អ្នកនេសាទ នៅខេត្ត កំពង់ឆ្នាំង ថា, បទល្មើស នេសាទ កើនមាន ច្រើន នៅស្រុក កំពង់ត្រឡាច
RFA / វិទ្យុ អាស៊ី សេរី | ៣១ មករា ២០១៦
បទល្មើស នេសាទ ដោយប្រើ កម្លាំងទូក ម៉ាស៊ីន
កំពុង កើតមាន ច្រើន នៅតាមភូមិ មួយចំនួន នៃឃុំ អំពិលទឹក
ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។ ក្រុមពលរដ្ឋ
និងតំណាងបណ្ដាញ អ្នកនេសាទ បឹងទន្លេសាប ឲ្យដឹង ថា,
សកម្មភាព ល្មើសនេះ កើតមាន តាំងពី ពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០១៥
រហូត មកដល់ បច្ចុប្បន្ន ខាងសមត្ថកិច្ច ជំនាញទប់ស្កាត់ មិនបាន។
ក្រុមអ្នកភូមិ នៃឃុំ អំពិលទឹក
ឲ្យដឹង នៅថ្ងៃទី៣០ ខែមករា ថា, ការរស់នៅ របស់ អ្នកភូមិ បែកចាន,
ភូមិ ក្អែកពង, ភូមិ ស្ទឹងស្ងួត, និងភូមិ ឪម៉ាល់
កំពុង រំខាន ដោយសំឡេង ទូកម៉ាស៊ីន ធ្វើសកម្មភាព ចាប់ត្រី ល្មើសច្បាប់
ជារៀងរាល់យប់ ចាប់ពីម៉ោង ៣ ដល់ម៉ោង ជាង ៤ ទៀបភ្លឺ។ ទីតាំង ប្រព្រឹត្តបទ ល្មើស ច្រើន ជាងគេ គឺ នៅតាម បណ្ដោយ ដងទន្លេ
ចាប់ ពីចំណុច ព្រែកស្ទឹង ស្ងួត
រហូត ដល់ចំណុច មុខសាលារៀន នៃភូមិ ឪម៉ាល់។
ពលរដ្ឋ ម្នាក់ ដែលថ្លែង ក្នុងលក្ខខណ្ឌ សូម មិនបញ្ចេញឈ្មោះ និងមាន មុខរបរ រាយមង និងចងសន្ទូច
ឲ្យដឹង ថា, ជនល្មើស មាន ទាំងជនជាតិ វៀតណាម, ចាម, និងខ្មែរ
ភាគច្រើន ចេញមក ពីឃុំ កំពង់ហ្លួង ស្រុក ពញាឮ ខេត្ត កណ្ដាល
បានបើកទូក ម៉ាស៊ីន អូសចៃរ៉ា យ៉ាងតិច ៧គ្រឿង
និងរុញជន យ៉ាងតិច ពីរគ្រឿង ក្នុងមួយយប់ៗ។ លោក ថា,
ការនេសាទ ខុសច្បាប់នេះ បានបង្ក ឲ្យដាច់មង
និងសន្ទូច អ្នកភូមិ គ្រប់គ្នា៖ «សូម
ស្ថាប័ន ពាក់ព័ន្ធ ទាំងអស់
មានវិធានការ បញ្ឈប់ មុខរបរ នេសាទ ដោយគ្រឿង ម៉ាស៊ីននេះ
ដើម្បី ឲ្យប្រជាពលរដ្ឋ រកបាន ចិញ្ចឹម ឆ្នាំងផង,
ហើយ យប់ឡើង អត់បាន ដេកទេ, ក្ដុងក្ដាំង រហូត។
អ៊ីចឹង ប៉ះពាល់ ប្រយោជន៍ ប្រជាពលរដ្ឋ ក៏ច្រើន។»
ឧបករណ៍នេសាទគ្រប់ប្រភេទដែលប្រើ កម្លាំងម៉ាស៊ីន គឺជាបទល្មើស។ ចៃរ៉ា គឺជាប្រភេទឧបករណ៍ម្យ៉ាងប្រើសាច់សំណាញ់ដែលមានជើងសម្រុង ៤ ទៅ ៥ម៉ែត្រ ហើយមុខកាត់ភ្ជាប់នឹងច្រវាក់ចន្លោះពី ១៥ ទៅ ២០ម៉ែត្រ ដើម្បីអូសដោយកម្លាំងម៉ាស៊ីននៅក្នុងទឹកជ្រៅៗ។ រីឯជនវិញ គឺជាឧបករណ៍ម្យ៉ាងប្រើសាច់សំណាញ់ក្រឡាល្អិត ឬធំ ដូចគ្នានឹងចៃរ៉ាដែរ ប៉ុន្តែវាជាឧបករណ៍សម្រាប់រុញមានមុខកាត់ប្រហែល ១០ម៉ែត្រ ហើយឧបករណ៍ទាំងនេះ មានលទ្ធភាពចាប់ត្រីបានច្រើនរាប់រយដងពីការប្រើសំណាញ់ ឬសន្ទូចដែលប្រើកម្លាំងមនុស្ស។
ទាក់ទងបញ្ហានេះ
នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សោម ភិរុណ
បដិសេធមិនអត្ថាធិប្បាយអ្វីឡើយ ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។
មេឃុំអំពិលទឹក លោក ហេង ចំរើន
ថ្លែងទទួលស្គាល់ថា
បទល្មើសពិតជាកើតមានដូចសេចក្ដីរាយការណ៍របស់ពលរដ្ឋមែន
ហើយលោកមិនដឹងធ្វើយ៉ាងណានោះទេ
ក្រៅពីរាយការណ៍ទៅថ្នាក់លើជារៀងរាល់ខែ តែមិនសូវឃើញលទ្ធផល៖ «សមត្ថកិច្ច
ចាប់ដែរហ្នឹងណា ប៉ុន្តែដូចថាមិនចំគោលដៅវាយ៉ាងម៉េច
វាបានតែមួយប្រាវៗអ៊ីចឹងទៅ។ ខ្ញុំមិនដឹងមានវិធានការយ៉ាងម៉េចទេ
ខ្ញុំនេះ ដល់ពេលអ៊ីចឹង ខ្ញុំមានបំណងហៅមកអប់រំ និងផ្សព្វផ្សាយ។»
តំណាងបណ្ដាញអ្នកនេសាទបឹងទន្លេសាប
ប្រចាំខេត្តកំពង់ឆ្នាំង លោក ស៊ិន សុបញ្ញា ថាបទល្មើសចៃរ៉ា
និងរុញជននេះ កើតមានរៀងរាល់ឆ្នាំក្នុងរដូវទឹកស្រក
ហើយការនេសាទបែបនេះ នឹងបាត់ទៅវិញនៅរដូវទឹកឡើង។ លោកថា
ការបង្ក្រាបពុំមានប្រសិទ្ធភាព គឺអាចមកពីអាជ្ញាធរ ឬជំនាញជលផល
ត្រូវរ៉ូវជាមួយជនល្មើស ព្រោះរាល់ការចុះបង្ក្រាបរបស់មន្ត្រីជំនាញ
ជនល្មើសតែងតែដឹងខ្លួនជាមុន៕
Will our oppressed homeland be able to ever know what the freedom to democracy is? God save Cambodia and her people!!!
ReplyDelete