Paris Peace Accords 23 Oct. 1991

Saturday, January 2, 2016

Sam Rainsy: e-accusation and e-judicial process



០២ មករា ២០១៦ / 02 January 2016 – e-accusation and e-judicial process

តុលាការ បានកោះហៅខ្ញុំ ឲ្យទៅ ឆ្លើយសំណួរ នៅថ្ងៃ ទី៤ ខែមករា ឆ្នាំ២០១៦ ទាក់ទងទៅ នឹងការ ចោទប្រកាន់ ថា, ខ្ញុំ បានបរិហារកេរ្តិ៍ លោក ហេង សំរិន តាមរយៈ បណ្តាញសង្គម ហ្វេសប៊ុក, គឺ តាមរយៈ ប្រព័ន្ធ អ៊ីនធើណេត។  ដើម្បី ជៀសវាង កុំឲ្យ ចំណាយពេល និងសោហ៊ុយ ច្រើន, ខ្ញុំ អាចឆ្លើយ រាល់សំណួរ របស់ តុលាការ តាមរយៈ ប្រព័ន្ធ អ៊ីនធើណេត នេះដែរ ដែលក្នុងនោះ យើង អាចប្រើ ប្រព័ន្ធ ទំនាក់ទំនង Skype។  

តែ មុន នឹងឆ្លើយ សំណួរ ពីលោក ចៅក្រម, ខ្ញុំ មានសំណួរ មួយ ដាក់ទៅលោក ចៅក្រម ថា៖  «តើ លោក ហេង សំរិន ប្តឹងខ្ញុំ ក្នុងឋានៈ ឬមុខងារលោក ជាអ្វី, ពីព្រោះ ក្នុងអត្ថបទ និងការអត្ថាធិប្បាយ ទាំងអស់ ដែលខ្ញុំ បានបង្ហោះ លើទំព័រ ហ្វេសប៊ុក របស់ខ្ញុំ, ខ្ញុំ មិនដែល ចេញឈ្មោះ លោក ហេង សំរិន ម្តងណាសោះ។  តែ មានវីដេអូ មួយ ខ្ញុំ បានបង្ហោះ ដែលក្នុងនោះ សម្តេច ព្រះនរោត្តម សីហនុទេ ដែលព្រះអង្គ ថ្កោលទោស លោក ហេង សំរិន ថា, បម្រើ ផលប្រយោជន៍ យួន។»
  
សូម មើលវីដេអូ នោះ ឡើងវិញ៖ http://tinyurl.com/q9vb28e

I accept to answer any questions from the tribunal following the summons I received related to a defamation complaint from Mr. Heng Samrin because of a post of mine on Facebook. On 4 January 2016, in order to save time and money, I am willing to meet and talk with any judge on Skype -- a communication tool based on the Internet -- which is consistent with the fact that I am accused of defaming Mr. Heng Samrin on the Internet as well. But before I can answer any question, I must know "in what capacity Mr. Heng Samrin lodged his complaint against me since I had never mentioned his name in all my posts and comments on Facebook." 

It was then-Prince Norodom Sihanouk who, in the video I first posted on 17 November 2015, accused Mr. Heng Samrin of serving Vietnam's interest. 

To watch this video again http://tinyurl.com/q9vb28e
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment