Paris Peace Accords 23 Oct. 1991

Saturday, February 20, 2016

ពលរដ្ឋ​ ៧០​គ្រួសារ​ នៅ​ស្រុក ​កែវសីមា​ បារម្ភ​ ខ្លាច​ អាជ្ញាធរ​ ដុត​ផ្ទះ ​អ្នក​ភូមិ | 70 families of Keo Semar district fear authority will destroy villagers' homes

ពលរដ្ឋ​ ៧០​គ្រួសារ​ នៅ​ស្រុក ​កែវសីមា​ បារម្ភ​ ខ្លាច​ អាជ្ញាធរ​ ដុត​ផ្ទះ ​អ្នក​ភូមិ

RFA / វិទ្យុ អាស៊ី សេរី | ២០ កុម្ភៈ ២០១៦

 

ជម្លោះ​ដី មណ្ឌលគិរី ៦២០
ប្រជាពលរដ្ឋ​ព្នង​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី លើក​គ្នា​មក​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន ប៊ិញ ភឿក១ ដែល​នាំ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​សហគមន៍​កាល​ពី​ថ្ង​ទី​១៧ ខែ​ធ្នូ ២០១៤។
Adhoc Photo
អាជ្ញាធរ ​ស្រុក ​កែវសីមា ខេត្ត​ មណ្ឌលគិរី កំណត់​ពេល ​ឲ្យ​អ្នក​ភូមិ​ ប្រមាណ ៧០​គ្រួសារ រុះរើ​ផ្ទះ ​ចេញ​ ពី​ដី​ សាធារណៈ ​របស់​រដ្ឋ​ នៅ​តំបន់​ អភិរក្ស​ ជីវចម្រុះ​ កែវសីមា ត្រឹម​ថ្ងៃ ​ទី​២០ ខែ​កុម្ភៈ។  ប្រសិនបើ​ អ្នក​ភូមិ​ មិន​​រុះរើ​ ដោយ​ខ្លួន​ឯង​ ទេ, អាជ្ញាធរ នឹង​អនុវត្ត​ វិធានការ​ច្បាប់ ​ជា​ថ្មី​ទៀត។  ចំណែក​ មន្ត្រី​ ឃ្លាំមើល​ សិទ្ធិ​មនុស្ស​ អំពាវនាវ​ ឲ្យ​អាជ្ញាធរ​ ស្វែង​រក​ ដំណោះស្រាយ ​សន្តិវិធី​ កុំ​ប្រើ​ អំពើ​ហិង្សា​ ក្នុង​ការ​ អនុវត្ត​ច្បាប់។

៣០​ ភាគរយ​ នៃ​ប្រជាពលរដ្ឋ​ ជាង៧០ ​គ្រួសារ ដែល​បាន​មក​ តាំង​ទៅ​លំនៅ​ ចំណុច ​អូររយ៉ង់ និង​អូរគគីរ ភូមិ​ ចក់ចារ ឃុំ​ ស្រែឈូក ស្រុក ​កែវសីមា ខេត្ត​ មណ្ឌលគិរី បាន​ចាក​ចេញ ​ពី​លំនៅឋាន​ ជា​បណ្ដោះ​​អាសន្ន​ ទៅ​រស់​នៅ​ កន្លែង​ មាន​សុវត្ថិភាព ​ដោយ​ភ័យ​ខ្លាច​អាជ្ញាធរ​មក​រុះរើ​ដុត​បំផ្លាញ​ផ្ទះ​ពួកគាត់​កំពុង​រស់​នៅ និង​ចាប់​ខ្លួន​ពួកគាត់។


កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវសីមា បាន​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មក​តាំង​ទីលំនៅ​លើ​ដី​ព្រៃ​ សាធារណៈ​របស់​រដ្ឋ ហើយ​កាប់​ឆ្ការព្រៃ​យក​ដី​តាំង​លំនៅឋាន​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ចាប់​ពី​ថ្ងៃ​ ជូន​ដំណឹង​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។ លិខិត​ជូន​ដំណឹង​នេះ​មាន​ចុះ​ហត្ថលេខា ​និង​បោះត្រា​ដោយ​អភិបាលស្រុក និង​ជា​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ ឯកភាព​ឲ្យ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​នេះ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចក់ចារ មួយ​រូប គឺ​លោក វ៉ា ថន ថ្លែង​បញ្ជាក់​ថា អ្នក​ភូមិ​គ្មាន​ជម្រើស​រុះរើ​លំនៅឋាន​ទៅ​កន្លែង​ណា​ទៀត​ឡើយ ពីព្រោះ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​បាន​មក​តាំង​ទី​លំនៅ​នៅ​តំបន់​ នោះ​៤ ទៅ ៥​ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​គ្មាន​ដី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​ស្រុក​កំណើត។ លោក​បន្ត​ថា ពួកគាត់​កំពុង​រស់​នៅ​ដោយ​ភ័យខ្លាច​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​ដុត​បំផ្លាញ​ ផ្ទះ​ជា​ថ្មី​ដើម្បី​បង្ខំ​ឲ្យ​អ្នក​ភូមិ​ចាកចេញ៖ «គ្រាន់​តែ ​ឮ​ថា​ មាន​សេចក្ដី​ ជូន​ដំណឹង​ ថា​ រុះរើ​ផ្ទះ​ចេញ គាត់​នាំ​គ្នា​គេចវេះ​ខ្លាច​គេ​ចាប់​ចង​ដោយសារ​ភ័យ​ខ្លាច គេ​ធ្វើ​បាប​គាត់​គេច​នៅ​ជិតៗ​ហ្នឹង​មួយ​រយៈ»

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ កងកម្លាំង​ចម្រុះ​ស្រុក​កែវសីមា បាន​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​ទាំង​ពីរ​អស់​ជាង ១០​ខ្នង បន្ទាប់ពី​កំណត់​វេលា​ឲ្យ​អ្នក​ភូមិ​រុះរើ​ផ្ទះ​ដូច​គ្នា​នេះ ក៏​ប៉ុន្តែ​អ្នក​ភូមិ​មិន​ព្រម​ចាកចេញ ហើយ​បន្ត​សង់​លំនៅឋាន​ស្នាក់​នៅ​ឡើង​វិញ។
អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បាន​ឆ្លើយ​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ​ថា ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​រុះរើ​លំនៅឋាន​នេះ គឺ​ជា​ក្រុម​អនាធិបតេយ្យ តាម​រយៈ​មេខ្យល់​ដែល​ជំរុញ​ឲ្យ​ពួកគេ​មក​កាប់​រាន​ព្រៃ​រដ្ឋ​យក​ដី​ ហើយ​លក់​ដូរ​ពី​ម្នាក់​ទៅ​ម្នាក់ ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ។ លោក​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​មន្ត្រី​មូលដ្ឋាន​បាន​ស្នើ​សុំ​មក​អាជ្ញាធរ​ឲ្យ​ជួយ​ចាត់​វិធានការ​ បណ្ដេញ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ដែល​មក​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​នោះ ហេតុ​នេះ​លោក​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចុះ​ទៅ​ពិនិត្យ​មើល​ ទីតាំង​ជាក់ស្ដែង តើ​ការ​បំផ្លាញ​ព្រៃ​ការពារ​នៅ​តំបន់​នោះ​មាន​ទំហំ​ប៉ុណ្ណា?

​ចំណែក​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ថា នេះ​ជា​វិធានការ​ច្បាប់ ពីព្រោះ​អ្នក​ភូមិ​បាន​ចូល​មក​កាប់​រាន​តំបន់​ព្រៃ​អភិរក្ស ហើយ​ចាប់​យក​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​បំពាន​ច្បាប់។ លោក​ថា នឹង​ពិនិត្យ​មើល​លក្ខខណ្ឌ​នៃ​ការ​ស្នើ​សុំ​ដី​សម្បទាន​របស់​ប្រជាពលរដ្ឋ ដើម្បី​កំណត់​ថា តើ​ប្រជាពលរដ្ឋ​ទាំង​នោះ​ពិត​ជា​គ្មាន​ដី​រស់​នៅ ឬ​យ៉ាង​ណា៖ «បើ​យើង​មិន​ចាត់​វិធានការ​ទេ​អា​ហ្នឹង​វា​កាន់​តែ​ អនាធិបតេយ្យ​ត​ទៅ​ទៀត។ យើង​ចង់​ថា ការពារ​ដី​ព្រៃ​បើ​រំលោភ​ទៅ​លើ​គោលការណ៍​ច្បាប់​វា​ត្រូវ​អនុវត្ត​វិធានការ​ ច្បាប់»

ទាក់ទិន​ករណី​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី ពោល​គឺ​បញ្ចប់​ការ​ប្រើ​អំពើ​ហិង្សា​​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​បង្ខំ​ឲ្យ​ចាក​ ចេញ។  លោក​ ថា,  ការ​ផ្ដល់​ដី​សម្បទាន គឺ​ជា​ជម្រើស​ល្អ​សម្រាប់​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ៖ «សិទ្ធិ​ របស់​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​មាន​លំនៅឋាន​សមរម្យ មាន​ដី​បង្កបង្កើន​ផល​ចិញ្ចឹម​ក្រុម​គ្រួសារ បើទោះបី​ពួកគាត់​មក​ពី​តំបន់​ណា ខេត្ត​ណា​ក៏ដោយ សំខាន់​ពួកគាត់​ជា​ពលរដ្ឋ​ខ្មែរ​ជា​មុខ​សញ្ញា​ប្រជាពលរដ្ឋ​ក្រីក្រ»

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ចក់ចារ ៨​គ្រួសារ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ បាន​នាំ​គ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ការពារ​សិទ្ធិ និង​បាន​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ទៅ​អភិបាល​ខេត្ត​មណ្ឌលគិរី ដែល​ទើប​ឡើង​កាន់​​តំណែង​ ឲ្យ​ជួយ​ទប់ស្កាត់​ការ​បណ្ដេញ​អ្នក​ភូមិ​ចេញ​ ពី​លំនៅឋាន និង​ទប់ស្កាត់​ការ​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ជា​ថ្មី​ទៀត។  អ្នក​ភូមិ​អះអាង​ថា បាន​ធ្វើ​លិខិត​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​ភូមិ​ឃុំ​ រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​ដំណោះស្រាយ​បែប​ណា​នៅ​ឡើយ៕

អភិបាល​ស្រុក​ កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បាន​ឆ្លើយ​បំភ្លឺ​ នៅ​រសៀល​ថ្ងៃ ​ទី​២០ ខែ​កុម្ភៈ នេះ ​ថា, ប្រជាពលរដ្ឋ​ ដែល​អាជ្ញាធរ​ តម្រូវ ​ឲ្យ​រុះរើ​ លំនៅឋាន​នេះ គឺ​ ជា​ក្រុម​ អនាធិបតេយ្យ តាម​រយៈ​ មេខ្យល់​ ដែល​ជំរុញ​ ឲ្យ​ពួកគេ​ មក​កាប់​រាន​ព្រៃ​រដ្ឋ​ យក​ដី,​ ហើយ​ លក់​ដូរ​ ពី​ម្នាក់​ទៅ​ម្នាក់ ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ។  លោក​ ថា, សហគមន៍​ ជនជាតិ​ដើម ​ភាគ​តិច និង​មន្ត្រី ​មូលដ្ឋាន ​បាន​ស្នើ​សុំ​ មក​អាជ្ញាធរ​ ឲ្យ​ជួយ​ ចាត់​វិធានការ​ បណ្ដេញ​ ប្រជាពលរដ្ឋ​ ចំណាកស្រុក​ ដែល​មក​កាប់​បំផ្លាញ​ ព្រៃឈើ ​តំបន់​នោះ, ហេតុ​នេះ​ លោក ​អំពាវនាវ ​សូម ឲ្យ​អង្គការ​ សង្គម​ស៊ីវិល ​ចុះ​ទៅ​ពិនិត្យ​ មើល​ ទីតាំង​ ជាក់ស្ដែង, តើ​ ការ​បំផ្លាញ​ ព្រៃ​ ការពារ​ នៅ​តំបន់​នោះ​ មាន​ទំហំ ​ប៉ុណ្ណា?


No comments:

Post a Comment