

១៩ មករា ២០១៦ / 19 January 2016 – The 1954 Geneva conference
ទំព័រ ប្រវត្តិសាស្ត្រ៖ សន្និសិទ ទីក្រុងហ្សឺណែវ (ប្រទេស ស្វីស) ដែលចប់ នៅថ្ងៃ ទី២០ ខែកក្កដា ឆ្នាំ១៩៥៤ បានកំណត់ វាសនា ប្រទេសកម្ពុជា | A page of history: The Geneva conference that ended on 20 July 1954, determined the fate of Cambodia
ក្នុងសន្និសីទ ទីក្រុង ហ្សឺណែវ ឆ្នាំ១៩៥៤ ប្រទេស កម្ពុជា -- ដែលគណៈប្រតិភូ មានលោក ញឹក ជូឡុង, លោក ទេព ផន និងលោក សម សារី ជាតំណាង ព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ -- បានទទួល ជោគជ័យ ជាប្រវត្តិសាស្ត្រ ដោយសារ សំណើ បីចំណុច របស់ ប្រទេស វៀតណាម ខាងជើង (យួន កុម្មុយនីស្ត) ត្រូវ បានសន្និសីទ ទាត់ចោល ទាំងអស់៖
- សំណើ ទី១ គឺ ស្នើ ឲ្យខ្មែរ ឥស្សរ ចំណុះយួន និងខ្មែរ យៀកមិញ (ក្នុងនោះ មានទាំង សមាជិក គណបក្ស ប្រជាជនកម្ពុជា ដែលយួន កុម្មុយនីស្ត បានជួយ បង្កើត នៅឆ្នាំ ១៩៥១) មានសិទ្ធិ បញ្ជូនប្រតិភូ ចូលរួម ក្នុងសន្និសីទ ផងដែរ។ តែ ប្រទេស សំខាន់ៗ ក្នុងសន្និសីទ ទីក្រុង ហ្សឺណែវ មិន ទទួលស្គាល់ ពួកខ្មែរ ឥស្សរ ចំណុះយួន និងខ្មែរ យៀកមិញ ថា ជាតំណាង ប្រទេសកម្ពុជាទេ, ហើយ គេ ក៏មិន អនុញ្ញាត ឲ្យពួកទាំងនោះ មកបង្ហាញមុខ នៅក្រុង ហ្សឺណែវ ឡើយ។
- សំណើ ទី២ គឺ ស្នើ ឲ្យកងកម្លាំង ប្រដាប់អាវុធ ខ្មែរឥស្សរ ចំណុះយួន និងខ្មែរ យៀកមិញ ស្ថិតនៅ បន្តទៀត ក្នុងតំបន់ ដែលពួកទាំងនោះ កាន់កាប់ លើទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា ក្រោមស្លាប កងទ័ពយួន កុម្មុយនីស្ត។ តែ សន្និសីទ ទីក្រុង ហ្សឺណែវ បានតម្រូវ ឲ្យខ្មែរ ឥស្សរ ចំណុះយួន និងខ្មែរ យៀកមិញទាំងអស់ ដកថយចេញ ពីប្រទេស កម្ពុជា, ហើយ ឲ្យទៅតាម កងទ័ពយួន កុម្មុយនីស្ត ដែលត្រូវ វិលត្រឡប់ ទៅប្រទេស វៀតណាម ខាងជើងវិញ។
- សំណើ ទី៣ គឺ ស្នើ ឲ្យបែងចែក ប្រទេស កម្ពុជា ជាពីរ ដូចគេសម្រេច បែងចែក ប្រទេស វៀតណាម ជាពីរ អញ្ចឹងដែរ (គឺ មួយផ្នែក កាន់កាប់ ដោយកម្លាំង កុម្មុយនីស្ត, ហើយ មួយផ្នែកទៀត កាន់កាប់ ដោយកម្លាំង សេរី)។ តែ សន្និសីទ ទីក្រុង ហ្សឺណែវ មិន យល់ព្រម ឲ្យមាន ការបែងចែក ប្រទេស កម្ពុជា ជាពីរទេ, ហើយ គេ តម្រូវ ឲ្យរក្សា ឯកភាពជាតិ និងបូរណភាព ទឹកដី នៃប្រទេស កម្ពុជា។
លទ្ធផល ដ៏ល្អ ខាងលើនេះ បានមក ពីការចរចា យ៉ាងស្វិតស្វាញ ពីសំណាក់ គណ:ប្រតិភូ ប្រទេស កម្ពុជា ដែលបាន បង្ហាញ ភាពក្លាហាន និងភាពឈ្លាសវៃ ដែលយុវជន បច្ចុប្បន្នកាល ត្រូវ គោរព និងចងចាំ។
សូម អានព្រះរាជសារ របស់ សម្តេច ព្រះនរោត្តម សីហនុ ជាភាសា បារាំង ចុះថ្ងៃ ទី២៦ និង២៨ ខែមេសា ឆ្នាំ២០០៣ និងថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០០៣ ដែរ។
At the 1954 Geneva conference, Cambodia's delegation led by Nhiek Tioulong, Tep Phan and Sam Sary succeeded in securing the support of the world powers for the rejection of three demands from communist North Vietnam concerning Cambodia:
1. Participation in the negotiation of representatives of Cambodian communist forces actually controlled by the Vietnamese communists. But those Cambodian communist forces (including members of the CPP that was formed in 1951) were not recognised.
2. Authorisation to the above Cambodian communist forces to remain in Cambodia in the areas they were controlling with the support of the Vietnamese communists. But those auxiliary forces were instead asked to leave Cambodia with their protectors, the Vietnamese communists forces who were compelled to return to North Vietnam.
3. Partition of Cambodia on the model of Vietnam. But Cambodia succeeded in preserving her national unity and territorial integrity.
See King-Father's statements in French dated 26 April, 28 April and 13 May 2003 lauding the merits of the Cambodian negotiators at that historic conference.
See King-Father's statements in French dated 26 April, 28 April and 13 May 2003 lauding the merits of the Cambodian negotiators at that historic conference.
* * *
ព័ត៌មាន ជាចំណេះដឹង។ ចំណេះដឹង ជាអាវុធ ដ៏ស័ក្តិសិទ្ធ បំផុត ដើម្បី នាំមក នូវការ ផ្លាស់ប្តូរ។ ផ្លាស់ប្តូរ មុនដំបូង
គឺ ក្នុងចិត្តគំនិត របស់ ប្រជាពលរដ្ឋ។ ផ្លាស់ប្តូរ បន្ទាប់មក
គឺ ក្នុងសង្គម តែម្តង ឆ្ពោះទៅរក លទ្ធិប្រជាធិបតេយ្យ និងភាពរុងរឿង។ Information is knowledge; knowledge is the most effective weapon to
bring about change. The initial change takes place in the mindset of the
population. The subsequent change is the transformation of society
towards democracy and progress.
កាលណោះ ឆ្នាំ១៩៥៤ ហ៊ុននាង ឪពុករបស់ ហ៊ុនសែន មានមុខរបរជាចោរលួចគោនិងក្របី ហើយអីឡូវនេះអាកូនឈ្មោះ ហ៊ុនសែន បានក្លាយជាចោរលួចជាតិយ៉ាងឆ្នើម។
ReplyDeleteWhat r u saying Anonymous12:05 AM? Seriously...
ReplyDelete