Paris Peace Accords 23 Oct. 1991

Wednesday, January 13, 2016

លោក ហ៊ុន សែន​ ជំរុញ​មន្ត្រី​ ឱ្យ​​ប្រើ បណ្តាញ​សង្គម​ កាន់តែ​ច្រើន | Hun Sen urges party officials to use social media in greater number

លោក ហ៊ុន សែន​ ជំរុញ​មន្ត្រី​ ឱ្យ​​ប្រើ បណ្តាញ​សង្គម​ កាន់តែ​ច្រើន

លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ជំរុញ​ ឲ្យ​​មន្ត្រី​ រដ្ឋាភិបាល ​បង្កើត​គេហទំព័រ​ បណ្តាញ​សង្គម ​Facebook​ ផ្ទាល់​ខ្លួន​ ដើម្បី​ ធ្វើ​ទំនាក់​ទំនង​ ឲ្យ​​បាន​ ជិតស្និទ្ធ ជាមួយ​ នឹង​ប្រជាពលរដ្ឋ។

 រូប​សម្រោល​នៃ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​រួម​ជាមួយ​ស្លាក​សញ្ញា ​Facebook។
រូប​ សម្រោល ​នៃ​អ្នក​ ប្រើប្រាស់ ​ទូរស័ព្ទ​ រួម​ជាមួយ​ ស្លាក​សញ្ញា ​Facebook។


លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ជំរុញ ​ឲ្យមន្ត្រី​ រដ្ឋាភិបាល​ បង្កើត​គេហទំព័រ​ បណ្តាញ​សង្គម ​Facebook​ ផ្ទាល់​ខ្លួន​ ដើម្បី​ ធ្វើ​ទំនាក់​ទំនង​ ឲ្យបាន​ ជិតស្និទ្ធ ជាមួយ ​នឹង​ប្រជាពលរដ្ឋ។

ការ​លើក​ឡើង​នេះ ​កើតមាន កាល​ពី​ចុង​ សប្តាហ៍​មុន ​នៅ​គ្រា​ ដែលសមាជិក គណបក្ស​ ប្រជាជន​ ជួប​ជុំគ្នា​ ចូល​រួម សន្និបាត​ គណៈកម្មាធិការ កណ្តាល ប្រចាំឆ្នាំ​ របស់​ខ្លួន។


លោក ​សុខ​ ឦសាន្ត ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះមាន​ប្រសាសន៍​ថា ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុនសែន ​ចង់​ឲ្យមន្ត្រី​គណបក្ស​របស់​លោក​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​ និង​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​ដែល​ប្រជាជន​ជួប​ប្រទះ​ តាមរយៈបណ្តាញ​សង្គម​នេះ និង​គេហទំព័រ​ផ្សេង​ៗ​ទៀត។

លោកមានប្រសាសន៍​បញ្ជាក់​ថា ​គេហទំព័រ​បណ្តាញ​សង្គម Facebook​ អាច​ជួយ​ឲ្យមន្ត្រី​អាច​បង្កើត​ទំនាក់​ទំនង​ជិតស្និទ្ធជាមួយ​ប្រជាពលរដ្ឋ​ និង​ទទួល​ព័ត៌​មានច្រើន​ ​ពី​ប្រជាពលរដ្ឋ​ ក៏ដូចជា​ ​ចែក​រំលែក​ព័ត៌មាន​របស់​ពួក​គេ​ទៅ​ប្រជា​ពលរដ្ឋ​វិញ។​ ​លោកថា​ លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​សមាជិក​របស់​គណបក្ស​បង្កើន​ការ​ ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទងឆាប់​រហ័ស​ជាមួយ​ប្រជាពលរដ្ឋ។​

«គាត់​ គិត ​ពី​រឿង ​ដែល​គាត់​ បាន​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋ​ បាន​ទាន់​ពេល​, ហើយ ​ដោះ​ស្រាយ ​បាន​ទាន់​ពេល»

រីឯ​ លោក​ ច័ន្ទ​ សុផល ​អភិបាល​ខេត្ត​បាត់ដំបង​ដែល​បាន​ចូលរួម​ក្នុង​សន្និបាតនោះដែរ​ ​មាន​ប្រសាសន៍​ថា៖

«ទីមួយ ​សម្តេច ឲ្យខិតខំ​ បង្កើត​ ប្រព័ន្ធ​ ដែល​ងាយ​ស្រួល ​នៅ​ក្នុង​ការងារ​ ទំនាក់ទំនង​ ជាមួយ​ នឹង​កិច្ច​ការងារ ​ដែល​ត្រូវ​ រួម​ ប្រាស្រ័យ ​រួម​វិភាគទាន ​នៅ​ក្នុង ការ​ដោះស្រាយ ​នូវ​បញ្ហា ​ផ្សេង​ៗ​ ក៏​ដូច​ជា ​ការ​អភិវឌ្ឍន៍ ​ប្រទេសជាតិ​ យើង​ ជា​មួយ ​សម្តេច។  ហើយ ​ក្នុង​នោះ ​សម្តេច​ ក៏​បាន​ ណែនាំ ​ឲ្យ​មន្ត្រី​ របស់​យើង​ យល់​អំពី​ បច្ចេក​វិទ្យា​ ទំនើប ​នេះ​ឲ្យបាន​ច្រើន,​ ហើយ ​ខិតខំ​ នាំ​គ្នា​ រៀនសូត្រ,​ ហើយ​ ប្រើប្រាស់»

លោក ​ឲ្យ​ដឹង​ទៀត​ ​ថា​ លោក​ ​បាន​ប្រើប្រាស់​គេហទំព័រ​បណ្តាញ​សង្គម ​Facebook​ ដើម្បី​ទទួល​ព័ត៌​មាន​ពី​ប្រជាពលរដ្ឋ​ទាក់​ទិននឹង​បញ្ហា​នានា។

«ខ្ញុំ​ ទាក់ទង​ទៅ​នឹង​ការងារ​និង​ទំនាក់​ទំនង​ជាមួយ​ព័ត៌មាន​និង​ដំណឹង​ផ្សេង​ៗ​ ស្តី​អំពី​ការងារ​ដឹក​នាំ​ខេត្ត​និង​ការ​ងារ​ផ្សេង​ៗ​សម្រាប់​យើង​យក​មក​ដោះ ​ស្រាយ​នូវ​បញ្ហា​នានា​ដែល​កើត​មាន​នៅ​ក្នុង​ខេត្ត​ជូន​ប្រជាពលរដ្ឋ​។​ កន្លង​ទៅ​មាន​តិចតួច។មាន​តាម​រយៈ​អ្នក​ដែល​ចេះ​ប្រើ។ នៅ​មាន​តិច​តួច​នៅ​ឡើយ។ ហើយ​ភាគ​ច្រើន​ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ព្រោះ​ខ្ញុំ​ជូន​លេខ​ទូរស័ព្ទ​ទៅ​ ពួក​គាត់»

លោក ​ច័ន្ទ ​សុផល​ យល់​ស្រប​ទៅ​លើ​សារៈសំខាន់​របស់​បច្ចេក​វិទ្យា។​ លោក​មាន​ប្រសាសន៍​ថា​លោក​នឹង​ជំរុញ​ឲ្យ មន្ត្រី​ដទៃទៀត ​ប្រើប្រាស់​បណ្តាញ​សង្គម​ដូច​ជា​Facebook នេះ​ ជាដើម។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាល​ពីខែ​កញ្ញា ឆ្នាំ​ ២០១៥​ បាន​ប្រកាស​ទទួល​ស្គាល់​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ជាផ្លូវ​ការ​ បន្ទាប់​ពី​ទំព័រ​ទទួលការ​ចូលចិត្ត​ពីមនុស្ស​ជាង​ ១លាននាក់​។​ ​ចាប់ពេល​នោះ​ លោក​មាន​ភាពសកម្ម​កាន់​តែ​ខ្លាំង​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ដ៏ពេញ​និយម​មួយ​ នេះ។​

លោក​ អ៊ូ ​វីរៈ​ ប្រធាន​វេទិកា​អនាគត​ សាទរ​ចំពោះ​ការ​បង្កើន​ភាព​ជិតស្និទ្ធ​របស់​រាជរដ្ឋាភិបាល​ជាមួយ​ ប្រជាពលរដ្ឋ ​ប៉ុន្តែ​លោក​បាន​និយាយ​បន្ថែម​ថា​បន្ថែម​លើ​ការ​ចែក​រំលែក​ព័ត៌​មាន​តាម​ គេហ​ទំព័រ​ ​សង្គម​Facebook​ នោះ​រដ្ឋាភិបាល​គួរ​តែ​ផ្តល់​ព័ត៌​មាន​លម្អិត​ ​អំពី​បញ្ហា​នានា​ទៅ​ប្រជា​ពល​រដ្ឋតាម​រយៈ​ស្ថាប័ន​របស់​ខ្លួន។

លោក​បញ្ជាក់ថា៖

«បើ​សិន​ជា ​គាត់​ ចង់ ​ឲ្យមន្ត្រី​ រាជការ​ តាម​ដាន​មតិ​ប្រជាពលរដ្ឋ​នោះ​ជា​ រឿង​ល្អ។ តាម​ពិត​តួនាទី​របស់​មន្ត្រី​រាជការ​ មិនមែន​យើង​ឆ្លើយឆ្លង​តាម​Facebook​ ទេ។ មន្ត្រី​រាជការ​ និង​នាយករដ្ឋមន្ត្រី​គួរ​តែ​ឆ្លងឆ្លើយ​តាម​តួនាទី​ជា​ស្ថាប័ន។ ស្ថាប័ន​នី​មួយ​ៗ​ មាន​តួនាទី ​ហើយ​សង្គម​នីមួយ​ៗ​ គួរ​បើក​ចំហរ​ឆ្លើយឆ្លង​ជាមួយ​ប្រជាពលរដ្ឋ​ ហើយ​បើក​ចំហរ​ការ​ឆ្លើយឆ្លង​ព័ត៌​មាន​តាម​រយៈ​ការិយាល័យ​អ្នក​នាំ​ពាក្យ»

លោក​ អ៊ូ វីរៈ ​បាន​មាន ​ប្រសាសន៍​ បន្ថែម​ថា៖

«តាម​ពិត ​គ្រប់​ក្រសួង​ ទាំង​អស់ ​គួរ​តែ​ បើក​ចំហរ​ មិន​ត្រឹម​តែ ​បើក​ចំហរ​ ទេ, ​គួរ​តែ​ ចេញ​ច្បាប់​ មួយ ​ពី​សភា​ តែ​ម្តង។ អនុម័ត​ច្បាប់​មួយ​ដែល​បង្ខំ​ឱ្យ​បើក​ចំហរ​ព័ត៌មាន​សាធារណៈ។ អាហ្នឹង​គេ​ហៅ​ថា​សេរី​ភាពក្នុង​ការ​ទទួល​ព័ត៌មាន​សាធារណៈ​របស់​ប្រជាពលរដ្ឋ ​ហ្នឹង​គឺ​សំខាន់​មែន​ទែន»

មាន​ប្រជាជន​ជិត​២លាន​នាក់​ ដែល​ជា​អ្នក​តាម​ដាន​គេហទំព័រ​បណ្តាញ​សង្គម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន៕


No comments:

Post a Comment