Paris Peace Accords 23 Oct. 1991

Tuesday, January 5, 2016

Sam Rainsy: ព្រះ ចន្ទ រាជា | King Chan Reachea -- វីរបុរស ខ្មែរ ដែលយុវជន គួរ ចងចាំ | A Khmer national heroe for the youth to remember



០៤ មករា ២០១៦ / 04 January 2016 - King Chan Reachea (1516-1566)

វីរបុរស ខ្មែរ ដែលយុវជន គួរ ចងចាំ | A Khmer national heroe for the youth to remember

ព្រះ ចន្ទ រាជា (១៥១៦ – ១៥៦៦)

ព្រះ ចន្ទ រាជា ជាព្រះ អនុជ (ប្អូន) ព្រះ ស្រី សុគន្ធបទ ដែលត្រូវ បានស្តេច កន ដណ្តើមរាជ្យ និងធ្វើគត់ (សម្លាប់)។  ព្រះ ចន្ទ រាជា បានយក ជ័យជំនះ លើស្តេច កន បន្ទាប់ ពីធ្វើសង្រ្គាម រយៈពេល ៩ ឆ្នាំ (១៥១៦ – ១៥២៥) ។  ព្រះអង្គ បានលើកទ័ព ទៅតទល់ នឹងការ ឈ្លានពាន របស់ សៀម ដែលបាន ទាមទារ យកសួយសារ អាករ ពីខ្មែរ, ហើយ ព្រះអង្គ បានទទួល បាន ជោគជ័យ លើទ័ព សៀម នៅត្រង់ ស្ទឹងអង្គរ ត្រង់ភូមិមួយ ឈ្មោះ ថា សៀមរាប។  នៅឆ្នាំ ១៥៣០ ព្រះអង្គ បានលើកទ័ព វាយ យកឈ្នះ ទ័ពសៀម ឈ្លានពាន ម្តងទៀត នៅពោធិ៍សាត់។   នៅឆ្នាំ ១៥៣១ ព្រះអង្គ បានលើកទ័ព ទៅរំដោះ អាណាខេត្ត ខាងលិច ដែលបាន បាត់បង់ ក្នុងរាជ្យ មុនៗ, ទ្រង់ បានរំដោះ យកខេត្ត បស្ចឹមបុរី មកវិញ។  នៅឆ្នាំ ១៥៥៧ ព្រះអង្គ បានលើក ទ័ព វាយសៀម ដោយរំដោះ បាន ខេត្ត ចន្ទបុរី និងខេត្ត ផ្សេង នៅជិតៗ នោះ។  ខ្មែរ បានលើកទ័ព វាយសៀម ពីរលើកទៀត, គឺ នៅឆ្នាំ ១៥៥៩ និង១៥៦២, ហើយ ចាប់បានសៀម ជាឈ្លើយ សង្រ្គាម ជាច្រើន នាំមក ស្រុកខ្មែរ។

(ដកស្រង់ចេញ ពីសៀវភៅ "ប្រវត្តិសាស្រ្ត កម្ពុជា និងវរជនខ្មែរ" និពន្ធ ដោយលោក សាគូ សាម៉ុត ជាគ្រូបង្រៀន សម័យសង្គម រាស្រ្តនិយម ដែលសព្វថ្ងៃ រស់នៅ ប្រទេស បារាំង)

King Chan Reachea (1516-1566), after securing victory over an usurper called Sdech Korn, confronted Siamese invaders on several occasions and liberated several Cambodian provinces from the Siamese (Siam was the precursor of Thailand).
 

* * *
ព័ត៌មាន ជាចំណេះដឹង។  ចំណេះដឹង ជាអាវុធ ដ៏ស័ក្តិសិទ្ធ បំផុត ដើម្បី នាំមក នូវការផ្លាស់ប្តូរ។  ផ្លាស់ប្តូរ មុនដំបូង គឺ ក្នុងចិត្តគំនិត របស់ ប្រជាពលរដ្ឋ។  ផ្លាស់ប្តូរ បន្ទាប់មក គឺ ក្នុងសង្គម តែម្តង ឆ្ពោះទៅរក លទ្ធិប្រជាធិបតេយ្យ និងភាពរុងរឿង។  Information is knowledge; knowledge is the most effective weapon to bring about change. The initial change takes place in the mindset of the population. The subsequent change is the transformation of society towards democracy and progress.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment