Friday, March 4, 2016
ឆ្ងល់ទេ ហេតុអី បានជាអាជ្ញាធរ មិនហ៊ានចាត់ការ ក្រុមហ៊ុនកាប់ឈើ របស់យួន ឈ្មោះ ប៊ិន ភឿក១?
កាន់តែច្បាស់៖ ឆ្ងល់ទេ ហេតុអី បានជាអាជ្ញាធរ មិនហ៊ានចាត់ការ ក្រុមហ៊ុនកាប់ឈើ របស់យួន ឈ្មោះ ប៊ិន ភឿក១?
អ្នកណា ក៏ដឹងដែរថា បន្ទាប់ពី ហ៊ុន សែន ចេញបញ្ជា ឲ្យបង្ក្រាបការកាប់ឈើ ក្រុមហ៊ុនយួន ប៊ិន ភឿក១ បានដុតឈើផ្អើន ហ៊ុន សែន យ៉ាងចាស់ដៃ តែ គេ មិនឃើញមាន សមត្ថកិច្ចណា ហ៊ានចាត់ការ ក្រុមហ៊ុន នេះឡើយ។ ប្រភពមួយ បានឲ្យដឹងថា ឈើដែលក្រុមហ៊ុន ដុត គឺ ជាឈើ របស់មន្ត្រីធំៗ ក្នុងរដ្ឋាភិបាល ដែលគេ បានវាយឈ្មោះ និងលេខសម្គាល់ ចឹងហើយ បានជាគេ ដុតបំបិតតាង មិនឲ្យអ្នកពត៌មាន ដឹង។
ជាងនេះទៀត ក្រុមហ៊ុន ប៊ិន ភឿក១ គឺជាក្រុមហ៊ុន ដែលមានភាគហ៊ុន របស់អ្នកស្រី គឹម ឆេង ប្រពន្ធ ហ៊ុន ណេង បងរបស់ ហ៊ុន សែន ដូច្នេះទោះជាក្រុមហ៊ុននេះ ផ្គើន និងបទបញ្ជា ហ៊ុន សែន យ៉ាងណា ក៏គ្មាន អ្នកណាហ៊ាន ប៉ះឡើយ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment