លោក កឹម សុខា ប្រកាស ឲ្យពលរដ្ឋ ត្រៀមខ្លួន សម្រាប់ ការបោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ៣០ មករា ២០១៦
ប្រធានស្ដីទីបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦។ RFA
លោក កឹម សុខា ប្រធាន ស្ដីទី គណបក្ស សង្គ្រោះជាតិ ប្រកាសប្រាប់ អ្នកគាំទ្រ និងសកម្មជន នៅតាមមូលដ្ឋាន ឲ្យប្រមូល បញ្ហា ដែលពលរដ្ឋ កំពុង ជួបប្រទះ ដើម្បី ចងក្រង ជាគោលនយោបាយ ឃុំ-សង្កាត់ របស់ គណបក្សនេះ ត្រៀមខ្លួន សម្រាប់ ការបោះឆ្នោត។
លោក កឹម សុខា បានប្រកាស បែបនេះ នៅក្នុងពេល ដែលលោក ចុះជួប សមាជិក និងអ្នកគាំទ្រ នៅក្រុង សៀមរាប នៅព្រឹក ថ្ងៃទី៣០ ខែមករា។ លោក កឹម សុខា ថ្លែងថា, ពលរដ្ឋខ្មែរ ក្នុងពេលបច្ចុប្បន្ននេះ យល់ដឹង ពីប្រជាធិបតេយ្យ មិនចាញ់ នៅពល រដ្ឋមីយ៉ាន់ម៉ា ឬ ភូមា ឡើយ។
ស្របគ្នានេះដែរ លោក កឹម សុខា ក៏បានណែនាំ ឲ្យសមាជិក និងអ្នកគាំទ្រ បន្ត នៅស្ងៀមស្ងាត់ និងចៀសវាង ការធ្វើបាតុកម្ម មិនថា អ្នកនៅក្នុង ឬនៅក្រៅ ប្រទេសឡើយ។
ជាថ្មី ម្ដងទៀត លោក កឹម សុខា ក៏បាន ណែនាំ ឲ្យអ្នកគាំទ្រ គណបក្ស សង្គ្រោះជាតិ ត្រៀមខ្លួន ធ្វើការ ផ្លាស់ប្ដូរ អ្នកដឹកនាំ តាមរយៈ ការបោះឆ្នោត៕
No comments:
Post a Comment