Paris Peace Accords 23 Oct. 1991

Thursday, March 3, 2016

Sam Rainsy: អត្ថន័យពាក្យ «បដិវត្តន៍» | Meaning of "Revolution"


២ មីនា ២០១៦ | 2 March 2016
អត្ថន័យពាក្យ «បដិវត្តន៍» | Meaning of "Revolution"

«បដិវត្តន៍» គឺ ជាការប្រែប្រួល មួយយ៉ាង ឆាប់រហ័ស ក្នុងផ្នត់គំនិត មនុស្ស ឬក្នុងការ រស់នៅ ក្នុងសង្គម ដែលមាន ឥទ្ធិពល ស៊ីជម្រៅ និងយូរអង្វែង។

នៅប្រទេស កម្ពុជាយើង អ្នកកាន់អំណាច សព្វថ្ងៃ ហាក់ដូច ជាមាន ការភ័យខ្លាច ចំពោះ ពាក្យ
«បដិវត្តន៍» នេះ ពីព្រោះ ពួកគេ នឹកដល់សម័យ ខ្មែរក្រហម ដែលពួកគេ បានឆ្លងកាត់, ហើយ ដែលមាន ការកាប់សម្លាប់គ្នា និងបង្ហូរឈាម ក្រោមទង់ «បដិវត្តន៍»

តែ តាមការពិត ពាក្យ
«បដិវត្តន៍» នេះ មិនមែន មានន័យ ចង្អៀតចង្អល់ និងអាក្រក់ ជានិច្ច ដូចកាល ពីសម័យ ខ្មែរក្រហម នោះទេ។  «បដិវត្តន៍» មានច្រើន ប្រភេទ និងច្រើន បែបយ៉ាង ណាស់, ហើយ «បដិវត្តន៍» មួយចំនួន បាននាំមក នូវផលប្រយោជន៍ ដ៏ធំធេង, ភាពជឿនលឿន, និងភាពរុងរឿង ដល់សង្គម និងដល់មនុស្សលោក ទាំងមូល។  

ឧទាហរណ៍៖ បដិវត្តន៍ រោងពុម្ព (ម៉ាស៊ីន បោះពុម្ព សៀវភៅ លើកដំបូង បង្អស់ របស់ Gutenberg ក្នុងសតវត្សរ៍ ទី១៥), បដិវត្តន៍ បញ្ញាញាណ (The Enlightenment / Siècle des Lumières ការផ្តួចផ្តើម គំនិត សេរីភាព និងគំនិត វិទ្យាសាស្ត្រ ដើម្បី ប្រឆាំង អបិយជំនឿ នៅប្រទេស បារាំង ក្នុងសតវត្សរ៍ ទី១៨), បដិវត្តន៍ ឧស្សាហកម្ម (Industrial revolution ទ្វីបអឺរ៉ុប សតវត្សរ៍ ទី១៩), បដិវត្តន៍ វេជ្ជសាស្ត្រ (បន្ទាប់ ពីការរកឃើញ របស់ Pasteur ចាប់ពីទស្សវត្សរ៍ ១៨៦០), បដិវត្តន៍ បៃតង (Green revolution ការបង្កើន ផលិតភាព កសិកម្ម ជាប្រវត្តិសាស្ត្រ ចាប់ពីទស្សវត្សរ៍ ១៩៦០), និងបដិវត្តន៍ បច្ចេកវិទ្យា (Technological revolution ការប្រើប្រាស់ កុំព្យូទ័រ និងឧបករណ៍ ពាក់ព័ន្ធ នៅទូទាំង ពិភពលោក នៅចុងសតវត្សរ៍ ទី២០ និងដើមស តវត្សរ៍ ទី២១ នេះ)។

និយាយ ជាទូទៅ មាន 
«បដិវត្តន៍» ដ៏ល្អប្រសើរ ជាច្រើន ដែលនាំមក នូវការផ្លាស់ប្តូរ ទាំងផ្នត់គំនិត, ទាំងរបៀប រស់នៅ, ទាំងរបៀប ចាត់ចែង ការងារ, និងទាំងរបៀប គ្រប់គ្រង ប្រទេស។  ពេលនេះ យុវជន ទូទាំង ពិភពលោក កំពុងតែ ឆ្លងកាត់ បដិវត្តន៍ បច្ចេកវិទ្យាមួយ ទាក់ទងទៅ នឹងព័ត៌មានវិទ្យា (Information and communication technology) ដែលនាំមក នូវការប្រែប្រួល ជាវិជ្ជមាន ដែលមាន សារៈសំខាន់ បំផុត ក្នុងការច្នៃ ផ្នត់គំនិត និងរបៀប រស់នៅ របស់ ប្រជាពលរដ្ឋ ជាទូទៅ។  

ឧទាហរណ៍ ជាក់ស្តែង ជាងគេ ក្នុងបដិវត្តន៍ បច្ចេកវិទ្យានេះ គឺ កុំព្យូទ័រ, ទូរស័ព្ទដៃ, ប្រព័ន្ធ អ៊ីធើណេត (Internet) និងហ្វេសប៊ុក (Facebook) ដែលយើង កំពុងប្រើប្រាស់ ទាំងអស់គ្នា។  

សម្រាប់ យុវជនខ្មែរ ភាគច្រើន លើសលប់ អ្វីៗ ទាំងអស់នេះ ទើបតែ មានក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ, ហើយ បាននាំមក នូវការប្រែប្រួល ជាច្រើន ក្នុងការទទួល ព័ត៌មាន, ស្វែងរក ចំណេះដឹង, និងទំនាក់ទំនងគ្នា ក្នុងសង្គម ដែលធ្វើ ឲ្យសង្គមនេះ ឈានទៅមុខ ឆ្ពោះទៅរក តម្លាភាព, ភាពជឿនលឿន, និងលទ្ធិប្រជាធិបតេយ្យ។  ដូច្នេះ ខ្ញុំ សូម អំពាវនាវ ដល់អ្នកកាន់អំណាច សព្វថ្ងៃ កុំ ឲ្យខ្លាចពាក្យ «បដិវត្តន៍» នេះ ខុសរឿង ដោយនឹកឃើញ តែ ពីសម័យ ខ្មែរក្រហម ប៉ុណ្ណោះ។  សូម កុំធ្ វើបាប និងដាក់ទោស ទៅលើយុវជន ដូចជានិស្សិត ឈ្មោះ គង់ រ៉ៃយ៉ា ដែលមាន គំនិតជឿនលឿន ទាន់សម័យ ពេលប្រើ ពាក្យ «បដិវត្តន៍», ហើយ ដែលយល់ច្បាស់ អំពី បរិបទថ្មី ប្រែប្រួល ឥតឈប់ឈរ ដែលយើង កំពុងតែ រស់នៅ ទាំងអស់គ្នា។

MEANING OF "REVOLUTION"

Because they only knew the Khmer Rouge tragic revolution, Cambodia's current leaders are afraid of the very word "revolution." They have recently ordered the arrest and imprisonment of a student, Kong Raya, because the latter dared suggest a "colour revolution" – meaning a democratic and peaceful transition – for Cambodia. 

We need to fill a cultural gap by explaining to our current leaders – many of them were Khmer Rouge defectors – that all revolutions are not violent and destructive. Many revolutions instead were peaceful and useful because they triggered progress for humanity. Examples of "good" revolutions correspond to intellectual and spiritual revolutions (such as The Enlightenment or Siècle des Lumières in 18th century’s France) or technical, scientific, economic and social revolutions (such as the Industrial Revolution, the Green Revolution in agriculture and the more recent and ongoing technological revolution associated with information and communication technology with far-reaching implications). 

Therefore, our current leaders must be more open-minded and less repressive when they hear the population, especially the youth, talking about revolutions in our fast-changing world.
 . . .

ព័ត៌មាន ជាចំណេះដឹង។  ចំណេះដឹង ជាអាវុធ ដ៏ស័ក្តិសិទ្ធ បំផុត ដើម្បី នាំមក នូវការផ្លាស់ប្តូរ។  ផ្លាស់ប្តូរ មុនដំបូង គឺ ក្នុងចិត្តគំនិត របស់ ប្រជាពលរដ្ឋ។  ផ្លាស់ប្តូរ បន្ទាប់មក គឺ ក្នុងសង្គម តែម្តង ឆ្ពោះទៅរក លទ្ធិប្រជាធិបតេយ្យ និងភាពរុងរឿង។  Information is knowledge; knowledge is the most effective weapon to bring about change. The initial change takes place in the mindset of the population. The subsequent change is the transformation of society towards democracy and progress.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment