Paris Peace Accords 23 Oct. 1991

Saturday, March 26, 2016

កម្ពុជា ​មិន​មាន ​គម្រោង​ បើក​ច្រក​ ប្រាសាទ​ ព្រះវិហារ​ នៅ​ខាង ​ទឹក​ដី​ថៃ | Cambodia has no plan to open entrance of Preah Vihear on Thai's side

កម្ពុជា ​មិន​មាន ​គម្រោង​ បើក​ច្រក​ ប្រាសាទ​ ព្រះវិហារ​ នៅ​ខាង ​ទឹក​ដី​ថៃ

RFA / វិទ្យុ អាស៊ី សេរី | ២៥ មីនា ២០១៦

 

អ្នក​នាំ​ពាក្យ ​ក្រសួង​ ការពារ​ជាតិ លោក ឈុំ សុជាតិ មាន​ប្រសាសន៍​ នៅ​ថ្ងៃ​ ទី​២៦ ខែ​មីនា ថា, នៅ​ក្នុង​កិច្ច​ប្រជុំ ​រវាង​ រដ្ឋមន្ត្រី​ ក្រសួង ​ការពារជាតិ​ កម្ពុជា លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ ក្រសួង​ ការពារ​ជាតិ​ ថៃ លោក ប្រាវិទ វង់សូវុន (Prawit Wongsuwon) កាល​ពី​ថ្ងៃ​ ទី​២៤ ខែ​មីនា ភាគី​ ទាំង២ មិន​បាន ​លើក​ឡើង ​ពី​ប្រធានបទ​ ពាក់ព័ន្ធ​ នឹង​ប្រាសាទ​ ព្រះវិហារ នោះ​ទេ។

ការ​អះអាង ​របស់​ មន្ត្រី​នាំ​ពាក្យ​ ក្រសួង​ ការពារ​ កម្ពុជា ដូច​នេះ គឺ​ បន្ទាប់ ពី​កាសែត​ បាងកក ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ ដែល​ថ្មីៗ​នេះ បាន​ផ្សាយ​ ថា, រដ្ឋាភិបាល​ កម្ពុជា-​ថៃ បាន​ពិភាក្សា​ លើ​លទ្ធភាព​ បើក​ច្រក​ទ្វារ​ ក្បែរ​ប្រាសាទ ​ព្រះវិហារ ដើម្បី​ ឲ្យ​ភ្ញៀវ​ ទេសចរ​ មក​ទស្សនា​ ប្រាសាទ​ ព្រះវិហារ។

ទោះ​ ជា​យ៉ាង​ណា លោក ឈុំ សុជាតិ បដិសេធ​ ថា, ព័ត៌មាន​នេះ​ គឺ​ មិន​ពិត​ ឡើយ៖ «ក្នុង​កិច្ចប្រជុំ​ អត់​មានលើក​ ទេ។  ប៉ុន្តែ​ អ្នក​កាសែត​ បាន​សួរ​ទៅ​ ឯកឧត្ដម ទៀ បាញ់ នៅ​ពេល​ យើង​ ធ្វើ​ប្រកាស​ ព័ត៌មាន​ បញ្ចប់​កិច្ចប្រជុំ ថា​, តើ ​យើង​ គិតគូរ​ បើក​ច្រក​ ព្រះវិហារ ដើម្បី​ ឲ្យ​ទេសចរ​ថៃ ចេញ​ចូល​ មក​ទស្សនា ​ប្រាសាទ​ ព្រះវិហារ ដូច​មុន​អត់? យើង ​ក៏​និយាយ​ ថា មិន​ទាន់​ លើក​ឡើង​ រឿង​ហ្នឹង​ នៅ​ឡើយ​ទេ  យើង​ បើក​តែ​ ច្រក​អានសេះ នៅ​ក្នុង​ខេត្ត​ ព្រះវិហារ, ហើយ​ បើ​ គេ​ ចង់​មក​ទស្សនា​ ប្រាសាទ​យើង មក​ដល់​អានសេះ​មក។  ក៏​ចូល​ព្រះវិហារ បាន​ដែរ  ដោយ​ឡែក ​ច្រក​ព្រះវិហារ គ្មាន ​គោលការណ៍​ ដើម្បី ​បើក​នៅ​ឡើយ​ ទេ។»


គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-​ថៃ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា GBC បាន​បើក​កិច្ច​ប្រជុំ​លើក​ទី​១១ របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែ​មីនា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

​លោក ឈុំ សុជាតិ មាន​ប្រសាសន៍​ថា ក្រោយ​កិច្ចប្រជុំ​នោះ​ភាគី​កម្ពុជា-​ថៃ បាន​ព្រមព្រៀង​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង ​២ ដើម្បី​រក្សា​សន្តិភាព​នៅ​តាម​បណ្ដោយ​ព្រំដែន រួមគ្នា​បង្ក្រាប​បទល្មើស​ឆ្លងដែន ប្រឆាំង​អំពើ​ភេរវកម្ម ថែរក្សា​សន្តិសុខ​តាម​លំហ​សមុទ្រ និង​ការ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​តាម​បណ្ដោយ​ព្រំដែន​តាម​រយៈ​ ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ជាដើម៕

No comments:

Post a Comment