Paris Peace Accords 23 Oct. 1991

Monday, March 21, 2016

មេ​បញ្ជាការ​ យោធា​ ការពារ​ ព្រំដែន​ ខេត្ត​ ព្រះវិហារ​ បដិសេធ​ ព័ត៌មាន​ ថា​ ភ្លើង​ឆេះ​ ឃ្លាំង​ស្ដុក​អាវុធ | Military chief defending Preah Vihear rejects info that fire consumed weapon depot

មេ​បញ្ជាការ​ យោធា​ ការពារ​ ព្រំដែន​ ខេត្ត​ ព្រះវិហារ​ បដិសេធ​ ព័ត៌មាន​ ថា​ ភ្លើង​ឆេះ​ ឃ្លាំង​ស្ដុក​អាវុធ

RFA / វិទ្យុ អាស៊ី សេរី | ២១ មីនា ២០១៦

ស្រី​ឌឹក ៨៥៥
លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹក (ឆ្វេង) ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។ រូប​ឯកសារ / រូប​ឯកសារ


មន្ត្រី​ យោធា​ ទទួល​បន្ទុក​ ការពារ ​ព្រំដែន ​ខ្មែរ​ ជុំវិញ​ ប្រាសាទ​ ព្រះវិហារ បាន​ច្រាន​ចោល ​ព័ត៌មាន​ ដែល​ថា មាន​ភ្លើង​ ឆេះ​ព្រៃ​មួយ, ហើយ ​រាល​ដាល​ ឲ្យ​ឆេះ​ឃ្លាំង ​ដែល​រក្សា​ទុក​ កាំភ្លើង និង​គ្រាប់​ខ្លះ​ នៅ​ភាគ​ ខាង​លិច ​វត្ត​កែវសិក្ខាគីរីស្វារៈ ជិត​ប្រាសាទ​ ព្រះវិហារ។

មេ​បញ្ជាការ​ កង​យោធពល ​ខេមរភូមិន្ទ​ នៃ​កងពល​ ធំ​ អន្តរាគមន៍​ លេខ​៣ ដែល​ទទួល​ ការពារ ​ព្រំដែន​ ខ្មែរ​ ជុំវិញ​ ប្រាសាទ ​ព្រះវិហារ គឺ​ លោក​ ឧត្តមសេនីយ៍ឯក ស្រី ឌឹក។  លោក ​អះអាង​ កាល​ពី​រសៀល ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មីនា ថា មិន​មាន ​ភ្លើង​ឆេះ ​ព្រៃ​ណា​ រាល​ទៅ​ឆេះ ​បំផ្លាញ​ឃ្លាំង ​ទុក​អាវុធ និង​គ្រាប់ ​នៅ​លើ​ខ្នង​ភ្នំ​ ដងរែក ជិត​ប្រាសាទ ​ព្រះវិហារ នោះ​ទេ។  លោក​ ឧត្តមសេនីយ៍ ស្រី ឌឹក បញ្ជាក់​ថា, កាល​ពី​ព្រឹក​ ថ្ងៃ​ទី​២០ ខែ​មីនា គឺ​ មាន​ភ្លើង​ឆេះ​ វាល​ស្មៅ​ ដែល​នៅ​ចង្កេះ ​ភ្នំ​ ជិត​ប្រាសាទ​ ព្រះវិហារ, ហើយ ​រាល​ទៅ​ឆេះ ​រោង​ស្នាក់​ នៅ​របស់​ឆ្មាំ​ ការពារ ​ប្រាសាទ​ មែន, ក៏ប៉ុន្តែ​ រោង​នោះ ​មិន​មាន ​រក្សា​ទុក ​កាំភ្លើង និង​គ្រាប់​ ឡើយ៖ «វា ​ឆេះ​ តាម​ជើង​ភ្នំ​ សុទ្ធតែ​ ស្មៅ សុទ្ធតែ​ ស្លឹក​ឈើ  វា​ រាល​មក​ ចង្កេះ​ភ្នំ   ទាល់​តែ​ វា​ រាល​ខ្លាំង​ មក​ឆេះ​រោង ​ដែល​គេ​ ស្នាក់នៅ​ យាម​កាម​ ការពារ​ប្រាសាទ»

ទោះ​បី ​ជា​យ៉ាង​ណា, គេ ហទំព័រ ​ក្នុង​ស្រុក ​មួយ ​បាន​ចេញ​ផ្សាយ​ ដែល​មាន​ ទាំង​រូបថត​ ភ្លើង​ឆេះ​នោះ ថា ​មាន​ភ្លើង​ឆេះ ​ព្រៃ​បណ្ដាល ​ឲ្យ​រាល​ដាល ​ឆេះ​ទៅ​ដល់​ ឃ្លាំង​ស្តុក​ កាំភ្លើង និង​គ្រាប់​ នៅ​ស្រុក​ ជាំក្សាន្ត ខេត្ត​ ព្រះវិហារ នៅ​វេលា​ ម៉ោង​ជាង ១១​ព្រឹក​ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦។  អគ្គីភ័យ​នោះ​ បាន​ឆេះ​បំផ្លាញ ​អាវុធ និង​គ្រាប់​ ជាច្រើន។   គេ ហទំព័រ​ ដដែល​ បាន​ដកស្រង់​ តាម​របាយការណ៍ ​របស់​ សមត្ថកិច្ច​ ថា, ហេតុការណ៍​នេះ ​បាន​បំផ្លាញ​ អាវុធ​ ចំនួន ១១​ដើម និង​គ្រាប់​ ចំនួន​ ជាង ២.០០០​គ្រាប់ ប៉ុន្តែ​ មិន​បណ្ដាល ​ឲ្យ​មាន ​គ្រោះថ្នាក់ ​ដល់​មនុស្ស​ ណា​ម្នាក់​ នោះ​ឡើយ៕


No comments:

Post a Comment