​លេខ​ ២០១ ស្ថិត​នៅ​ភូមិ​តាបិប សង្កាត់​បាវិត ក្រុង​បាវិត។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ស្វាយរៀង លោក ប្រាក់ សារ៉ាន់ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ករណី​នេះ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ដោយ​មិន​អនុវត្ត​តាម​ច្បាប់​នោះ គឺ​នឹង​បណ្ដាល​ឲ្យ​ជាតិ​សាសន៍​ដទៃ មើលងាយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ច្បាប់​របស់​កម្ពុជា ត​ទៅ​ទៀត៖ «នេះ​គឺ​ជា​រឿង​មួយ​ដែល​មិន​គួរ​អត់​ ឲ្យ​ទេ គួរ​តែ​អនុវត្ត​តាម​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ពីព្រោះ​អី​ជាតិ​សាសន៍​ដទៃ​មួយ​ដែល​មក​វាយ​សមត្ថកិច្ច​នៅ​ក្នុង​ទឹក​ដី​របស់ ​ប្រទេស​កម្ពុជា។ គេ​មើល​ទៅ​ថា ប្រសិន​បើ​យើង​មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងតែង​ទេ ឲ្យ​អ្នក​ហ្នឹង​រួច​ខ្លួន គឺ​វា​ប៉ះពាល់​ដល់​កិតិ្តយស​ជាតិ​យើង​ខ្លាំង​ណាស់។»

កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា កាសែត​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា ជនជាតិ​វៀតណាម ម្នាក់​ដែល​ស្រវឹង​ស្រា បាន​ចុះ​ពី​លើ​ម៉ូតូ​ទៅ​វាយ​លោក​អនុសេនីយ៍ឯក ម៉ុំ ដារា នាយ​ប៉ុស្តិ៍​ច្រក​របៀង​២០១ បណ្ដាល​ឲ្យ​រង​របួស​ក្បាល​ធ្ងន់ បន្ទាប់​ពី​លោក​ឃាត់​ដើម្បី​សួរ​នាំ និង​ពិនិត្យ​បែបបទ​រដ្ឋបាល​កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា។

ប្រភព​ដដែល បាន​ស្រង់​សម្ដី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង ថា ជន​ដៃ​ដល់​ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​ភាគី​ខាង​វៀតណាម សុំ​ចរចា​ដើម្បី​សម្រុះសម្រួល​បញ្ចប់​រឿង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ករណី​ប្រើ​ហិង្សា​នេះ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មិន​អាច​សម្រប​សម្រួល​បាន​ឡើយ។ លោក​សង្ស័យ​ថា អាជ្ញាធរ​ខ្មែរ​អាច​សម្រុះសម្រួល​គ្នា​វិញ ដោយសារ​ខ្លាច​ប៉ះពាល់​ដល់​មិត្តភាព ឬ​កិច្ច​សហការ​រវាង​ប្រទេស​ទាំង​ពីរ៖ «កន្លង ​មក​យើង​ឃើញ​ហើយ​ថា មាន​ការ​វាយ​ដំ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​វៀតណាម មក​លើ​ប្រជាជន​ខ្មែរ តែ​យើង​សួរ​ថា តើ​មាន​ការ​អនុវត្ត​តាម​នីតិវិធី​តុលាការ ធ្វើ​បាន​ទេ? គឺ​យើង​មិន​ដែល​ឃើញ​ធ្វើ​បាន​មួយ​ករណី​ណា​ទេ។»

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ រូប​នេះ សង្កេត​ឃើញ​ថា ជនជាតិ​វៀតណាម ហាក់​ដូចជា​ពុំ​សូវ​គោរព​ច្បាប់ និង​សមត្ថកិច្ច​កម្ពុជា នោះ​ទេ គឺ​ចេញ​ចូល​ទឹក​ដី​ខ្មែរ​ដោយ​សេរី មាន​ទាំង​ម៉ូតូ​ស្លាក​លេខ​វៀតណាម និង​លក់​សន្លឹក​ឆ្នោត​បែប​អនាធិបតេយ្យ​ទៀត​ផង។  ទង្វើ​ ជនជាតិ​ វៀតណាម នេះ គឺ ​ខុស​ឆ្ងាយ​ ពី​ប្រជាពលរដ្ឋ​ ខ្មែរ​ ដែល​គោរព និង​ខ្លាច​ច្បាប់ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ របស់ ​ប្រទេស ​វៀតណាម៕


No comments:

Post a Comment