លទ្ធផល នៃជំនួប រវាង មន្ត្រី បក្សប្រជាជន និងបក្សសង្គ្រោះជាតិ
RFA / វិទ្យុ អាស៊ី សេរី | ១៩ កុម្ភៈ ២០១៦

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង (ឆ្វេង)
ចាប់ដៃជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
មុនអ្នកនាំពាក្យបក្សទាំង២
ធ្វើសន្និសីទកាសែតស្ដីពីលទ្ធផលនៃជំនួបនៅថ្ងៃទី១៩ ខែកុម្ភៈ
ឆ្នាំ២០១៦ នាវិមានរដ្ឋសភា។ RFA/Rann Samnang
តំណាង គណបក្ស ប្រជាជនកម្ពុជា លោក ស ខេង និងគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ជួបគ្នា ជាថ្មីទៀត នៅរដ្ឋសភា នៅល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ដូចការគ្រោងទុក។
លទ្ធផល ជំនួប រវាង គណបក្ស ជាប់ឆ្នោត ទាំងពីរ រួមមាន ៤ចំណុច៖
១. ការប្ដេជ្ញា ពង្រឹង វប្បធម៌សន្ទនា និងពង្រីក ដល់មូលដ្ឋាន;
២. រដ្ឋសភា នឹងផ្ដល់ម ធ្យោបាយ មួយចំនួន ដូចជា ថវិកា, រថយន្ត, និងជំនួយការ ដល់ក្រុមការងារ ជាប់ឆ្នោត ទាំងពីរ (សំដៅ ក្រុមសមាជិក រដ្ឋសភា ភាគតិច និងភាគច្រើន);
៣. ក្រុមការងារ ចំពោះកិច្ច នឹងបន្តជជែក ពីសេចក្ដី ព្រាងច្បាប់, សហជីព, និងរៀបចំ សិក្ខាសាលា នៅថ្ងៃមុខ;
៤. ព្យាយាម ដោះស្រាយ បញ្ហា សេសសល់ ដូចជា បញ្ហាលោក សម រង្ស៊ី និងអ្នកជាប់ឃុំ ទាំង១៥នាក់។
បន្ថែម ពីលើនេះ អ្នកនាំពាក្យ រដ្ឋសភា ពីបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ ថា, បក្សសង្គ្រោះជាតិ មិន ដែលមាន គម្រោង ដាក់បេក្ខជន ថ្មី សម្រាប់ តំណែង អនុប្រធាន ទី១ រដ្ឋសភា ជួយលោក កឹម សុខា ឡើយ។
No comments:
Post a Comment