សមត្ថកិច្ច រារាំង អ្នកបឹងកក់ មិនឲ្យ យកញត្តិ ទៅដាក់ជូន ប្រមុខ ការទូត អាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ២៦ មករា ២០១៦
សកម្មភាពរុញច្រានរវាងសមត្ថកិច្ច និងអ្នកបឹងកក់
នៅក្នុងតំបន់បឹងកក់ ដែលចង់យកញត្តិរបស់ខ្លួន
ដាក់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមករា
ឆ្នាំ២០១៦។ RFA/Uon Chhin
ពលរដ្ឋ ដែលមាន ជម្លោះដី នៅក្នុងតំបន់ បឹងកក់ ដែលគ្រោង យកញត្តិ របស់ខ្លួន ដាក់ជូន រដ្ឋមន្ត្រី ការបរទេស សហរដ្ឋ អាមេរិក លោក ចន ឃែរី (John Kerry) នៅថ្ងៃ ទី២៦ មករា នេះ ត្រូវ បានសមត្ថកិច្ច ដាក់កម្លាំង រារាំង។
ក្នុងដៃ កាន់ផ្កាឈូក និងរូបថត លោក ចន ឃែរី ផង, អ្នកបឹងកក់ ព្យាយាម រុញច្រាន ជាមួយ សមត្ថកិច្ច ដើម្បី បានយកញត្តិ របស់ ខ្លួន ជូនលោក ចន ឃែរី។ ប៉ុន្តែ សមត្ថកិច្ច មិនបន្ធូរដៃ ឲ្យអ្នកតវ៉ា ទាំងនោះ អាចយក ញត្តិនេះ ទៅដាក់ នៅស្ថានទូត អាមេរិក បានឡើយ។
លោក ចន ឃែរី បានដល់កម្ពុជា កាលពីល្ងាច ថ្ងៃទី២៥ មករា តាមការអញ្ជើញ របស់ រដ្ឋមន្ត្រី ការបរទេស កម្ពុជា លោក ហោ ណាំហុង។ ក្នុងដំណើរ ទស្សនកិច្ចនេះ លោក ចន ឃែរី ជួបលោក ហោ ណាំហុង, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមាន គម្រោង ជួបថ្នាក់ដឹកនាំ បក្សប្រឆាំង ផងដែរ។
No comments:
Post a Comment