Paris Peace Accords 23 Oct. 1991

Wednesday, January 6, 2016

ទាហាន ​ព្រំដែន ​ខ្មែរ​ បដិសេធ​ សំណើ​ របស់​ ទាហាន ​ថៃ​ សួម ដើរ​ល្បាត ​ព្រំដែន​ លើ​ផ្លូវ​ថ្មី | Cambodian border patrol rejects request of Thai military to conduct exercise on new road [one consequence of having a puppet govt, the neighbor exploits weakness, wants a piece of Cambodia]

ទាហាន ​ព្រំដែន ​ខ្មែរ​ បដិសេធ​ សំណើ​ របស់​ ទាហាន ​ថៃ​ សួម ដើរ​ល្បាត ​ព្រំដែន​ លើ​ផ្លូវ​ថ្មី

RFA / វិទ្យុ អាស៊ី សេរី | ៥ មករា ២០១៦

ច្រក​ទ្វារ​ព្រំដែន​ជាំសាងុំា ៦២០
១៩-កុម្ភៈ-២០១៣៖ ច្រក​ទ្វារ​ព្រំដែន​ជាំសាងុំា ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ថៃ។
RFA/Den Ayuthyea

ក្រុម​ការងារ​ ទំនាក់ទំនង ​ព្រំដែន​ កម្ពុជា-ថៃ ខេត្ត​ ឧត្តរមានជ័យ ឲ្យ​ដឹង​ ថា, កង​ទាហាន​ ឈុត​ខ្មៅ និង​ប៉ារ៉ា​ របស់​ថៃ នៃ​ខេត្ត​ ស៊ីសាកេត កំពុង​ ចង់​ធ្វើ​ សកម្មភាព ដើរ​ល្បាត​ ការពារ​ ព្រំដែន​ របស់​គេ​ នៅ​លើ​ផ្លូវ​ ថ្មី​មួយ ដែល​ភាគី​ ទាំង​ពីរ​ ពុំ​ធ្លាប់​ ប្រើប្រាស់​ ទាល់​តែ​សោះ។

អនុប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ច្រក​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង គឺ​លោក​វរសេនីយ៍ទោ តូច រ៉ា។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៥ ខែ​មករា ថា កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា គឺ​ទាហាន​ឈុត​ខ្មៅ និង​ឈុត​ប៉ារ៉ា​របស់​ថៃ បាន​ស្នើសុំ​មក​ភាគី​កម្ពុជា ឲ្យ​ដើរ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ទ្វេ​ភាគី​លើ​ផ្លូវ​ថ្មី​មួយ​ដែល​ពុំ​ ធ្លាប់​ប្រើ​សោះ ចាប់​ពី​តំបន់​ជាំសាង៉ាំ ឆ្ពោះ​ទៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២។ លោក តូច រ៉ា បញ្ជាក់​ថា កង​ការពារ​ព្រំដែន​ខ្មែរ​បាន​ច្រាន​ចោល​សំណើ​នោះ ហើយ​បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​ភាគី​ថៃ ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មករា។

លោក​វរសេនីយ៍ទោ តូច រ៉ា ថ្លែង​ថា «យើង​មិន​ឯកភាព​ព្រោះ​ថា ផ្លូវ​ដើរ​ល្បាត​ជាច្រើន​ឆ្នាំ​មក​ហើយ គឺ​មាន​ផ្លូវ​ចាស់​រួច​ហើយ។ អ៊ីចឹង​សូម​រក្សា​ការ​ដើរ​ល្បាត​លើ​ផ្លូវ​ចាស់​ដដែល ប៉ុន្តែ​ថៃ ថា​គេ​មិន​ព្រម សុំ​ដើរ​ផ្លូវ​ថ្មី។»

កាល​ពី​ជាង ៣​ឆ្នាំ​មុន ទាហាន​ថៃ ខេត្ត​ស៊ីសាកេត ដែល​ប្រចាំ​ការពារ​ព្រំដែន​ទល់​មុខ​ច្រក​ទ្វារ​ជាំសាង៉ាំ ក៏​ធ្លាប់​បាន​ចូល​មក​ហាម​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ មិន​ឲ្យ​សាងសង់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ដែល​ជិត​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ ដែរ៕


No comments:

Post a Comment