Paris Peace Accords 23 Oct. 1991

Friday, January 29, 2016

សហរដ្ឋ​ អាមេរិក​ ប្រឈម ​បញ្ហា​ មួយ​ចំនួន ​ក្នុង​ដំណើរ​ ទស្សនកិច្ច​ នៅ​ប្រទេស ​ឡាវ និង​កម្ពុជា | Us encountered several issues on visit to Laos, Cambodia

សហរដ្ឋ​ អាមេរិក​ ប្រឈម ​បញ្ហា​ មួយ​ចំនួន ​ក្នុង​ដំណើរ​ ទស្សនកិច្ច​ នៅ​ប្រទេស ​ឡាវ និង​កម្ពុជា

មុន​ធ្វើ​ដំណើរ​ ទៅ​កាន់​ ប្រទេស ​ចិន, លោក ឃែរី បាន​ធ្វើ​ ទស្សនកិច្ច​ នៅ​ប្រទេស​ ឡាវ និង​កម្ពុជា។  ប្រទេស​ ទាំង​ពីរ​ នេះ ​គឺ ជា​ប្រទេស ​ដែល​រដ្ឋាភិបាល​ ទីក្រុង​ ប៉េកាំង​ មាន​ឥទ្ធិពល​ កាន់​តែ​ ខ្លាំង​ឡើង, ហើយ​ រដ្ឋាភិបាល​ រដ្ឋធានី​ វ៉ាស៊ីនតោន​ កំពុង​ តែ​ ពង្រីក​ ទំនាក់​ទំនង​ ជាមួយ​នឹងប្រទេស​ ទាំង​ពីរ​ នេះ​ដែរ។
 
លោក ចន ឃែរី រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ថត​រូប​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មុន​កិច្ច​ប្រជុំ​ទ្វេភាគី​កាល​ពី​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០១៦ នៅ​វិមាន​សន្តិភាព​នៅ​ទីក្រុងភ្នំពេញ។ (រូបថត៖ក្រសួងការ​បរទេស)
លោក ចន ឃែរី រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ថត​រូប​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មុន​កិច្ច​ប្រជុំ​ទ្វេភាគី​កាល​ពី​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០១៦ នៅ​វិមាន​សន្តិភាព​នៅ​ទីក្រុងភ្នំពេញ។ (រូបថត៖ក្រសួងការ​បរទេស)
VOA / វីអូអេ | ២៧ មករា ២០១៦

លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រី​ ការបរទេស​ សហរដ្ឋ​ អាមេរិក​ ទៅ​ដល់​ទីក្រុង ​ប៉េកាំង ​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ប្រទេស ​ចុងក្រោយ​ បង្អស់ ​នៃ​ដំណើរ​ ទស្សនកិច្ច​ របស់​លោក ​ទៅ​កាន់​តំបន់ ​អាស៊ី ដែល​ប្រឈម​ នឹង​ជម្លោះ​ ដែនទឹក​ នៅ​សមុទ្រ​ ចិន​ ខាង​ត្បូង។  ជម្លោះ​នេះ ​ទំនង​ ស្ថិត​នៅ​ក្នុង​ របៀប​វារៈ ​នៃ​កិច្ច​ពិភាក្សា​ របស់​លោក ​នៅ​ទីនោះ។

មុន​ធ្វើ​ដំណើរ ​ទៅ​កាន់​ ប្រទេស​ចិន, លោក ឃែរី បាន​ធ្វើ​ ទស្សនកិច្ច​ នៅ​ប្រទេស ​ឡាវ និង​កម្ពុជា។  ប្រទេស​ ទាំង​ពីរ​នេះ​ គឺ ជា​ប្រទេស ដែល​រដ្ឋាភិបាល ​ទីក្រុង ​ប៉េកាំង​ មាន​ឥទ្ធិពល ​កាន់​តែ​ ខ្លាំង​ឡើង, ហើយ ​រដ្ឋាភិបាល ​រដ្ឋធានី ​វ៉ាស៊ីនតោន ​កំពុង ​តែ​ ពង្រីក​ ទំនាក់​ទំនង ​ជាមួយ ​នឹងប្រទេស​ ទាំង​ពីរ​នេះ ​ដែរ។


អ្នក​វិភាគ​ថា ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ទាំង​ពីរ​នេះ​គឺ​ធ្វើ​ឡើង​មួយ​ផ្នែក ដើម្បី​ពិភាក្សា​អំពី​កិច្ច​ប្រជុំ​កំពូល ដែល​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​នឹង​ជួប​ជាមួយ​នឹង​មេដឹកនាំ​ អាស៊ីអាគ្នេយ៍ នៅ​កន្លែង​លំហែកាយ Sunnylands នៅ​រដ្ឋ​កាលីហ្វរញ៉ា នៅ​ខែ​ក្រោយ​នេះ។ លោក ឃែរី បាន​ព្យាយាម​បង្កើត​មតិរួម​មួយ ក្នុង​ការ​ឆ្លើយតប​នឹង​សកម្មភាព​របស់​ចិន​ក្នុង​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ ត្បូង។

លោក Nicholas Thomas អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់ នៅ​សាកល​វិទ្យាល័យ​ទីក្រុង​ហុងកុង បាន​ឲ្យ​ដឹង​ថា៖ ​«‍បញ្ហា​មួយ​ដែល​ខ្ញុំ​ទាញ​ថា លោក ឃែរី សម្រេច​បាន​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នោះ​ គឺ​អំពី​ជំហរ​ដែល​ប្រទេស​ឡាវ​នឹង​ប្រឆាំង​លើ​សេចក្តី​សម្រេច​ចិត្ត​ផ្សេងៗ​ ក្នុង​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។»

ប្រទេស​ឡាវ​នឹង​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ីអាគ្នេយ៍​ទាំង​១០ប្រទេស ឬ​អាស៊ាន​នៅ​ឆ្នាំ​នេះ ហើយ​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​មួយ ដែល​មេដឹកនាំ​ពី​សហរដ្ឋ​អាមេរិក និង​ចិន​នឹង​ចូលរួម។

រូបឯកសារ៖ រូបថតពី​អាកាស​ដែល​បង្ហាញ​ឲ្យ​ឃើញ​កោះសិប្បនិមិត្ត​របស់ចិន​នៅ​តំបន់​សមុទ្រចិន​ខាង​ត្បូង​កាលពី​ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០១៥។
រូបឯកសារ៖ រូបថតពី​អាកាស​ដែល​បង្ហាញ​ឲ្យ​ឃើញ​កោះសិប្បនិមិត្ត​របស់ចិន​នៅ​តំបន់​ សមុទ្រចិន​ខាង​ត្បូង​កាលពី​ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០១៥។
សមាជិក​អាស៊ាន​បាន​ធ្វើការ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ ហើយ ដើម្បី​កំណត់​បទប្បញ្ញត្តិ​មួយ​សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បន្ត​ពង្រីក​ដែនទឹក​របស់​ខ្លួន ហើយ​សង្កត់​ធ្ងន់​ពី​ការ​អះអាង​របស់​ខ្លួន​លើ​តំបន់​ដែន​ទឹក​ដែលស្ថិត​ក្នុង ​ជម្លោះ​ដ៏​ក្តៅ​គគុក​នោះ។

សិទ្ធិ​ដែន​ទឹក

ក្រោយ​ពី​បាន​ជួប​ជាមួយ​នឹង​នាយក​រដ្ឋ​មន្ត្រី​ឡាវ​មក លោក ឃែរី បាន​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា ប្រទេស​ឡាវ​ដែល​មិនមាន​ដែល​ដែន​ទឹក​នេះ​ ចង់​ឃើញ​ការ​គោរព​សិទ្ធិ​ដែន​ទឹក ហើយ​បញ្ចៀស​ការ​ប្រឈម​មុខ​គ្នា​ខាង​យោធា​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ ត្បូង។

ការណ៍​ដែល​ចិន​សាងសង់​កោះ​សិប្បនិមិត្ត​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​អាច​ជា​មូលដ្ឋាន​យោធា​នោះ គឺជា​ក្តី​កង្វល់​ដ៏​ធំមួយ​របស់​ប្រទេស​ជិតខាង​ចិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ចិន​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ​ការ​សាងសង់​នេះ​គឺ​សម្រាប់​គោលដៅ​យោធា​នោះ។

អត្ថបទ​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃអង្គារ នៅ​ទីក្រុង​ប៉េកាំង បង្ហាញ​មន្ទិល​សង្ស័យ​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក ឃែរី និង​សមត្ថភាព​របស់​អាមេរិក​ក្នុង​ការ​ទាក់ទាញ​«‍ប្រទេស​ទាំងពីរ​[ឡាវ និង​កម្ពុជា] ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ចិន‍»។ អត្ថបទ​នេះ​បាន​អះអាង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​តែ​ទទួល​បាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​នៅ​ ក្នុង​តំបន់ ប្រសើរ​ជាង​ឥទ្ធិពល​របស់​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន។

កាសែត​ Global Times របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​ដក​ស្រង់​សម្តី​របស់ Shen Shishun អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចិន​ស្តី​ពី​ទំនាក់ទំនង​អន្តរជាតិ ថា វា​ជា​ការ​គិត​ដ៏​ប្រសើរ ដែល​ដំណើរ​ទស្សនកិច្ច​របស់​លោក ឃែរី ទៅកាន់​ប្រទេស​កម្ពុជា និង​ឡាវ​ នឹង​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​ការ​ប្រឆាំង​នឹង​ចិន​ក្នុង​បញ្ហា​ជម្លោះ​ សមុទ្រ​ចិន​ខាង​ត្បូង។

កម្ពុជា​គាំទ្រ​ចិន
 
នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​នេះ ការ​គាំទ្រ​របស់​កម្ពុជា​ដល់​ចិន​បាន​កើត​មាន​ឡើង។ លោក​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា ហោ ណាំហុង បាន​បញ្ជាក់​ពី​គោលជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ជម្លោះ​សមុទ្រ​ ចិន​ខាង​ត្បូង​នេះ​ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​អះអាង​ថា​ សមាគម​អាស៊ាន​មិន​មែន​ជា​បក្ស​នយោបាយ​ដែល​ដោះស្រាយ​ជម្លោះ​ដែន​ដី​ទេ ហើយ​ថា​ជម្លោះ​ដែនដី​ត្រូវ​ដោះស្រាយ​ដោយ​ទ្វេភាគី។


លោក ចន ឃែរី (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ពិភាក្សា​ជាមួយ​នឹងលោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ Thongsing Thammavong ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​នៅ​ការិយាល័យ​រដ្ឋាភិបាល​ឡាវ​នៅ​ទីក្រុង​វៀងច័ន្ទ កាល​ពីថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៦។
លោក ចន ឃែរី (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ពិភាក្សា​ជាមួយ​នឹងលោក​នាយក​រដ្ឋ​ មន្ត្រី​ឡាវ Thongsing Thammavong ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​នៅ​ការិយាល័យ​រដ្ឋាភិបាល​ឡាវ​នៅ​ទីក្រុង​ វៀងច័ន្ទ កាល​ពីថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៦។
នៅ​ប្រទេស​ឡាវ និង​កម្ពុជា លោក ឃែរី ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម។ នៅ​ទីក្រុង​ភ្នំពេញ លោក​បាន​កត់​សម្គាល់​ថា សហរដ្ឋ​អាមេរិក​គឺជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ហើយ​ថា​ ប្រទេស​ទាំង​ពីរ​កំពុង​ស្វែងរក​វិធី​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគទុន​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ។

នៅ​ប្រទេស​ឡាវ លោក ឃែរី បាន​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើការ​ជាមួយ​ គ្នា​បាន។ លោក ឃែរី បាន​និយាយ​ទៅ​កាន់​សិស្ស​មួយ​ក្រុម​ដែល​ជា​សមាជិក​នៃ​គម្រោង​ផ្តួចផ្តើម​ សម្រាប់​ភាព​ជា​អ្នក​ដឹកនាំ​របស់​យុវជន​អាស៊ីអាគ្នេយ៍​ថា៖​ «‍សហរដ្ឋ​អាមេរិក ​ប្តេជ្ញា​ចិត្ត​នឹង​ធ្វើការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ឡាវ និង​ប្រទេស​ផ្សេង​ទៀត​ ដែល​ជា​សមាជិក​របស់​សមាគម​អាស៊ាន។ លោក​ប្រធានា​ធិបតី អូបាម៉ា បាន​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​អស់​ឲ្យ​មក​ជួបជុំ​គ្នា​នៅ​រដ្ឋ​ កាលីហ្វរញ៉ា​នៅ​ខែ​ក្រោយ​នេះ។»

លោក​ក៏​បាន​បន្ថែម​ថា៖​ «‍បច្ចុប្បន្ន​នេះ យើង​ កំពុង​ធ្វើការ ​ជាមួយ​ នឹង​ប្រទេស​ ឡាវ ដើម្បី​ ឆ្លើយតប ​នឹង​ការ​ ស្នើសុំ ​របស់ ​ប្រទេស​ឡាវ​ ដើម្បី​ ចូល​ជា​សមាជិក​ របស់ ​អង្គការ​ពាណិជ្ជកម្ ម​ពិភពលោក (WTO) ដែល​នឹង​បើក​ ឱកាស​ ធ្វើ​ពាណិជ្ជកម្ម​ ដល់​ប្រទេស​នេះ។»

ក៏ប៉ុន្តែ លោក Thomas បាន​យល់​ថា ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​នេះ​មិនមែន​ងាយ​ស្រួល​ នោះ​ទេ ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​នេះ​ជា​ប្រទេស​ដ៏​តូច ហើយ​ជា​ប្រទេស ​ដែល​«ស្ថិត​ នៅ​ក្នុង ​រង្វង់ ​ឥទ្ធិពល​ ដ៏​ពិត​ប្រាកដ ​របស់​ ចិន‍។»

លោក បាន​បញ្ជាក់​ បន្ថែម ថា៖​ ជាក់​ស្តែង ​នៅ​ប្រទេស​ ឡាវ​ «‍គេ​ ឃើញ​ មាន​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដ៏​ធំ​របស់​ចិន និង​ការ​បណ្តាក់​ទុន​របស់​ចិន​ក្នុង​វិស័យ​កសិកម្ម ដែល​ជួយ​ផ្តល់​ស្ថិរភាព​ស្បៀង​អាហារ​ដល់​ឡាវ។ បើ​ទោះ​បី​ជា​មាន​ភាព​តានតឹង​ដែល​កើត​មាន​ឡើង​ ដោយសារ​តែ​ការ​ឆ្លង​ព្រំដែន​របស់​ចិន​ចូល​ក្នុង​ប្រទេសក្តី ក៏​រដ្ឋាភិបាល​ឡាវ​នៅ​តែ​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ចិន​យ៉ាង​ពិត​ ប្រាកដ៕»



No comments:

Post a Comment