Paris Peace Accords 23 Oct. 1991

Friday, January 8, 2016

លោក ហ៊ុន សែន លែង​ ឲ្យ​មាន​ ច្បាប់​កំណត់​ សញ្ជាតិ​ តែ​មួយ​ សម្រាប់ ​ប្រធាន​ បក្ស​នយោបាយ | Hun Sen no longer wants law restricting to one nationality for party leader

លោក ហ៊ុន សែន លែង​ ឲ្យ​មាន​ ច្បាប់​កំណត់​ សញ្ជាតិ​ តែ​មួយ​ សម្រាប់ ​ប្រធាន​ បក្ស​នយោបាយ

RFA / វិទ្យុ អាស៊ី សេរី | ៧ មករា ២០១៦

 
ហ៊ុន សែន ៧មករា ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ខួប​៧​មករា លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។  RFA/Brach Chev

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ ឈប់​កំណត់​ ថា, ប្រធាន ​គណបក្ស​ នយោបាយ​ ទាំងអស់​ ត្រូវ​តែ​ មាន​សញ្ជាតិ ​តែ​មួយ ​ទៀត​ហើយ បន្ទាប់ ​ពី​លោក​ ចង់​ធ្វើ​ ច្បាប់​នេះ ដើម្បី​ កុំ​ ឲ្យ​អ្នក​ នយោបាយ ​មួយ​ចំនួន​ កាន់​ទិដ្ឋាការ ​រត់​ចោល​ស្រុក ឬ​បរទេស​ អន្តរាគមន៍​ មក​កម្ពុជា ពេល​មាន ​រឿង​ កើត​ឡើង។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ ក្នុង​ពិធី​ខួប​​៧​មករា លើក​ទី​៣៧ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មករា ២០១៦។ លោក​អះអាង​ថា បក្ស​របស់​លោក​គឺ​ជា​បក្ស​ធំ នឹង​មិន​ខ្លាច​បក្ស​តូចៗ​ដទៃ ក្នុង​ការ​ប្រកួត​ប្រជែង​ពេល​បោះឆ្នោត​ឡើយ៖ «អ្នក​នយោបាយ​ទាំងអស់ ចង់​មាន​សញ្ជាតិ​១០ ក៏​អាច​ធ្វើ​ជា​ប្រធាន​បក្សនយោបាយ​​បាន​ដែរ។»

កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ លោក ហ៊ុន សែន ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​ច្បាប់​កំណត់​ប្រធាន​គណបក្ស​នយោបាយ និង​ស្ថាប័ន​មួយ​ចំនួន ឱ្យ​មាន​សញ្ជាតិ​តែ​មួយ ព្រោះ ​បច្ចុប្បន្ន មាន​ច្បាប់​មួយ​រួច​ទៅ​ហើយ គឺ​ប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​តែ​ជា​សញ្ជាតិ​ខ្មែរ​តែមួយ៖ «អ៊ីចឹង​ ត្រូវ​រៀបចំ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​តុលាការ​កំពូល អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល ត្រូវ​សញ្ជាតិ​ខ្មែរ​ទាំង​អស់ រាប់​អគ្គ​សវនករ ប្រធាន​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​សញ្ជាតិ​ខ្មែរ​ទាំង​អស់។»


យ៉ាងណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច និង​តំណាងរាស្ត្រ​រដ្ឋសភា​បក្ស​នេះ លោក ឈាង វុន ក៏​បាន​ប្រកាស​គាំទ្រ​ច្បាប់​នេះ​ដែរ បើ​ច្បាប់​តម្រូវ​ឲ្យ​តំណាងរាស្ត្រ​មាន​សញ្ជាតិ​តែ​មួយ។ លោក​ថា លោក​សុខចិត្ត​លះបង់​សញ្ជាតិ​បារាំង​របស់​លោក ដើម្បី​ស្រប​តាម​ការ​ចង់​បាន​​របស់​ប្រមុខ​រដ្ឋាភិបាល។

ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​វិញ ហៅ​ការ​ប៉ុនប៉ង​ធ្វើ​ច្បាប់​បែប​នេះ​ថា ជា​ការ​រើសអើង ហើយ​គណបក្ស​លោក មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បែប​នេះ​ទេ។


No comments:

Post a Comment