Paris Peace Accords 23 Oct. 1991

Sunday, December 6, 2015

លោក សម រង្ស៊ី៖ ក្បាល​ម៉ាស៊ីន​ បក្ស​ប្រឆាំង​ ត្រូវ ​​កាត់​ផ្ដាច់ ​ដើម្បី​ ផ្លាស់ប្ដូរ​ របៀប​គ្រប់គ្រង​ ប្រទេស | Sam Rainsy: Elimination of opposition leader to prevent change in leadership of country

លោក សម រង្ស៊ី៖ ក្បាល​ម៉ាស៊ីន​ បក្ស​ប្រឆាំង​ ត្រូវ ​​កាត់​ផ្ដាច់ ​ដើម្បី​ ផ្លាស់ប្ដូរ​ របៀប​គ្រប់គ្រង​ ប្រទេស

RFA / វិទ្យុ អាស៊ី សេរី | ៥ ធ្នូ ២០១៥

 

សម រង្ស៊ី ៦២០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៥។  RFA/Brach Chev

មេដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និយាយ​ ថា, បក្ស​ប្រឆាំង​ នៅ​កម្ពុជា ត្រូវ​ បាន​គេ​ កាត់​ក្បាល​ចេញ ​ដើម្បី​ ផ្លាស់ប្ដូរ​ របៀប​គ្រប់គ្រង​ ប្រទេស ​ទៅ​ រក​គណបក្ស ​តែមួយ។

ក្នុង​សេចក្ដី​ប្រកាស ​ព័ត៌មាន​ ចំហ​ មួយ​ ចេញ​ផ្សាយ​ថ្ងៃ​ទី​៤ ខែ​ធ្នូ, លោក សម រង្ស៊ី ​ឲ្យ​​ដឹង​ ថា, រាល់​អ្នក​ តំណាងរាស្ត្រ ឬ​សមាជិក​ ព្រឹទ្ធ​សភា ​នៃ​ប្រជាជាតិ​ ដែល​មាន​ អធិបតេយ្យភាព នឹង​សើច​ចំអក​ ចំពោះ ​អំពើ​ ដែល​តំណាងរាស្ត្រ​ ខ្មែរ​ នៃ​បក្ស​ កាន់​អំណាច​ បាន​ ដកហូត​លោក​ ចេញ​ ពី​តំណាងរាស្ត្រ កាល​ពី​ថ្ងៃ​ ទី​១៦ ខែ​វិច្ឆិកា ក្នុង​នាម​ ជា​មេដឹកនាំ​ បក្ស​ប្រឆាំង ​ក្នុង​រដ្ឋ​សភា។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ ថា, ទង្វើ​មិន​យុត្តិធម៌ និង​មិន​ប្រជាធិបតេយ្យ​របស់​អាជ្ញាធរ​កម្ពុជា នេះ គឺ​ដើម្បី​បម្រើ​គោលដៅ​នយោបាយ​របស់​ខ្លួន។  លោក​បន្ត​ថា ពួកគេ​លើក​ពាក្យ​បណ្ដឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ស្ដីពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់ កាល​ពី ៧​ឆ្នាំ​មុន​មក​សំអាង​ដើម្បី​ដាក់​ទោស​លោក ដោយ​បញ្ជាក់​ថា ទោស​នេះ​មិន​បាន​គ្រប​ដណ្ដប់​ដោយ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស កាល​ពី​ឆ្នាំ​២០១៣។

​ក្នុង​លិខិត​ដដែល​លោក សម រង្ស៊ី លើក​ទឡ្ហីករណ៍​ជាក់ស្ដែង​ចំនួន​៤ ដើម្បី​ការពារ​ខ្លួន​លោក​ថា ​ទី​១ ព្រះមហាក្សត្រ​ខ្មែរ​បាន​ប្រទាន​ការ​លើកលែង​ទោស​ដល់​លោក​នៅ ២​សប្ដាហ៍ មុន​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៣។ លោក​ថា ស្មារតី និង​គោលបំណង​នៃ​ការ​លើក​លែង​ទោស​នោះ គឺ​ដើម្បី​ធ្វើ​អោយ​លោក​មាន​នីតិសម្បទា​ពេញលេញ ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​នៅ​ពេល​នោះ។ ទី​២. លោក​ថា លោក​អាច​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​ដោយ​គ្មាន​បញ្ហា​នៅ​ក្នុង​ខែ​ តុលា ឆ្នាំ​២០១៣ ដោយ​គ្មាន​ការ​ជំទាស់​អ្វី​បន្តិច​សោះ ពី​តុលាការ ឬ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​ទី​៣ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤ រដ្ឋសភា​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​បាន​ប្រកាស​ថា លោក សម រង្ស៊ី គឺ​ជា​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៃ​មណ្ឌល​កំពង់ចាម។

លោក​ថា នៅ​ពេល​នោះ ទាំង​ប្រធាន​រដ្ឋសភា ទាំង​នាយករដ្ឋមន្ត្រី ទាំង​តំណាងរាស្ត្រ ក្នុង​នោះ​រួម​មាន លោក​រដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ដែល​បាន​ប្ដឹង​លោក​ទៅ​តុលាការ​នៅ​ឆ្នាំ​២០០៨ ផង មិន​បាន​សំដែង​ការ​ជំទាស់​អ្វី​ណា​មួយ​ចំពោះ​ការ​ប្រកាស​ងារ​ជា​ តំណាងរាស្ត្រ​របស់​លោក​សោះ​ឡើយ។ លោក​ថា សូម្បី​តែ​មន្ត្រី​តុលាការ ឬ គ.ជ.ប ក៏​មិន​បាន​ឆក់​ឱកាស​នោះ បង្ហាញ​ការ​ជំទាស់​នូវ​ការ​ប្រកាស​របស់​រដ្ឋសភា​ពេល​នោះ​ឡើយ។

ហេតុផល​ការពារ​ខ្លួន​ទី​៤ ដែល​លោក សម រង្ស៊ី លើក​ឡើង​គឺ​ថា នៅ​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៤ នៅ​មុន​ចូល​កាន់​តំណែង​ជា​តំណាងរាស្ត្រ លោក​បាន​ប្រារព្ធ​ពិធី​ស្បថស្បែ​នៅ​ក្នុង​បរម​រាជវាំង​នៅ​ចំពោះ​ព្រះ​ភក្ត្រ ​ព្រះមហាក្សត្រ​នៅ​ចំពោះ​មុខ​ប្រធាន​ព្រឹទ្ធ​សភា​នៅ​ចំពោះ​មុខ​ប្រធាន​ រដ្ឋសភា​នៅ​ចំពោះ​មុខ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៅ​ចំពោះ​មុខ​ប្រធាន​ តុលាការ​កំពូល និង​នៅ​ចំពោះ​មុខ​ប្រធាន គ.ជ.ប។

លោក​ថា ពេល​នោះ​ឥស្សរជន​ជាន់ខ្ពស់​នៃ​មេដឹកនាំ​ស្ថាប័ន​ជាតិ​កំពូលៗ ទាំង​នោះ បាន​ទទួល​ស្គាល់ និង​យល់ព្រម​ផ្ដល់​ឋានៈ​ជា​សមាជិក​រដ្ឋសភា​យ៉ាង​ឧឡារិក​ក្នុង​ពិធី​ស្បថស្បែ ​នោះ។   នៅ​ចុង​បញ្ចប់ ​នៃ​លិខិត លោក សម រង្ស៊ី បញ្ជាក់​ថា, ការ​បណ្ដេញ​លោក​ ចេញ​ ពី​តំណែង​ តំណាងរាស្ត្រ​ ដោយ​សហការី​ តំណាងរាស្ត្រ​ របស់​លោក មក​ពី​គណបក្ស​ កាន់​អំណាច, គឺ​ ជា​ការ​រំលោភ ​ច្បាប់​ ទាំង​អស់ ​ដែល​កំពុង​ អនុវត្ត​ នៅ​កម្ពុជា, ក្នុង​នោះ​ មាន​រដ្ឋធម្មនុញ្ញ​ ជា​ច្បាប់​កំពូល​ នៃ​ប្រទេស​ ផង​ដែរ៕



No comments:

Post a Comment