Paris Peace Accords 23 Oct. 1991

Tuesday, March 22, 2016

[Vietnamization] ជម្លោះ​ដី​ធ្លី​ របស់​ អ្នក​ភូមិ​ ជាមួយ​ ក្រុមហ៊ុន​ វៀតណាម ធ្វើ​ឲ្យ​ ប៉ះពាល់ ​ជីវភាព​ រស់នៅ​ របស់​ អ្នកភូមិ | Land conflict btw villagers and Vietnamese company impact on villagers' livelihood

ជម្លោះ​ដី​ធ្លី​ របស់​ អ្នក​ភូមិ​ ជាមួយ​ ក្រុមហ៊ុន​ វៀតណាម ធ្វើ​ឲ្យ​ ប៉ះពាល់ ​ជីវភាព​ រស់នៅ​ របស់​ អ្នកភូមិ

ប្រជាពលរដ្ឋ​ ចំនួន​ ១៨០ គ្រួសារ​ បាន​ចាប់​ផ្ដើម​ មាន​ទំនាស់ ​ដី​ធ្លី​ ទំហំ​ ១៥០០​ ហិកតា​ ជាមួយ​ ក្រុម​ហ៊ុន​ ប៊ិញ​ហ្វឿក​ ក្រចេះ​ រ៉ាប់ប៊ឺ​ ១​ ខមភើនី​ លីមីធីត​ [Bin Phuc Kratie Rubber 1 Co. Ltd.]តាំង​ពី​ ខែ​ធ្នូ​ ឆ្នាំ​២០១២។​
ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវនៃ​អង្គការ​សង្គមស៊ីវិល​ និង​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ការិយាល័យ​កណ្តាល​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​សុក្រ​ ទី១៨ ខែ​មីនា​ ស្តី​ពី​របាយ​ការណ៍​ស៊ើបអង្កេត​ផល​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ក្រុម​ហ៊ុន​ ប៊ិញហ្វឿក​ ក្រចេះ​ រ៉ាប់ប៊ឺ​ ១ ខម​ភើនី​ លីមីធីត Benh  Hoeurk Kratie Rubber 1 Company Limited។​ (ហ៊ុល​ រស្មី/​VOA)
ក្រុម ​អ្នក​សិក្សា​ស្រាវជ្រាវនៃ​អង្គការ​សង្គមស៊ីវិល​ និង​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ការិយាល័យ​កណ្តាល​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​ រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​សុក្រ​ ទី១៨ ខែ​មីនា​ ស្តី​ពី​របាយ​ការណ៍​ស៊ើបអង្កេត​ផល​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ក្រុម​ហ៊ុន​ ប៊ិញហ្វឿក​ ក្រចេះ​ រ៉ាប់ប៊ឺ​ ១ ខម​ភើនី​ លីមីធីត Benh Hoeurk Kratie Rubber 1 Company Limited។​ (ហ៊ុល​ រស្មី/​VOA)

VOA / វីអូអេ | ២១ មិនា ២០១៦
អ្នកស្រី​ ម៉ែន សុគន្ធា​ មាន​ទឹកមុខ ​ស្រងូតស្រងាត់​ នៅ​ពេល ​ក្រុម​អ្នក​សិក្សា​ ស្រាវជ្រាវ​ មក​ពី​អង្គការ​ សង្គម​ស៊ីវិល​ ចំនួន​បី​ ធ្វើការ​បង្ហាញ​ ពី​របាយការណ៍​ ស៊ើប​អង្កេត​ មួយ​ ដែល​និយាយ​ អំពី​ ផល​ប៉ះពាល់​ សហគមន៍ ​សេដ្ឋ​កិច្ច​ និង​វប្បធម៌ ​នៃ​ប្រជាពលរដ្ឋ​ ជនជាតិ​ដើម ​ភាគតិច​ ដែលបង្ក​ ដោយការ អនុវត្ត​ គម្រោង​ អភិវឌ្ឍន៍ ​របស់​ ក្រុមហ៊ុន ​ប៊ិញហ្វឿក​ ក្រចេះ​ រ៉ាប់ប៊ើ ១​ ខមភើនី​ លីមីធីត (Benh Hoeurk Kratie Rubber 1 Company Limited or Bin Phuc Kratie Rubber 1 Co. Ltd.) ​នៅ​ក្នុង​ខេត្ត​ មណ្ឌល​គិរី។

អ្នក​ស្រី​ ជា​តំណាង ​សហគមន៍​ ជនជាតិ​ដើម ​ភាគតិច​ព្នង​ នៅ​ភូមិ​ ចក់ចារ​ នៃ​ឃុំ ​ស្រែឈូក​ ស្រុក ​កែវសីមា​ ខេត្ត​ មណ្ឌល​គិរី។ សហគមន៍ ​អ្នកស្រី កំពុង​ មាន​វិវាទ​ លើ​ដី​ ទំនាស់ ​ទំហំ​ ១៥០០​ ហិកតា​ ជាមួយ​ ក្រុមហ៊ុន​ វៀតណាម​នេះ។

បន្ទាប់​ ពី​ស្ដាប់​ ការ​បង្ហាញ របាយការណ៍​ ដែល​បាន​ ធ្វើ​ឡើង ​នៅ​ឯ​ការិយាល័យ ​កណ្ដាល​ នៃ​វេទិកា​ នៃ​អង្គការ​ មិនមែន ​រដ្ឋាភិបាល​ ស្ដី​ពី​ កម្ពុជា​ កាល​ពី​ថ្ងៃ​សុក្រ ​នោះ​មក, អ្នកស្រី​ បាន​រៀប​រាប់​ ប្រាប់​ VOA ​ពី​ផល​ប៉ះពាល់​ ដែល​បាន ​កើត​ឡើង​ នៅ​ក្នុង​ភូមិ ចក់ចារ​ យ៉ាង​ដូច្នេះ​ ថា៖

«ពិបាក​វេទនា​ដូច​ថា​ គេ​កាប់​ ដើម​ជ័រ​ពួក​ខ្ញុំ​អស់​ហ្នឹង។​ ឥឡូវ​គ្មាន​មុខរបរ​អី​រក​ស៊ី​ទេ​ កាប់​ដើម​ជ័រ​ហើយ​ឈូស​ដី​ទៀត។​ ឥឡូវ​សព្វ​ថ្ងៃ​នេះ​ ពួក​ខ្ញុំ​លំបាក​មែន​ទែន​ រក​ស្អី។​ ទោះ​បី​អំបិល​ ប្រហុក​ ​ប៊ីចេង​ ក៏​ពិបាកដែរ​ឥឡូវ។​ ឥឡូវ​ដូច​ថា​ ឃើញ​គ្មាន​មុខរបរ​អី​រក​ស៊ី​ហ្នឹង​ ឃើញ​ចុងៗ​ឈើ​គេ​ហ្នឹង​កាប់​ចោល​ ដែល​សេសសល់​ទុក​ក្រុមហ៊ុន​ហ្នឹង​ រើស​កាប់​កំណាត់​យក​ទៅ​លក់​ហ្នឹង​គេ​ចាប់​ទៀត»​

ប្រជាពលរដ្ឋ​ចំនួន​១៨០គ្រួសារ​ បាន​ចាប់​ផ្ដើម​មាន​ទំនាស់​ដី​ធ្លី​ទំហំ​ ១៥០០​ហិកតា​មួយ​ ក្រុម​ហ៊ុន​ ប៊ិញ​ហ្វឿក​ ក្រចេះ​រ៉ាប់ប៊ឺ​ ១​ ខមភើនី​ លីមីធីត​ តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១២។​ នេះ​បើ​យោង​ទៅ​តាម​របាយ​ការណ៍​ស៊ើបអង្កេត​ផល​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ ក្រុម​ហ៊ុន​ ប៊ិញហ្វឿក​ ក្រចេះ​ រ៉ាប់ប៊ឺ​ ១​ ខម​ភើនី​ លីមីធីត។

ក្នុង​អំឡុង​ពេល​នោះ​ ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ ទៅ​ធ្វើ​ផ្លូវ​ និង​សង់​ស្ពាន​ ដើម្បី​កាប់​ឈើ​នាំចេញ​ ដោយ​មាន​កម្មករ​ប្រមាណ​២០​ ទៅ​៣០នាក់។​ ក្រុមហ៊ុន​ បាន​បន្ត​ឈូស​ឆាយ​ដី​ចម្ការ​វិល​ជុំ​ និង​កាប់ដើម​ជ័រ​ទឹក​ គឺ​ដើម​ច្បោះ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ ខ្លួន។

ប្រជាពលរដ្ឋ​បាន​ប្រមូល​គ្នា​ទៅ​តវ៉ា​នៅ​នឹង​កន្លែង​ដី​ទំនាស់​ ដើម្បី​បញ្ឈប់​សកម្មភាព​ គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ និង​ដាក់​បណ្តឹង​ទៅ​អាជ្ញាធរ​ស្រុក​ ខេត្ត​ និង​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​ដោះ​ស្រាយ​ជូន​ពួកគាត់។

ក៏ប៉ុន្តែ​ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ឡើយ​ បើ​ទោះ​បី​ជា​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​សម្រេច​កាត់​ដី​ទំហំ​៣៧៥​ហិកតា ​ចេញ​ពី​សម្បទានសេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុន​ក៏ដោយ។

ការ​សម្រេច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​ការពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ។​
លោក​ ឯម​ សុភ័ក្រ្ត​ មន្ត្រី​កម្ម​វិធី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​ សម្រាប់​សហគមន៍​ ហៅ​កាត់​ថា​ CLEC​ ដែល​បាន​ចូលរួម​ការ​អង្កេត​នៅ​ក្នុង​ជម្លោះ​នេះ​ថ្លែង​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ពុំ​មាន​ចេតនា​ នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នេះ​ទេ​ ពីព្រោះ​សូម្បី​តែ​ទំហំ​ដី​៣៧៥​ហិកតា​ ដែល​បាន​កាត់​ចេញ​មក​នោះ​ ក៏​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បង្ហាញ​ឲ្យ​បាន​ច្បាស់​ទៅ​ដល់​ប្រជាពលរដ្ឋ​ ជនជាតិ​ដើម​ភាគតិច ​ដែល​រង​ផល​ប៉ះពាល់​នោះ​បាន​ដែរ។

«យើង​ ឃើញ​ថា​, ការ​ដោះ​ស្រាយ ​ទំនាស់​ របស់​ អាជ្ញាធរ​ហ្នឹង ​មិន​មាន ​ប្រសិទ្ធភាព​ ទាល់​តែ​សោះ,​ តាំង​ពី​ដី​ របស់ ​ពួក​គាត់​ មាន​ រហូត ដល់​២០០០​ ឬ១៥០០​ ហិកតា រហូត​ ដល់​ឥឡូវ​ នៅ​សល់​ ៣៧៥​ ហិកតា​, នៅ​សល់ ​តែ ​តួលេខ​ទេ»

របាយ​ការណ៍​ ស៊ើបអង្កេត​ ផល​ប៉ះពាល់​ គម្រោង​ អភិវឌ្ឍន៍ ​ក្រុម​ហ៊ុន​ ប៊ិញហ្វឿក​ ក្រចេះ​ រ៉ាប់ប៊ឺ​ ១​ ខម​ភើនី​ លីមីធីត [Bin Phuc Kratie Rubber 1 Co. Ltd.] បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ក្រុមហ៊ុន​ ប៊ិញ​ហ្វឿក​ ក្រចេះ​រ៉ាប់ប៊ឺ​ ១​ ខមភើនី​ លីមីធីត​ បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ ៥១០០​ហិកតា​ តែ​ក្រុមហ៊ុន​ពុំ​ទាន់​បាន​ពាក្យ​សុំ​ចុះ​បញ្ជីដី​រដ្ឋ​ និង​មិន​ទាន់​ចុះ​បញ្ជី​សិទ្ធិ​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​នៅ​ឡើយ​ទេ​ រហូតមក​ដល់​ខែ​ឧសភា​ ឆ្នាំ​ ២០១៥។

នៅ​ពេល​ទំនាស់​មិន​ទាន់​បាន​ដោះ​ស្រាយ​ជាមួយ​ប្រជា​ពលរដ្ឋ​ជនជាតិ​ដើម​ ភាគតិច​ ក្រុម​ហ៊ុន​នេះ ​បាន​អនុវត្ត​គម្រោង​របស់​ខ្លួន​ដាំ​កៅស៊ូ​សម្រេច​បាន​ស្ទើរ​តែ​ ១០០%​ នៃ​ផ្ទៃដី​៥១០០​ហិកតា​នេះ។

ក្រុម​ហ៊ុន​នេះ​កាល​ពី​ដើម​ឡើយ​ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ ១០០០០​ ហិកតា​នៅ​ក្នុង​ឆ្នាំ​២០១២​ តែ​ត្រូវ​រដ្ឋាភិបាល​កាត់​បន្ថយ​បន្ត​បន្ទាប់​មក​នៅ​ត្រឹម​ទំហំ​ ៥១០០​ហិកតា​វិញ។
អ្នក​ស្រី​ ម៉ែន​ សុគន្ធា ​តំណាង​សហគមន៍​ជនជាតិ​ដើមភាគតិច​ព្នង ​នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គីរី​ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានអំពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ដែល​រងការ​បំពាន​ដីធ្លី​ពី​ក្រុម​ហ៊ុន ប៊ិញហ្វឿក​ ក្រចេះ​ រ៉ាប់ប៊ឺ​ ១​ ខម​ភើនី​ លីមីធីត។​ (ហ៊ុល រស្មី/VOA)
អ្នក ​ស្រី​ ម៉ែន​ សុគន្ធា ​តំណាង​សហគមន៍​ជនជាតិ​ដើមភាគតិច​ព្នង ​នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គីរី​ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានអំពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ ភាគតិច​ដែល​រងការ​បំពាន​ដីធ្លី​ពី​ក្រុម​ហ៊ុន ប៊ិញហ្វឿក​ ក្រចេះ​ រ៉ាប់ប៊ឺ​ ១​ ខម​ភើនី​ លីមីធីត។​ (ហ៊ុល រស្មី/VOA)

ដី​ទំនាស់​ទំហំ​១៥០០​ ហិកតា​ ដែល​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​នេះ​ គឺ​ស្ថិត​ក្នុង​ដី​ទំហំ​ ៥.​១០០​ហិកតា​នេះ។​ ទំនាស់​នេះ​ក៏បាន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​នៃ​អ្នក​តំណាង​ប្រជាពលរដ្ឋ​ចំនួន​ បី​នាក់​ផង​ដែរ​ តាម​អំណាច​របស់​តុលាការ។ តែ​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ។

VOA​ មិន​ទាន់​អាច​ទាក់​ទង​លោក​ អ៊ាង​ សុផល្លែត​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​បាន​ទេ​ តាំង​ពី​ថ្ងៃ​សុក្រ​ រហូត​មក​ដល់​ថ្ងៃ​សៅរ៍​ក្នុង​សប្ដាហ៍​នេះ​ ដើម្បី​សុំ​ការ​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​របស់​ក្រុម​ហ៊ុន​ ​ប៊ិញ​ហ្វឿក​ ក្រចេះ​រ៉ាប់ប៊ឺ​ ១​ ខមភើនី​ លីមីធីត នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ខ្លួន។
VOA ក៏​ពុំ​ទាន់​អាច​ទាក់ទង​លោក​ ស្វាយ​ សំអ៊ាង​ អភិបាល​ខេត្ត​មណ្ឌលគិរី​ និង​តំណាង​ក្រុមហ៊ុន​បាន​ដែរ។

ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ភូមិ​ចក់​ចារ​ នៃ​ខេត្ត​មណ្ឌលគីរី​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ចំនួន​១២​ ករណី ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នៃ​វេទិកា​នៃ​អង្គការមិនមែន​ រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា។

លោក​ តឹក​ វណ្ណរ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ថ្លែង​ថា ក្រុម​សង្គម​ស៊ីវិល​មាន​គម្រោង​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ ដើម្បី​រក​ដំណោះស្រាយ​ដល់​ជម្លោះ​ដីធ្លី​ខាង​លើ​នេះ។​

«អញ្ចឹង​យើង​មាន​ គម្រោង​សរសេរ​សំបុត្រ​ ហើយ​រៀប​ចំ​ឯកសារ​ទាំង​អស់​ហ្នឹង​ជូន​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​សុំ​ជួប​ដាច់​ដោយ​ឡែក​ ក្នុង​ការ​ពិភាក្សា​ ហើយ​និង​ជូន​ទៅ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ដើម្បី​សម្ដេច​គាត់​ដឹង​ គាត់​អាច​ចាត់​ទាក់​ទង​ក្រុម​ការងារ​ក្នុង​ការ​ចុះ​ស៊ើប​អង្កេត​បន្ថែម​ ហើយ​ជួយ​អន្តរាគមន៍​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ទៅលើ​ករណី​មួយៗ»

យ៉ាង​ណា​ក៏​ដោយ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពី​ចុង​ខែ​កុម្ភៈ​ថា​ ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ បាន​បញ្ចប់​ទៅ​ស្ទើរ​តែ​ទាំង​អស់​ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ដក​យក​មក​វិញ​ផ្ទៃដី​ជិត​១លាន​ហិកតា​ ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​សរុប​ជាង​២លាន​ហិកតា ​ដែល​បាន​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។

អ្នកស្រី​ ម៉ែន សុគន្ធា និយាយ​ថា ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ ​នៅ​ក្នុង​ភូមិ​ចក់ចារ​ ​ចង់​ឃើញ​រដ្ឋាភិបាលចុះ​បញ្ជី​ដី​ទំហំ​ ១៥០០​ហិកតា​ ជា​ដីសមូហភាព​ជនជាតិ​ដើម​ភាគតិច​ឲ្យ​បាន​ឆាប់​ ដើម្បី​បាន​ប័ណ្ណ​កម្មសិទ្ធិ។

អ្នកស្រី​បន្ត​ថា​ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ភូមិ​ចក់ចារ​ នៅ​ពេល​នេះ​ពុំ​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​ប្រកប​របរ​ទទួល​ទាន​នោះ​ទេ​ ពីព្រោះ​ដើម​ជ័រ​នៅ​ក្នុង​ភូមិ​ត្រូវ​ក្រុមហ៊ុន​កាប់​ចោល​អស់​ទៅ​ហើយ។

របាយ​ការណ៍​ស៊ើបអង្កេត​ផល​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ក្រុម​ហ៊ុន​ ប៊ិញហ្វឿក​ ក្រចេះ​ រ៉ាប់ប៊ឺ​ ១​ ខម​ភើនី​ លីមីធីត​ បាន​បញ្ជាក់​ថា​ ការ​បាត់បង់​ដើម​ជ័រ​ទឹក ​ឬ​ច្បោះ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ បាត់​បង់​ចំណូល​ក្នុង​មួយ​គ្រួសារប្រមាណ​ ៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ៕

No comments:

Post a Comment