Paris Peace Accords 23 Oct. 1991

Thursday, January 21, 2016

រដ្ឋមន្ត្រី ​ក្រសួង​ ការបរទេស ​អាមេរិក​ នឹង​ជួប​ គណបក្ស​ ប្រឆាំង​ ពេល​មក​ កម្ពុជា | US Secretary of State to meet opposition party when in Cambodia

រដ្ឋមន្ត្រី ​ក្រសួង​ ការបរទេស ​អាមេរិក​ នឹង​ជួប​ គណបក្ស​ ប្រឆាំង​ ពេល​មក​ កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ២១ មករា ២០១៦
ចន ឃែរី កឹម សុខា ៨៥៥
លោក ចន ឃែរី (John Kerry) (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក និង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ។  AFP  

រដ្ឋមន្ត្រី​ ក្រសួង ការ​បរទេស ​សហរដ្ឋ​ អាមេរិក លោក ចន ឃែរី (John Kerry) នឹង​ជួប ពិភាក្សា​ ជាមួយ ​ថ្នាក់​ដឹកនាំ​ គណបក្ស​ ប្រឆាំង នៅ​ពេល ​លោក​ មក​បំពេញ​ ទស្សនកិច្ច នៅ​ប្រទេស​ កម្ពុជា ​ក្នុង​សប្ដាហ៍​ក្រោយ។

អ្នកនាំពាក្យ​​ គណបក្ស សង្រ្គោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​វិទ្យុ​ អាស៊ី សេរី ​ដឹង​ នៅ​ថ្ងៃ ទី២១ ខែ​មករា ថា, នៅ​ក្នុង​ជំនួប ​រវាង  លោក ចន ឃើរី ជាមួយ​ ប្រធាន​ស្ដីទី ​គណបក្ស​ សង្រ្គោះជាតិ  លោក កឹម សុខា គណបក្ស​ សង្រ្គោះជាតិ នឹង​លើក​ យក​បញ្ហា​ នយោបាយ ​នៅ​កម្ពុជា​ ទៅ​ជជែក។

ប៉ុន្តែ ​លោក យឹម សុវណ្ណ មិន​ទាន់ ​ឲ្យ​ដឹង​ ថា, តើ​ ការ​ជួប​គ្នា​ នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ណា ឬ​នៅ​ទីណា​ នៅ​ឡើយ​ទេ ព្រោះ​ នេះ​ ជា​កា​ររៀបចំ​ របស់ ស្ថានទូត​ សហរដ្ឋ អាមេរិក​ ប្រចាំ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​១៦ មករា ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី២៦ ខែ​មករា។

ដំណើរ​ទស្សនកិច្ច​របស់ លោក ចន ឃែរី មក​កម្ពុជា គឺ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ក្នុង​បំណង​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេ​ភាគី រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ចន ឃែរី នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង។

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ រំពឹង​ថា​ ជំនួប​រវាង លោក ចន ឃែរី និង​គណបក្ស​ប្រឆាំង ក្រៅ​ពី​ការ​ជជែក​គ្នា​ពី​រឿង​នយោបាយ ក៏​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យោបល់ ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​សង្គម​ផង​ដែរ៕



No comments:

Post a Comment