Paris Peace Accords 23 Oct. 1991

Wednesday, February 17, 2016

អូបាម៉ា​ និង​ក្រុម មេដឹកនាំ​ ASEAN ផ្តោត​ការ​ ពិភាក្សា ​លើ​សន្តិភាព,​ សន្តិសុខ,​​ និង​ភាព​ សំបូរ​រុង​រឿង​ | Obama and ASEAN leaders focus discussions on peace, security, prosperity

អូបាម៉ា​ និង​ក្រុម មេដឹកនាំ​ ASEAN ផ្តោត​ការ​ ពិភាក្សា ​លើ​សន្តិភាព,​ សន្តិសុខ,​​ និង​ភាព​ សំបូរ​រុង​រឿង​

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ និង​មេដឹកនាំប្រទេស​ជា​សមាជិក​សមាគម​ ASEAN នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​​
លោក ​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ និង​មេដឹកនាំប្រទេស​ជា​សមាជិក​សមាគម​ ASEAN នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​​
VOA / វីអូអេ | ១៦ កុម្ភៈ ២០១៦
 
សន្តិភាព​ ក្នុង​រយៈពេល​ យូរ​អង្វែង,​ សន្តិសុខ ​និង​ភាព​ សំបូរ​រុងរឿង ​សម្រាប់​ តំបន់​ អាស៊ី​អាគ្នេយ៍​ គឺ​ ជា​គោលដៅ​ ដែល​លោក​ ប្រធានាធិបតី​ ស.រ.អ.​ បារ៉ាក់ អូបាម៉ា​ និង​ក្រុម មេដឹកនាំ​ នៃ​ប្រទេស​ ទាំង​១០​ ជា​សមាជិក​ នៃ​សមាគម​ប្រជា ជាតិ ​អាស៊ី​ អាគ្នេយ៍​ ហៅ​កាត់​ ថា​ សមាគម​ (ASEAN) កំពុង​ស្វះ​ស្វែង​ ឱ្យ​មាន​ ពិត​ប្រាកដ ​នៅ​ក្នុង​ថ្ងៃ​ ទី​ពីរ​ នៃ​កិច្ចចរចា​ នៅក្នុង​រដ្ឋ​ កាលីហ្វ័រញ៉ា។​


កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​អូបាម៉ា​និង​ក្រុម​មេដឹកនាំ​ ASEAN បាន​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ការអភិវឌ្ឍ​ការបង្កើត​ថ្មីៗ​និង​ ភាពសហគ្រិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​ សន្និសីទ​កំពូល​។​

កិច្ចចរចា​គ្នា​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​កន្លែង​សម្រាក​កាយ​ Sunnylands ជា​ប្រវត្តិសាសស្ត្រ​ ដែល​ជា​កន្លែង​ក្រៅ​ផ្លូវការ​មួយ​ដែល​សេតវិមាន​និយាយ​ថា​ផ្តល់​បរិយាកាស​មិន ​តឹង​តែង​និង​ឱកាស​សម្រាប់​ឱ្យ​ក្រុម​មេដឹកនាំ​ទាំង​នេះ​និយាយ​ដោយ​ «ត្រង់ៗ» ជាង​មុន។

នៅ​ពេល​ បើក​សន្និសីទ ​កំពូល​នេះ,​ លោក អូបាម៉ា​ បាន​មាន​ ប្រសាសន៍​ ថា, ​សមាគម ASEAN មាន «សារៈសំខាន់ ណាស់» ដល់​សន្តិភាព ​និង​ភាព​ សំបូរ​រុងរឿង ​ក្នុង​អាស៊ី​ អាគេ្នយ៍ ​និង​ជា​វេទិកា​ សំខាន់​មួយ ​ដែល​នៅ​ទីនោះ​ «បទ​បញ្ញត្តិ​ និង​បទដ្ឋាន​ អន្តរជាតិ​ ដែល​មាន ​រួម​បញ្ចូល​ ទាំង​សេរីភាព​ នាវាចរណ៍​ ផង​ដែរ​ ត្រូវ​ បាន​ប្រព្រឹត្ត​តាម​, ហើយ ​ដែល​នៅ​ទីនោះ​ ជម្លោះ​ ត្រូវ​ បាន​ដោះស្រាយ​ តាម​សន្តិវិធី​ និង​តាម ​ផ្លូវ​ច្បាប់»

លោក​អូបាម៉ា​កំពុង​ស្វះស្វែង​អភិវឌ្ឍ​មុខ​នាទី​មេដឹកនាំ​មួយ​ជា​មួយ​ សមាគម​ ASEAN ដែល​សេតវិមាន​យល់​ឃើញ​ថា​ជា​គន្លឹះ​នៃ​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ជា​ថ្មី​ របស់​ស.រ.អា.ទៅ​កាន់​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក។

​សេតវិមាន​បាន​និយាយ​ថា​ ការ​ងាក​ខាង​យុទ្ធសាស្ត្រ​ទៅ​កាន់​តំបន់​នោះ​មាន​សារៈសំខាន់​ដល់​សន្តិសុខ​ និង​ភាព​សំបូរ​រុងរឿង​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​អាមេរិក​និង​ជា​ការទប់ទល់ ​ជា​ចាំ​បាច់​ដល់​ឥទ្ធិពល​របស់​ប្រទេស​ចិន។​

ប្រទេស​ជាតិ​ជា​សមាជិក​នៃ​សមាគម ASEAN មាន​រួម​បញ្ចូល​ប្រទេស​ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ សិង្ហបូរី ថៃ​ ព្រុយណេ​ វៀតណាម​ ឡាវ​ ភូមា​ និង​កម្ពុជា។​តំបន់ដែល​មាន​ថាមភាព​និង​ភាព​ចម្រុះ​មាន​ការលូតលាស់​ខ្លាំង​ និង​មាន​ភាពតានតឹង​ដែរ​នោះ​ អាច​ជា​សក្តានុពល​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​សន្តិសុខ​សាកល៕​




No comments:

Post a Comment