ឈើ ជិត ៣ពាន់ ម៉ែត្រគូប ត្រូវ សមត្ថកិច្ច រកឃើញ ក្នុងបរិវេណ ដីសម្បទាន សេដ្ឋកិច្ច ចិន នៅក្រចេះ
RFA / វិទ្យុ អាស៊ី សេរី | ១៧ មករា ២០១៦
កំណាត់ឈើក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចចិន ឈ្មោះ ហ្វូឡាយ
ឈុន គ្រុប (FU LAI CHUN GROUP) ឋិតនៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។ RFA/Men Sothyr
អគ្គ មេបញ្ជាការ កងរាជអាវុធហត្ថ និងជាប្រធាន គណៈកម្មការ ជាតិ បង្ក្រាប បទល្មើស ព្រៃឈើ និងក្រុមការងារ នៃក្រសួង ពាក់ព័ន្ធ មិន អាចរក កន្លែង ស្តុកឈើមូល ដែលកងកម្លាំង ប្រដាប់អាវុធ ចម្រុះ កំពុង ឡោមព័ន្ធ បានទេ នៅល្ងាច ថ្ងៃទី១៨ មករា ព្រោះ ឧទ្ធម្ភាគចក្រ មានបញ្ហាប ច្ចេកទេស។
មន្ត្រី ជំនាញ រដ្ឋបាល ព្រៃឈើ ឲ្យដឹង ថា, កំណាត់ ឈើ ជិត ៣ពាន់ ម៉ែត្រគូប (២.៧១៣ ម៉ែត្រ គូប) ត្រូវ បានកងកម្លាំង ប្រដាប់អាវុធចម្រុះ ជាង ១០០នាក់ កំពុងឡោមព័ទ្ធ ជាច្រើន ចំណុច ឋិតនៅ បរិវេណ ដីសម្បទាន សេដ្ឋកិច្ច ចិន ឈ្មោះ ហ្វូឡាយ ឈុន គ្រុប (FU LAI CHUN GROUP) ចំនួន ៣ថ្ងៃ កន្លងមក និងរង់ចាំ សេចក្តីសម្រេច ពីប្រធាន គណៈកម្មការ ជាតិ បង្ក្រាប បទល្មើស ព្រៃឈើ លោក សៅ សុខា។
សូម ស្ដាប់ អ្នកយកព័ត៌មាន នៃវិទ្យុ អាស៊ី សេរី លោក ម៉ែន សុធីរ ដែលចុះ ទៅយក ព័ត៌មាន នៅទីនោះ មានសេចក្ដី រាយការណ៍៖
No comments:
Post a Comment