Paris Peace Accords 23 Oct. 1991

Wednesday, January 27, 2016

Sam Rainsy: CNRP with like-minded parties

២៦ មករា ២០១៦ / 26 January 2016
ថ្មីៗនេះ ក្នងសន្និបាត នៃចលនា សេរីនិយម អន្តរជាតិ (Liberal International) នៅទីក្រុង Rotterdam ប្រទេស ហូឡង់ដ៍ (Holland ឬ The Netherlands), ខ្ញំុ បានជួប ជាមួយ នាយករដ្ឋមន្ត្រី នៃប្រទេស ហូឡង់ដ៍ លោក Mark Rutte (ខាងស្តាំ) និង នាយករដ្ឋមន្ត្រី នៃប្រទេស អីុសឡងដ៍ (Iceland) លោក Sigmundur Gunnlaugsso (ខាងឆ្វេង)។  At a recent Assembly of Liberal International in Rotterdam I met with The Netherlands’ Prime Minister Mark Rutte (right) and Iceland’s Prime Minister Sigmundur Gunnlaugsso (left).


 

២៦ មករា ២០១៦ / 26 January 2016 - CNRP with like-minded parties 

គណបក្ស នយោបាយនានា ក្នុងពិភពលោក ប្រមូលផ្តុំគ្នា តាមមនោគមវិជ្ជា របស់ខ្លួន ក្នុងអង្គការ ឬចលនា អន្តរជាតិ ធំៗ ៣ ដែលឈរ លើមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យ៖

- ចលនា អន្តរជាតិ អភិរក្សនិយម (Christian / Centrist Democrat International);


- ចលនា អន្តរជាតិ សង្គមនិយម (Socialist International);


- ចលនា អន្តរជាតិ សេរីនិយម (Liberal International)។


នៅកម្ពុជា គណបក្ស ហ៊្វុនស៊ីនប៉ិច ជាសមាជិក នៃចលនា អន្តរជាតិ អភិរក្សនិយម (និន្នាការ នយោបាយ ខាងស្តាំ)។ 

គណបក្ស សង្គ្រោះជាតិ ជាសមាជិក នៃចលនា អន្តរជាតិ សេរីនិយម (និន្នាការ នយោបាយ កណ្តាល)។ 

គណបក្ស ប្រជាជន កម្ពុជា បានសុំគេ ចូលជាសមាជិក នៃចលនា អន្តរជាតិ សង្គមនិយម (និន្នាការ នយោបាយ ខាងឆ្វេង), តែ គេ មិន ឲ្យចូល ពីព្រោះ គេ យល់ឃើញ ថា, គណបក្ស ប្រជាជន កម្ពុជានេះ មិនមាន លក្ខណៈ ប្រជាធិបតេយ្យ ទេ។  

សូម បញ្ជាក់ ថា, ចលនា អន្តរជាតិ សង្គមនិយម បានចាប់យក លទ្ធិសង្គមនិយម ប្រជាធិបតេយ្យ ទំនើប ដូចនៅ ប្រទេស បារាំង សព្វថ្ងៃ, គឺ មិនមែន កុម្មុយនិស្ត ទេ។  ផ្ទុយទៅវិញ គេ ដាច់ខាត ប្រឆាំង អំណាច កុម្មុយនិស្ត ផ្តាច់ការ។

There are three international democratic organisations that group like-minded political parties around the world: Christian/Centrist Democrat International (CDI), Socialist International and Liberal International.

In Cambodia, Funcinpec is affiliated with CDI and the CNRP is a member of Liberal International. The CPP has applied for Socialist International membership but its application has been turned down because of its poor democratic credentials.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment