Paris Peace Accords 23 Oct. 1991

Wednesday, March 30, 2016

បក្ស​ប្រឆាំង ​ថ្កោល​ទោស ​ចំពោះ​ ក្រុម​យុវជន ស្រី ចំរើន រឿង​ប្រើ​​ សញ្ញា​​សម្គាល់​ គណបក្ស | Opposition party condemns youth group of Srey Chamroeun of using CNRP logo

បក្ស​ប្រឆាំង ​ថ្កោល​ទោស ​ចំពោះ​ ក្រុម​យុវជន ស្រី ចំរើន រឿង​ប្រើ​​ សញ្ញា​​សម្គាល់​ គណបក្ស

RFA / វិទ្យុ អាស៊ី សេរី | ២៩ មីនា ២០១៦

 

សកម្មភាព​ដង្ហែ​ក្បួន​របស់ ស្រី ចំរើន ប្រឆាំង កឹម សុខា ៨៥៥
សកម្មភាព​ដង្ហែ​ក្បួន​របស់​ក្រុម​យុវជន​ដែល​ដឹកនាំ​លោក ស្រី ចំរើន តវ៉ា​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ខ្សែ អាត់​សំឡេង នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
 
គណបក្ស​ សង្គ្រោះជាតិ ថ្កោល​ទោស ចំពោះ ​ក្រុម​យុវជន ​ដែល​ដឹកនាំ​ ដោយលោក ស្រី ចំរើន រឿង​យក​ទង់, អាវ, និង​មួក ប្រើ​​​សញ្ញា​សម្គាល់ ​គណបក្ស ទៅ​ធ្វើ​សកម្មភាព ដែល​បក្ស​នេះ ​ចាត់​ទុក​ ថា ជា​សកម្មភាព ​អនាធិបតេយ្យ។

អ្នកនាំពាក្យ​ បក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែង​ប្រាប់​ វិទ្យុ អាស៊ី សេរី នៅ​ល្ងាច​ ថ្ងៃទី២៩ មីនា ថា, លិខិត ​ថ្កោល​ទោស ​របស់​ បក្ស​ប្រឆាំង​ ចំពោះ ​ក្រុម​យុវជន​ ទាំងនេះ ធ្វើ​ឡើង ​ក្រោយ​ ពី​ក្រុម​ យុវជន​ ដែល​អះអាង ថា, ខ្លួន​ ជា​និស្សិត​ មក​ពី​ សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ ភ្នំពេញ ដឹកនាំ​ ដោយ​លោក ស្រី ចំរើន ប្រមាណ​ ១រយនាក់ តវ៉ា​ ទាមទារ​ ឲ្យលោក កឹម សុខា បកស្រាយ​ ខ្សែ អាត់សម្លេង ដោយ​ប្រើ ​ស្លាក​សញ្ញា​ គណបក្ស​ សង្រ្គោះជាតិ។

លិខិត​ គណបក្ស​ សង្រ្គោះជាតិ លើក​ឡើង​ ថា, សកម្មភាព ​ប្រមូល​ផ្ដុំ និង​ហែ​ក្បួន ​របស់ ​ក្រុម​យុវជន ដែល​យក​ទង់, អាវ, និងមួក ប្រើ​​សញ្ញា​​សម្គាល់ ​គណបក្ស ដោយ​គ្មាន​ ការអនុញ្ញាត​នេះ គឺ​ ជា​អំពើ ​ក្លែង​បន្លំ​ ដោយ​ចេតនា ក្នុង​បំណង​ បង្កាច់​បង្ខូច​ កិត្តិយស​បក្ស និង​សមាជិក​ បក្ស​សង្គ្រោះជាតិ, ហើយ​ ក៏​ជា​ការ​រំលោភ ច្បាប់ ស្ដីពី​ កម្មសិទ្ធិ​បញ្ញា និង​ក្រម​ព្រហ្មទណ្ឌ។

លើស​ពី​នេះ​ទៀត​ គណបក្ស​ សង្គ្រោះជាតិ ​ស្នើ​ដល់​អាជ្ញាធរ​ មាន​ សមត្ថកិច្ច​ ដក​ហូត​ទង់, អាវ, និង​មួក​ ទាំង​នោះ​ ជាបន្ទាន់, ហើយ​ គណបក្ស​ ក៏​នឹង​រៀបចំ​ ឯកសារ​ប្ដឹង ​ទៅ​តុលាការ​ ជុំវិញ​ រឿងរ៉ាវ​នេះ​ ផង​ដែរ។

នៅ​រសៀល ថ្ងៃទី២៩ មីនា នេះ ​យុវជន​​ ទាំង​នោះ បាន​ដាក់​ញត្តិ​ ជូន​រដ្ឋសភា, ការិយាល័យ​ អង្គការ​ សហប្រជាជាតិ, ទីស្នាក់ការ​ គណបក្ស​ សង្គ្រោះជាតិ, និង​ផ្ទះ លោក កឹម សុខា ទាមទារ​ ឲ្យ​ប្រធាន​ ស្ដីទី​ គណបក្ស​ សង្គ្រោះជាតិ លោក កឹម សុខា បក​ស្រាយ​ ខ្សែ​អាត់​ សំឡេង។
សូម​ស្ដាប់​ លោក ម៉ម មុនីរតន៍ រាយការណ៍​ អំពី​ រឿង​នេះ៖


No comments:

Post a Comment