Paris Peace Accords 23 Oct. 1991

Friday, December 11, 2015

[Vietnamization] លោក ទៀ បាញ់ បំពេញ​ ទស្សនកិច្ ច​នៅ​ប្រទេស​ វៀតណាម | Tea Banh finishes his mission in Vietnam

លោក ទៀ បាញ់ បំពេញ​ ទស្សនកិច្ ច​នៅ​ប្រទេស​ វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ១១ ធ្នូ ២០១៥

ទៀ បាញ់ ៦២០
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

រដ្ឋមន្ត្រី​ ក្រសួង​ ការពារ​ជាតិ[ លោក ទៀ បាញ់ បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស វៀតណាម​ពី​ថ្ងៃទី១១ ដល់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ការពារ​ជាតិ[យួន] ចុះ​ថ្ងៃ​ ទី១០ ខែ​ធ្នូ ឲ្យ​ដឹង​ ថា, ដំណើរ​ ទស្សនកិច្ ច​របស់​លោក ទៀ បាញ់ ទៅ​កាន់ ​ប្រទេស​ វៀតណាម​ ពេល​នេះ ធ្វើ​ឡើង​ តប​តាម​ ការ​អញ្ជើញ របស់​ រដ្ឋមន្រ្តី​ ក្រសួង​ ការពារ​ជាតិ​ ប្រទេស​ វៀតណាម។

សេចក្ដី​ ប្រកាស ​ព័ត៌មាន ឲ្យ​ដឹង​បន្ត​ ថា, ក្នុង​ដំណើរ​ ទស្សនកិច្ច​ នេះ លោក ទៀ បាញ់ និង​សមភាគី​ វៀតណាម គ្រោង​ នឹង​ជួប​ប្រជុំ​ ទ្វេភាគី និង​ចុះ​ហត្ថលេខា ​លើ​ផែនការ​ កិច្ចសហប្រតិបត្តិការ  ឆ្នាំ​២០១៦ រវាង​ ក្រសួង​ ការពារជាតិ[យួន] នៃ​ប្រទេស​ ទំាង"ពីរ"

លោក ទៀ បាញ់ ក៏​នឹង​ទៅ​ទស្សនា​បញ្ជា​ការដ្ឋាន​កង​វរសេនាតូច រថ​ពាស​ដែក​លេខ៤៧​របស់ វៀតណាម ក្នុង​រដ្ឋធានី​ហាណូយ (Hanoi) ព្រមទាំង​ទៅ​សួរ​សុខ​ទុក្ខ​សិក្ខាកាម​កង​យោធពល ខេមរភូមិន្ទ ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ។
ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​នេះ គឺ​នៅ​បន្ទាប់​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ជួប​ជា​បន្តបន្ទាប់​ជាមួយ​មន្ត្រី​របស់​វៀតណាម ដូចជា​ជំនួប​រវាង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម និង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម កាល​ពី​ខែ​តុលា ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ជាមួយ​ប្រធាន​គណ​ចលនា​មហាជន​បក្ស​កុម្មុយនិស្ត​វៀតណាម កាល​ពី​ដើម​ខែ​វិច្ឆិកា។

កាល​ពី​ខែ​តុលា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​ក៏​បាន​យាង បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ចំនួន​៤​ថ្ងៃ​ផង​ដែរ៕





1 comment:

  1. Anonymous1:02 AM

    Tea Ter Banh,

    Keep paying respect to your master is good for you. Your master Yuon will keep you to be their slave until the end of Cambodia.

    Kanduoy Mer Vear, Tea Ter Banh !!

    ReplyDelete