ចិន ផ្ដល់មូលនិធិ ១០ប៊ី[???]លាន [10three million] ដុល្លារ សម្រាប់ ប្រទេស តាមដង ទន្លេមេគង្គ
RFA / វិទ្យុ អាស៊ី សេរី | ២៤ មីនា ២០១៦
មន្ត្រី ជាន់ខ្ពស់ រដ្ឋាភិបាល កម្ពុជា ឲ្យដឹង ថា, ប្រទេសចិន សម្រេច ផ្ដល់មូលនិធិ ១០ប៊ីលាន[?? 10threemillion] ដុល្លារ សហរដ្ឋ អាមេរិក និងប្រាក់យ័នចិន ចំនួន ១០ប៊ីលាន ទៀត ដល់បណ្ដា ប្រទេស តាមដង ទន្លេមេគង្គ ក្នុងពេល កម្ពុជា ចូលរួម កិច្ចប្រជុំ កំពូល មេគង្គ-ឡានឆាង។
ថវិកាដែលចិនគ្រោងនឹងជួយនោះ គឺទឹកប្រាក់១០ប៊ីលានយ័ន សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្ដាប្រទេស៥ជាប់ដងទន្លេមេគង្គ។ ចំណែកទឹកប្រាក់១០ប៊ីលានដុល្លារទៀត ត្រូវចែកចេញជាពីរ គឺពាក់កណ្ដាល សម្រាប់ ទិញសម្ភារៈរបស់ចិន និងពាក់កណ្ដាលទៀត ជាប្រភេទប្រាក់កម្ចីមានការប្រាក់ទាប។
នៅថ្ងៃទី២៤ ខែមីនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាប៉អាវ (Bo Ao) ប្រទេសចិន រយៈពេល៣ថ្ងៃ។
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថា ទឹកប្រាក់នេះ ផ្ដល់សារៈសំខាន់ដល់ប្រទេសកម្ពុជា។
ក្រៅពីការប្រកាសផ្ដល់ជំនួយជាថវិកានេះ ចិនក៏ផ្ដល់អាហារូបករណ៍ជាង២ម៉ឺន សម្រាប់និស្សិត និងមន្ត្រីនៃបណ្ដាប្រទេសទាំង៥នេះ។
លោក កៅ គឹមហួន បន្តថា លោក ហ៊ុន សែន ស្នើប្រទេសចិន បើកទឹកទន្លេឡានឆាង ឲ្យបានដល់ប្រទេសកម្ពុជា ប្រើប្រាស់គ្រប់គ្រាន់ ខណៈប្រទេសនៅផ្នែកខាងលើ ធ្វើសកម្មភាពទប់ទឹកទន្លេមេគង្គ៕
បើចង់ដឹង តួលេខច្បាស់ ទាល់តែទៅសួរ លោក ឱម ម៉ិន ទៀង !!!
ReplyDeleteសុំសរសើរ RFA ដែលចេះ វិធី ហសាភិប្រាយ ?!