សហភាព អន្តរសភា នឹងស៊ើបអង្កេត ករណី វាយដំ អ្នកតំណាងរាស្ត្រ បក្សប្រឆាំង
គណៈកម្មការ ទទួលបន្ទុក សិទ្ធិមនុស្ស របស់ អ្នកតំណាងរាស្ត្រ នៃសហភាព អន្តរសភា ក៏នឹងពិនិត្យ ទៅលើភាព ស្របច្បាប់ នៃចំណាត់ការ ថ្មីៗ
ដែលត្រូវ ធ្វើឡើង ប្រឆាំង នឹងមេដឹកនាំ បក្សប្រឆាំង គឺ លោក សម រង្ស៊ី
ផងដែរ។
រូបឯកសារ៖ លោក គង់ សភា និងលោក ញ៉យ ចំរើន ទទួលការព្យាបាលនៅបាងកក។ (ហ៊ុល រស្មី/VOA)
VOA / វីអូអេ | ២៩ មករា ២០១៦
វ៉ាស៊ីនតោន—គណៈកម្មការ ទទួលបន្ទុក
សិទ្ធិមនុស្ស របស់ អ្នកតំណាងរាស្ត្រ នៃសហភាព អន្តរសភា
នឹងបំពេញ បេសកកម្ម ទៅកាន់ប្រទេស កម្ពុជា នៅពាក់កណ្ដាល ខែកុម្ភៈនេះ
ដើម្បី ស៊ើបអង្កេត សំណុំរឿង មួយចំនួន
រួមទាំង សំណុំរឿង វាយប្រហារ អ្នកតំណាងរាស្ត្រ បក្សប្រឆាំង ពីររូប, គឺ
លោក គង់ សភា និងលោក ញ៉យ ចំរើន កាលពីឆ្នាំមុន ផង។
នេះ បើ យោងតាម សេចក្ដីប្រកាស ព័ត៌មាន មួយ របស់ គណៈកម្មការនេះ ដែល VOA
ទទួលបាន នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា។
សេចក្ដីប្រកាស ព័ត៌មាន ដដែល បានឲ្យដឹង ថា,
គណៈកម្មការ នេះ ក៏នឹងពិនិត្យ ទៅលើភាព ស្របច្បាប់ នៃចំណាត់ការ ថ្មីៗ
ដែលត្រូវ ធ្វើឡើង ប្រឆាំង នឹងមេដឹកនាំ បក្សប្រឆាំង, គឺ លោក សម រង្ស៊ី
ផងដែរ។
ក្រៅពីប្រទេស កម្ពុជា គណៈកម្មការនេះ ក៏នឹងបំពេញ បេសកកម្ម ទៅកាន់ប្រទេស ម៉ាល់ឌីវ និងវេណេហ្ស៊ុយអេឡា ផងដែរ នៅក្នុងរយៈពេល ប៉ុន្មានខែ ខាងមុខទៀត ដើម្បី ជំរុញ ឲ្យមាន ការវិវត្ត ទៅមុខ ទាក់ទង នឹងសំណុំរឿង ពាក់ព័ន្ធ នឹងការរំលោភ សិទ្ធិមនុស្ស របស់ អ្នកតំណាងរាស្ត្រនានា។
នៅក្នុងសេចក្ដី សម្រេចចិត្ត ដែលត្រូវ បានអនុម័ត ដោយគណៈកម្មការ នៃសហភាព អន្តរសភា នៅក្នុងអំឡុង កិច្ចប្រជុំ រយៈពេល បីថ្ងៃ របស់ខ្លួន ស្ដីពី សំណុំរឿង ពាក់ព័ន្ ធនឹងអ្នកតំណាងរាស្ត្រ ចំនួន ៤០នាក់, គណៈកម្មការនេះ បានផ្ដល់អាទិភាព ទៅលើ ការរំលោភ សិទ្ធិមនុស្ស របស់ អ្នកតំណាងរាស្ត្រ នៅក្នុងប្រទេស ទាំងបី ខាងលើមុនគេ។ នេះ បើ យោងតាម សេចក្ដីប្រកាស ព័ត៌មាន ដដែលនេះ៕

No comments:
Post a Comment