Paris Peace Accords 23 Oct. 1991

Wednesday, March 16, 2016

សហគមន៍​ នៅ​ខេត្ត​ កំពង់ធំ​ បារម្ភ​ បាត់បង់ ​ព្រៃ​ឈើ ​ក្នុង​តំបន់ ​ព្រៃ​ឡង់​ ដោយសារ​ ការ​ទន្ទ្រាន​ យក​ដី | Communities in Kampong Thom worried of losing forest in Prey Lang due to land confiscation

ព្រៃ​ឡង់ កំពង់ធំ ២០១៥ ៨៥៥
តំបន់​ព្រៃ​ឡង់​ឋិត​នៅ​ភូមិ​ស្រែចង់ ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Saut Sokprathna

សហគមន៍​ នៅ​ខេត្ត​ កំពង់ធំ​ បារម្ភ​ បាត់បង់ ​ព្រៃ​ឈើ ​ក្នុង​តំបន់ ​ព្រៃ​ឡង់​ ដោយសារ​ ការ​ទន្ទ្រាន​ យក​ដី

RFA

More photos...


ប្រជា​សហគមន៍ ​ការពារ ​ព្រៃ​ឈើ​ នៅ​ខេត្ត​ កំពង់ធំ លើក​ឡើង​ ថា, ការ​ចូល​ទៅ​ កាប់​ទន្ទ្រាន ​ដី​ព្រៃ​ សម្រាប់​ ដាំ​ដំណាំ​ នៅ​ក្នុង​តំបន់​ ព្រៃ​ ឡង់ កំពុង ​កើត​មាន​ កាន់​តែ​ ច្រើន​ឡើង។  បញ្ហា​នេះ ធ្វើ​ឲ្យ​ ពួក​គេ​ បារម្ភ​ ថា, សកម្មភាព​ ទាំង​នោះ ​អាច​ជា​ចំណែក​មួយ ធ្វើ​ឲ្យ​ ព្រៃ​ឈើ ​នៅ​តំបន់ ​មួយ​នេះ​ ឈាន​ទៅ​រក​ ភាព​វិនាស ប្រសិន​បើ​ គ្មាន​ ការ​ទប់ស្កាត់។  អាជ្ញាធរស្រុក​ បញ្ជាក់​ថា, កំពុង​ ចាត់​វិធានការ​ លើ​បញ្ហា​ ទាំង​នេះ។

ប្រជា​សហគមន៍​ ការពារ ​ព្រៃ​ឡង់ បញ្ជាក់​ ថា, សកម្មភាព ​ចូល​ទៅ​ រុក​រាន​ ដី​ព្រៃ ​ធ្វើ​ ជា​កម្មសិទ្ធិ រួម​មាន​ ការ​សាងសង់ ​ផ្ទះសម្បែង​ តូចៗ និង​ដាំ​ដំណាំ​ ផ្សេងៗ ​ក្នុង​តំបន់​ ព្រៃ​ឡង់ កំពុង​ កើត​មាន​ ឡើង។  ប្រជា​សហគមន៍ បាន​ជួប​ប្រទះ​ សកម្មភាព​នោះ​ ក្រោយ​ពេល ​ពួក​គេ​ ចុះ​ល្បាត​ ព្រៃ​ឡង់ កាល​ពី​ពេល ​ថ្មីៗ​នេះ។


តំណាង​បណ្ដាញ​ស្នូល​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ឲ្យ​ដឹង​ថា ទំហំ​ផ្ទៃ​ដី​ជាង ២០​ហិកតារ​នៅ​តំបន់​ច្រក​តោ ក្នុង​ឃុំ​មានរិទ្ធ ត្រូវ​បាន​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗ នាំ​គ្នា​កាប់​រាន​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក​បន្ត​ថា ពលរដ្ឋ​ទាំង​នោះ​នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ​លើ​ផ្ទៃ​ដី​ជាង ១០​កន្លែង​ផ្សេងៗ​គ្នា ដោយ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅ​ឡើយ៖ «ឃើញ​ជាក់ស្តែង គឺ​ប្រជាជន​ដែល​ពួក​គាត់​កាប់​រាន​ធ្វើ​ជាចម្ការ»


ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្ត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ មីនា ថា សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មិន​មែន​អ្នក​ភូមិ​នៅ​ស្រុក​សណ្ដាន់ នោះ​ទេ ប៉ុន្តែ​ជា​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗ​ចូល​មក​កាប់​រុក​រាន។ លោក​ថា សកម្មភាព​នោះ​ពី​មុន​មក​មាន​តិចតួច ប៉ុន្តែ​មួយ​រយៈពេល​ក្រោយ​មក​មាន​កាន់​តែ​ច្រើន​ឡើង ហើយ​ពួក​គេ​ទាំង​នោះ​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ ភាគ​ច្រើន​ធ្វើ​ឡើង​នៅ​ពេល​យប់។ លោក​បន្ថែម​ថា បញ្ហា​នេះ អាជ្ញាធរ​ស្រុក រួម​នឹង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ បាន​ទប់ស្កាត់ និង​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​មួយ​ចំនួន​ទៅ​តុលាការ​ទៀត​ផង។ លោក​បដិសេធ​ថា ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​រុក​រាន​ដី​ព្រៃ​ទាំង​នោះ គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ទេ៖ «អត់​មាន​ការ​ឃុបឃិត​អី​ទេ ព្រោះ​ភាគ​ច្រើន​ពួក​គាត់​មិន​មែន​ជា​អ្នកស្រុក​នៅ​ហ្នឹង​ទេ គឺ​មក​ពី​ចម្ងាយ»


សកម្មភាព​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នា​ពេល​ បច្ចុប្បន្ន កើត​ឡើង​តាម​រយៈ​រូបភាព​មួយ​ចំនួន ដូចជា​ការ​កាប់​ឈើ​ធំៗ​ដើម្បី​ធ្វើ​អាជីវកម្ម​ពី​សំណាក់​ឈ្មួញ ការ​ឈូស​ឆាយ ឬ​កាប់​ឆ្ការ​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន តាម​រយៈ​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច ហើយ​ក្រុមហ៊ុន​ខ្លះ​ធ្វើ​ឡើង​ដោយ​មិន​ស្រប​ច្បាប់ ជាដើម។ បន្ថែម​ពី​លើ​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ខ្លួន​ឯង និង​សកម្មភាព​ជួល​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​ពី​សំណាក់​ក្រុម​ អ្នក​មាន​ប្រាក់ និង​មាន​អំណាច​មួយ​ចំនួន​ផង។

អ្នក​សម្រប​សម្រួល​បណ្ដាញ​ស្នូល​ព្រៃ​ឡង់​ទាំង ៤​ខេត្ត គឺ​លោក សេង សុខហេង។ លោក​មាន​ប្រសាសន៍​ថា សកម្មភាព​កាប់​ឆ្ការ​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មួយ​ភាគ​តូច​បង្ក​ឡើង​ដោយ​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក ប៉ុន្តែ​មួយ​ចំនួន​ធំ បណ្ដាល​មក​ពី​ពលរដ្ឋ​ចំណាក​ស្រុក និង​ក្រុម​អ្នក​មាន​ប្រាក់ ឬ​មាន​អំណាច​ទៅ​វិញ​ទេ។ លោក​បារម្ភ​ចំពោះ​បញ្ហា​ទាំង​នេះ ពីព្រោះ​វា​អាច​បង្ក​ជា​វិនាសកម្ម​ព្រៃ​ឡង់​បន្ថែម​ទៀត ប្រសិន​បើ​មិន​បាន​ទប់ស្កាត់​ឲ្យ​ប្រសើរ​នោះ​ទេ៖ «យើង​តែង​លើក​រឿង​នេះ​ទៅ​រាជ​រដ្ឋាភិបាល​ជាច្រើន​ដង មែន​ទែននៅ​ពេល​យើង​ជួប យើង​បាន​ដាក់​លិខិតទន្ទឹម​នឹង​នោះ យើង​មិន​ទាន់ឃើញ​មានចំណាត់​ការ​ណា​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព»


លោក​បន្ត​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្តី​បារម្ភ​ចំពោះ​វាសនា​ព្រៃ​ឡង់ រាជ​រដ្ឋាភិបាល​ត្រូវ​មាន​គោល​នយោបាយ​ណា​មួយ​ជា​បន្ទាន់ សម្រាប់​ការពារ​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព។ បន្ថែម​ពី​នេះ រាជ​រដ្ឋាភិបាល ត្រូវ​ពន្លឿន​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​សំណើ​ដាក់​តំបន់​ព្រៃ​ឡង់ ជា​តំបន់​ព្រៃ​ការពារ​សម្រាប់​សង្គម​ជាតិ​ទាំង​មូល៕


No comments:

Post a Comment