លោក ហេង សំរិន នឹងចូលរួម ខួបទី៧០ នៃការបោះឆ្នោត សកល ដំបូង របស់ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ៤ មករា ២០១៦
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន (ឆ្វេង)
និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅក្នុងសិក្ខាសាលាស្ដីអំពី
"ការពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់អង្គការ-សមាគម" នារដ្ឋសភា
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥។
RFA/Brach Chev
ប្រធាន រដ្ឋសភា លោក ហេង សំរិន នឹងដឹកនាំ គណៈប្រតិភូ រដ្ឋសភា កម្ពុជា ទៅចូលរួម ពិធី រំឭកខួប លើកទី៧០ នៃការ បោះឆ្នោត សកល លើកដំបូង របស់ វៀតណាម នាទីក្រុង ហាណូយ ប្រទេស វៀតណាម រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ ទី៥ ដល់ថ្ងៃ ទី៦ មករា។
សេចក្ដី ជូនដំណឹង របស់ រដ្ឋសភា ចុះថ្ងៃ ទី៤ មករា បញ្ជាក់ ថា, ពិធី រំឭកខួប លើកទី៧០ នៃការ បោះឆ្នោត សកល លើកដំបូង របស់ វៀតណាម គឺ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ដែលមាន ខ្លឹមសារ យ៉ាងសំខាន់ ចំពោះ រដ្ឋសភា និងប្រជាជន វៀតណាម ក្នុងដំណើរការ តស៊ូ និងដណ្ដើម ឯករាជ្យ របស់ ប្រជាជន រៀតណាម។
កាលពីពេល ថ្មីៗនេះ ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី, ប្រធាន ព្រឹទ្ធសភា, និងប្រមុខ ការទូត កម្ពុជា ទើបតែ ទៅទស្សនកិច្ច នៅប្រទេស វៀតណាម តាមការ អញ្ជើញ របស់ ភាគី វៀតណាម និងចូលរួម ប្រជុំនានា ដូចជា កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច, វប្បធម៌, វិទ្យាសាស្ត្រ, និងបច្ចេកវិទ្យា ជាដើម៕
No comments:
Post a Comment