ពលរដ្ឋ ខេត្ត ស្វាយរៀង ចោទវៀតណាម ថា, បន្ត សង់ផ្លូវ ទន្ទ្រាន ចូលដីខ្មែរ
RFA / វិទ្យុ អាស៊ី សេរី | ២៤ កុម្ភៈ ២០១៦
ពលរដ្ឋនៅខេត្តស្វាយរៀង ចោទអាជ្ញាធរវៀតណាម ថា នៅតែបន្តសាងសង់ផ្លូវទន្ទ្រានចូលដីខ្មែរ នៅតាមក្រវាត់ព្រំដែនស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលផ្ទុយនឹងកិច្ចព្រមព្រៀងព្រំដែននៃភាគីទាំងពីរ (កម្ពុជា-វៀតណាម) ដែលឲ្យផ្អាកសកម្មភាពឈូសឆាយធ្វើហេដ្ឋារចនាសម្ព័ន្ធនានា តាមព្រំដែន មុនមានដំណោះស្រាយ។
ពលរដ្ឋនៅតាមព្រំដែនខេត្តស្វាយរៀង អះអាងនៅថ្ងៃទី២៤ កុម្ភៈ នេះ ដោយចោទប្រកាន់ភាគីវៀតណាម ថា បានកសាងផ្លូវថ្នល់ រំលោភចូលដីរបស់ពួកគាត់។
សូម ស្ដាប់ សេចក្ដីរាយការណ៍របស់ លោក ថា កិត្យា ដែលចុះទៅដល់ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដូចតទៅ។
No comments:
Post a Comment