Paris Peace Accords 23 Oct. 1991

Saturday, January 2, 2016

លោក សម រង្ស៊ី ព្រម​ឆ្លើយ​បំភ្លឺ​ តុលាការ ​តាម​បណ្ដឹង​ របស់​លោក ហេង សំរិន | Sam Rainsy agrees to respond to court case lodged by Heng Samrin

លោក សម រង្ស៊ី ព្រម​ឆ្លើយ​បំភ្លឺ​ តុលាការ ​តាម​បណ្ដឹង​ របស់​លោក ហេង សំរិន

RFA / វិទ្យុ អាស៊ី សេរី | ១ មករា ២០១៦

សម រង្ស៊ី ហេង សំរិន ៦២០
ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន។
RFA

ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ពេល​នេះ​ កំពុង​ និរទេស​ខ្លួន នៅ​ក្រៅ​ប្រទេស​ បាន​ប្រាប់ ​វិទ្យុ​ អាស៊ី សេរី តាម​សារ​ អេឡិចត្រូនិក (Email) នៅ​ថ្ងៃ ​ទី​១ ខែ​មករា ថា, លោក​ ព្រម ​ចូល​ឆ្លើយ​ បំភ្លឺ​ តាម​ការ​ កោះ​ហៅ ​របស់​ សាលាដំបូង​ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ បណ្ដឹង​ បរិហារកេរ្តិ៍​ របស់​លោក ហេង សំរិន ប្រធាន​ រដ្ឋ​សភា។

​សាលាដំបូង​ រាជធានី​ ភ្នំពេញ កាល​ពី​ដើម ​ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​កោះ​ហៅ​ លោក សម រង្ស៊ី ឲ្យ​ចូល​ ឆ្លើយ​បំភ្លឺ​ នៅ​តុលាការ​ តាម​បណ្ដឹង ​របស់​លោក ហេង សំរិន ពី​រឿង​ ដែល​លោក សម រង្ស៊ី បាន​សរសេរ នៅ​លើ​ទំព័រ ​ហ្វេសប៊ុក (Facebook) កាល​ពី​ពេល ​ថ្មីៗ​ នេះ​ថា, របប ​ដឹកនាំ ​របស់​លោក ហេង សំរិន ធ្លាប់ ​បាន​កាត់​ទោស​ ប្រហារ​ជីវិត​ អតីត​ ព្រះមហាក្សត្រ ​ខ្មែរ សម្ដេច​ព្រះ នរោត្តម សីហនុ ពី​បទ​ក្បត់​ជាតិ។  ប៉ុន្តែ​ លោក សម រង្ស៊ី មិន​បាន ​ចូល​បំភ្លឺ​ តាម​ដីកា​ កោះ ​របស់​ តុលាការ​ ពេល​នោះ​ ឡើយ។

យ៉ាង​ណា លោក សម រង្ស៊ី ប្រាប់​វិទ្យុ​ អាស៊ី សេរី ពេល​នេះ ​ថា, លោក​ យល់​ព្រម​ ឆ្លើយ​បំភ្លឺ​ ជាមួយ​ តុលាការ​ នៅ​ថ្ងៃ​ ទី​៤ មករា, តែ​ ការ​ឆ្លើយ ​បំភ្លឺ​នោះ ត្រូវ​ ធ្វើ​ឡើង​ តាម​ប្រព័ន្ធ​ អ៊ីនធឺណិត (Internet) ដែល​អាច​ សន្សំ​ ប្រាក់​កាក់ និង​ពេល ​វេលា​ ផង​ដែរ។  លោក សម រង្ស៊ី បាន​លើក​ឡើង​ នូវ​មធ្យោបាយ ​ដែល​លោក​ អាច​ឆ្លើយ​តប​ បាន​មួយ​ចំនួន ដូចជា​តាម ​ប្រព័ន្ធ ស្កែប្ភ (Skype) ជាដើម។

​លោក សម រង្ស៊ី បាន​សរសេរ​ហាក់​ចំអក​បន្តិច​ថា ការ​ដែល​លោក​ជ្រើសរើស​ឆ្លើយ​បំភ្លឺ​តុលាការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ ដោយសារ​តែ​លោក ហេង សំរិន ដែល​ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​នោះ ក៏​ដោយសារ​តែ​លោក​បាន​សរសេរ​នៅ​លើ​អ៊ីនធឺណិត​ដូច​គ្នា​ដែរ។

​វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​តុលាការ​ចំពោះ​សំណើ​របស់​លោក សម រង្ស៊ី នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១ ខែ​មករា៕



No comments:

Post a Comment