Paris Peace Accords 23 Oct. 1991

Sunday, February 28, 2016

Sam Rainsy: នយោបាយ សេដ្ឋកិច្ច ដើម្បី បង្កើតការងារ ឲ្យប្រជាពលរដ្ឋ នៅក្នុងស្រុក | Job creation policy as proposed by the CNRP

២៦ កុម្ភៈ ២០១៦ / 26 February 2016
នយោបាយ សេដ្ឋកិច្ច ដើម្បី បង្កើតការងារ ឲ្យប្រជាពលរដ្ឋ នៅក្នុងស្រុក | Job creation policy as proposed by the CNRP

តពីភាគ ទី៤៖ ភាពចាំបាច់ នៃការបង្កើន ផលិតភាព ក្នុងវិស័យ កសិកម្ម ដើម្បី ជួយកសិករខ្មែរ ឲ្យមាន សមត្ថភាព និងលទ្ធភាព ប្រកួតប្រជែង ជាមួយ កសិករ នៃប្រទេស ជិតខាង, ហើយ មិនចាំបាច់ ចំណាកស្រុក។  សូម ចូលមើល http://tinyurl.com/htn26x8  Previous post corresponding to Part 4 of a series of articles on job creation policy: "An increase in agricultural productivity is key to poverty reduction in the countryside. Seven concrete measures are needed (...)." Read full article http://tinyurl.com/htn26x8

ថ្ងៃនេះ សូម អានភាគ ទី៥៖ តើ អ្វីទៅ ដែលហៅថា តម្លៃ បន្ថែម?  ពេលណា តម្លៃបន្ថែម កើនឡើង ពេលនោះ ប្រាក់ខែ ពលករ ក៏កើនឡើងដែរ។
 

Part 5: Definition of value added and how it determines the level of salaries.

តម្លៃបន្ថែម កើតចេញ ពីសកម្មភាព កែច្នៃ ពីវត្ថុធាតុដើម ទៅជាទំនិញ ប្រើប្រាស់ ផ្សេងៗ (value added results from a processing activity)

- ឧទាហរណ៍ ទី១ (1st example)៖ ឧស្សាហកម្ម កាត់ដេរ នៅប្រទេស កម្ពុជា ដែលមាន តម្លៃបន្ថែម ទាប (garment industry with low value added)៖ 

*ចំណាយ លើក្រណាត់ និងសម្ភារៈ ផ្សេងៗ ទិញពីក្រៅ ប្រទេស (cost of fabric and accessories)៖ តម្លៃ ១០០ ដុល្លារ (100 USD)


*រោងចក្រ កាត់ដេរ កែច្នៃ ក្រណាត់ ឲ្យទៅ ជាសម្លៀកបំពាក់, ហើយ លក់ចេញ ទៅក្រៅប្រទេស (sale of finished products)៖ តម្លៃ ២០០ ដុល្លារ (200 USD) 


*តម្លៃបន្ថែម (value added)៖ ២០០ - ១០០ = ១០០ ដុល្លារ។


តម្លៃបន្ថែម ១០០ ដុល្លារនេះ ប្រើប្រាស់ ឬបែងចែក ដូចតទៅ (200 - 100 = 100 USD broken down as follows)៖ 

*ប្រាក់ខែ កម្មករ (salaries)៖ ៣០ ដុល្លារ (30 USD)
*រំលស់ សម្ភារៈ (depreciation)៖ ២០ ដុល្លារ (20 USD)
*ចំណាយ ផ្សេងៗ (various expenses)៖ ២០ ដុល្លារ (20 USD)
*ពន្ធដារ (taxes)៖ ១០ ដុល្លារ (10 USD)
*ប្រាក់ចំណេញ (profit)៖ ២០ ដុល្លារ (20 USD)


- ឧទាហរណ៍ទី២ (2nd example)៖ ឧស្សាហកម្ម អេឡិចត្រូណិក ដូចជា ការផលិត ទូរស័ព្ទដៃ នៅប្រទេសគេ ដែលមាន តម្លៃបន្ថែម ខ្ពស់ (electronic industry with high value added)៖ 

*ចំណាយ លើវត្ថុធាតុ ដើម, ជ័រប្លាស្ទិច, ខ្ចៅខ្ចង, និងគ្រឿងបន្លាស់ ផ្សេងៗ ទិញចូល (cost of components)៖ តម្លៃ ១០០ ដុល្លារ (100 USD);


*ផលិតផល សម្រេច លក់ចេញ (sale of finished products)៖ តម្លៃ ១០០០ ដុល្លារ (1,000 USD);


*តម្លៃបន្ថែម (value added)៖ ១០០០ - ១០០ = ៩០០ ដុល្លារ។


តម្លៃបន្ថែម ៩០០ ដុល្លារនេះ ប្រើប្រាស់ ឬបែងចែក ដូចតទៅ (1,000 - 100 = 900 USD broken down as follows)៖

*ប្រាក់ខែកម្មករ (salaries)៖ ៣០០ ដុល្លារ (ច្រើនជាង ប្រាក់ខែ កម្មករ ឧស្សាហកម្ម កាត់ដេរ ១០ ដង) (300 USD, meaning 10 times as high as in the garment industry); 


*រំលស់សម្ភារៈ (depreciation)៖ ២០០ ដុល្លារ (200 USD); 


*ចំណាយ ផ្សេងៗ (various expenses)៖ ១០០ ដុល្លារ (100 USD);  


*ពន្ធដារ (taxes)៖ ១០០ ដុល្លារ (100 USD); 


*ប្រាក់ចំណេញ (profit)៖ ២០០ ដុល្លារ (200 USD)


នៅប្រទេស កម្ពុជា សព្វថ្ងៃ, សហគ្រាស ផ្សេងៗ ដូចជា រោងចក្រ កាត់ដេរ នាំមក នូវតម្លៃបន្ថែម ទាបណាស់។

អញ្ចឹងហើយ បានជាប្រាក់ខែ កម្មករ ក៏ទាបដែរ។  ដើម្បី ឲ្យពលករខ្មែរ ទទួលបាន ប្រាក់ខែខ្ពស់ ច្រើនដង ជាងសព្វថ្ងៃ, ប្រទេសយើង ត្រូវតែ ទាក់ទាញ ឧស្សាហកម្ម កែច្នៃ ដែលនាំមក នូវតម្លៃបន្ថែម ខ្ពស់ ច្រើនដង ជាងសព្វថ្ងៃ ដូចជា ឧស្សាហកម្ម អេឡិចត្រូណិច (electronics), ថ្នាំពេទ្យ, និងសម្ភារៈ ក្នុងវិស័យ ទំនើបបំផុត ដូចជា ជីវបច្ចេកវិទ្យា (biotechnologies) និងមនុស្សយន្ត (robotics)។

តែ ដើម្បី ទាក់ទាញ ឧស្សាហកម្ម បែបនេះ ពីក្រៅប្រទេស ឲ្យមក វិនិយោគ បង្កើត រោងចក្រ និងការងារ ល្អៗ ឲ្យពលករខ្មែរ នៅប្រទេស កម្ពុជា, យើង ត្រូវតែ រៀបចំ ប្រទេសយើង ឡើងវិញ, បោសសម្អាត អំពើពុករលួយ, ប្តូរនយោបាយ សេដ្ឋកិច្ច និងអប់រំ, បណ្តុះបណ្តាល ពលករយើង ជាពិសេស យុវជន ឲ្យមាន ចំណេះដឹង ទូទៅ និងជំនាញ វិជ្ជាជីវៈ ប្រកប ដោយគុណភាព ដែលឆ្លើយតបទៅ នឹងសេចក្តី ត្រូវការ របស់ សហគ្រាស ធំៗ ដែលមាន លក្ខណៈ អន្តរជាតិ ដ៏ល្បីល្បាញ។


Salaries are low in Cambodia because existing industries (such as garment) generate low value added. If we want salaries to increase significantly, we must attract industries generating significantly higher value added: electronics, pharmaceuticals, biotechnologies, robotics, etc. To be able to attract legitimate investors with international standing from those sectors, Cambodia must engage in serious reforms in education and professional training as well as in the fight against corruption.

 * * *
ព័ត៌មាន ជាចំណេះដឹង។  ចំណេះដឹង ជាអាវុធ ដ៏ស័ក្តិសិទ្ធ បំផុត ដើម្បី នាំមក នូវការ ផ្លាស់ប្តូរ។  ផ្លាស់ប្តូរ មុនដំបូង គឺ ក្នុងចិត្តគំនិត របស់ ប្រជាពលរដ្ឋ។  ផ្លាស់ប្តូរ បន្ទាប់មក គឺ ក្នុងសង្គម តែម្តង ឆ្ពោះទៅរក លទ្ធិប្រជាធិបតេយ្យ និងភាពរុងរឿង។  Information is knowledge; knowledge is the most effective weapon to bring about change. The initial change takes place in the mindset of the population. The subsequent change is the transformation of society towards democracy and progress.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment