លោក សម រង្ស៊ី៖ កម្ពុជា បាត់បង់ ដែនសមុទ្រ អស់ទំហំ ៦ម៉ឺន គីឡូម៉ែត្រ ក្រឡា
RFA / វិទ្យុ អាស៊ី សេរី | ៦ មករា ២០១៦

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយកិច្ចប្រជុំសភា
ស្ដីពីការត្រួតពិនិត្យ
និងអនុម័តច្បាប់ស្ដីពីការទូទាត់ថវិកាជាតិឆ្នាំ២០១៣
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥។ RFA/Brach Chev
ទោះបី ស្ថិតក្នុង ស្ថានភាព ប្រឈម នឹងដីកា ចាប់ខ្លួន ថ្ មីក្នុងបទ ក្លែង ឯកសារ សាធារណៈ ស្ដីពី បញ្ហាព្រំដែន ក៏ដោយ ក៏មិនបាន បង្អាក់មេបក្សប្រឆាំង លោក សម រង្ស៊ី ពីការបន្ត ថ្លែងរិះគន់ ជាសាធារណៈ អំពី បញ្ហាបូរណភាព ទឹកដី កម្ពុជា ឡើយ។
នៅថ្ងៃ ទី៦ មករា លោក សម រង្ស៊ី បានថ្លែង នៅលើទំព័រ បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) របស់លោក ថា, ក្រៅ ពីការ បាត់បង់ ដែនដី គោក ដោយសារ ការបង្ខិត ខ្សែបន្ទាត់ ព្រំដែន ចូលកម្ពុជា ដោយប្រទេស វៀតណាម, កម្ពុជា បានបាត់បង់ ដែនសមុទ្រ ទាំងខាងលិច ទាំងខាងកើត ដោយសារ សន្ធិសញ្ញា ព្រំដែន ដែលរដ្ឋ អំណាច ប្រទេស កម្ពុជា បានចុះ ហត្ថលេខា ជាមួយ ប្រទេស ជិតខាង ក្នុងអំឡុង ទសវត្ស ឆ្នាំ១៩៨០។
លោកបន្ថែមថា ប្រទេសវៀតណាម និងប្រទេសថៃ បានហែកដែនសមុទ្រប្រទេសកម្ពុជា មួយផ្នែកធំចែកគ្នា ហើយបានបិទច្រកទឹកមិនឲ្យកម្ពុជា មានសិទ្ធិចេញចូលសមុទ្រអន្តរជាតិបានដោយសេរីនោះទេ។
លោកថា ប្រទេសថៃ បានយកដែនសមុទ្រកម្ពុជា អស់ទំហំ ៣ម៉ឺនគីឡូម៉ែត្រក្រឡា ហើយប្រទេសវៀតណាម ក៏បានយកដែនសមុទ្រកម្ពុជា អស់ទំហំ ៣ម៉ឺនគីឡូម៉ែត្រក្រឡាដែរ។ លើសពីនេះ ប្រទេសវៀតណាម ចង់ដណ្ដើមពីកម្ពុជា នូវដែនសមុទ្រដែលស្ថិតនៅចំពីមុខខេត្តកំពត និងខេត្តកែប ទំហំ ១ម៉ឺនគីឡូម៉ែត្រក្រឡាបន្ថែមទៀត។
ប្រតិកម្មទៅនឹងការលើកឡើងរបស់ លោក សម រង្ស៊ី ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា កម្ពុជា មិនទាន់ធ្វើការវាស់វែងដែនទឹកជាមួយវៀតណាម និងថៃ នៅឡើយទេ ដូច្នេះតើ លោក សម រង្ស៊ី បានទំហំបាត់បង់នេះពីណាមក?
លោក សម រង្ស៊ី បច្ចុប្បន្ន កំពុងស្នាក់នៅក្រៅប្រទេស ដើម្បីគេចពីការតាមចាប់ខ្លួនរបស់តុលាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២៕
No comments:
Post a Comment