គណបក្ស សង្គ្រោះជាតិ បដិសេធ គម្រោងរៀបចំ បាតុកម្ម ប្រឆាំង លោក ហ៊ុន សែន នៅអាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ២៥ មករា ២០១៦
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ
នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បដិសេធការចោទប្រកាន់ថា
រៀបចំគម្រោងធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន ទៅសហរដ្ឋអាមេរិក នៅខែកុម្ភៈ ឆ្នាំ២០១៦។ Screenshot from CNRP Press Release
គណបក្ស សង្គ្រោះជាតិ ចេញសេចក្តីប្រកាស ថា. ពុំមាន គោលការណ៍ ឬផែនការ ឲ្យសមាជិក សមាជិកា និងអ្នកគាំទ្រ នៅសហរដ្ឋ អាមេរិក និងប្រទេស កាណាដា រៀបចំ ធ្វើបាតុកម្ម ប្រឆាំងដំណើរ ទស្សនកិច្ច របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហរដ្ឋ អាមេរិក នៅខែកុម្ភៈ ខាងមុខ នោះទេ។
ការចេញសេចក្តីប្រកាសព័ត៌មានបដិសេធនៅរសៀលថ្ងៃទី២៥ ខែមករា នេះ នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា គណបក្សសង្គ្រោះជាតិ រៀបចំផែនការបាតុកម្មប្រឆាំងរូបលោកនៅរដ្ឋកាលីហ្វ័រញ៉ា (California) ហើយព្រមានធ្វើបាតុកម្មជំទាស់មេបក្សប្រឆាំងវិញ។
សារឆ្លើយឆ្លងនេះ កើតឡើងដោយសារម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានសរសេរយោបល់ (Comment) នៅលើគណនីហ្វេសប៊ុករបស់ លោក ហ៊ុន សែន ថា ពលរដ្ឋខ្មែរអាមេរិកាំង នឹងធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី នៅពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំមេដឹកនាំកំពូលនៃមេដឹក នាំប្រទេសសមាគមអាស៊ានទាំង១០ នាសហរដ្ឋអាមេរិក នៅខែកុម្ភៈ មុនពេល លោក បារ៉ាក់ អូបាម៉ា (Barack Obama) ចប់អាណត្តិ៕
No comments:
Post a Comment