មន្ត្រី បក្សជាប់ឆ្នោត ទាំង២ ព្រមព្រៀងគ្នា ៤ចំណុច ក្នុងជំនួប ថ្ងៃនេះ
RFA / វិទ្យុ អាស៊ី សេរី | ១០ ធ្នូ ២០១៥
អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ រដ្ឋសភា លោក
កឹម សុខា (ឆ្វេង) និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស
ខេង (ស្ដាំ)។ RFA
ជំនួប រវាង មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រជាជនកម្ពុជា លោក ស ខេង និងគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា នៅរសៀល ថ្ងៃទី១០ ខែធ្នូ នេះ ព្រមព្រៀងគ្នា ចំនួន ៤ចំណុច។ ក្នុងនោះ ផ្ដោតទៅលើ ការផ្ដល់យោបល់, សេចក្ដីព្រាងច្បាប់, សហជីព, និងពង្រឹង វប្បធម៌ សន្ទនា។
ជំនួប រវាង អ្នកទាំងពីរនេះ បានខកខាន ម្ដងហើយ កាលពីថ្ងៃ ទី៣០ ខែវិច្ឆិកា ក្រោយពេល តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ធ្វើពហិការ មិនចូលប្រជុំ សភា អនុម័ត សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រង ឆ្នាំ២០១៦ និងអនុម័ត សេចក្ដីព្រាងច្បាប់ មួយចំនួន ទៀត។ ប៉ុន្តែ មន្ត្រី បក្សកាន់អំណាច អះអាង ថា, ការខកខាន នោះ ដោយសារ លោក ស ខេង ជាប់រវល់។
No comments:
Post a Comment