Paris Peace Accords 23 Oct. 1991

Wednesday, March 30, 2016

លោក សម រង្ស៊ី ថា, ទាល់តែ កម្ពុជា មានប្រជាធិបតេយ្យ ពិត ទើប រកអ្នក គប់គ្រាប់បែក ឃើញ | Sam Rainsy says till

លោក សម រង្ស៊ី ថា, ទាល់តែ កម្ពុជា មានប្រជាធិបតេយ្យ ពិត ទើប រកអ្នក គប់គ្រាប់បែក ឃើញ

VOD / វីអូឌី | ៣០ មីនា ២០១៦

​   
ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

មេដឹកនាំ បក្សប្រឆាំង អំពាវនាវ ឲ្យយុវជន បង្កើនភាពក្លាហាន ក្នុងការជំរុញ កម្ពុជា ឲ្យមាន លទ្ធិប្រជាធិបតេយ្យ​​ ពិ​ត​​​​​​ប្រា​កដ តាម​រយៈ​ ការបោះឆ្នោត នៅពេល ខាងមុខ ដែលលោក ថា, ទើប អាចរកឃើញ ជនល្មើស ​ដែល​គប់​គ្រាប់​បែក លើក្រុម​បាតុករ​ កាលពីជិត ២០​ឆ្នាំ មុន។

ក្នុងពិធី រំឭ​កខួប នៃព្រឹត្តិ​ការណ៍ គប់គ្រាប់បែក​ សម្លាប់ បាតុករ មុខរដ្ឋស​ភា កាលពី​១៩ឆ្នាំ ​មុន​ ដែ​ល​​ធ្វើឡើ​​ង នៅថ្ងៃ ទី៣០ ខែមីនា​នេះ, ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុង ​នីរ​ទេ​ស​​ខ្លួន ​​ថ្លែង​តាម វីដេអូ ខន់ហ្វឺរិន ពីក្រៅប្រទេស មកថា, លោក​ នូវតែ ចាត់ទុក ថា ការស្លាប់ របស់​ ក្រុមអ្នក តវ៉ា ពេលនោះ ​លោ​ក​​ ថាប្រវត្តិសាស្ត្រ និងជាវីរភាព​ សម្រាប់ យុវជន ជំនាន់ក្រោយ ក្នុងការជំរុញ ឲ្យមាន កំណែទម្រង់រដ្ឋ។

លោក សម រង្ស៊ី បន្តទៀត ថា, ការដែលរដ្ឋាភិបាលមិនទាន់អាចវែកមុខជនដៃដល់និងអ្នកពាក់ព័ន្ធ​ក្នុង​​ ព្រឹ​​ត្តិ​​កា​​រណ៍​​​​​គ​​ប់គ្រាប់បែក សម្លាប់បាតុករនោះបាន លោកថាដោយសារតែការ​ដឹកនាំប​ច្ចុប្ប​ន្ន​នេះជាប្រ​ជាធិបតេយ្យក្លែងក្លាយ យុត្តិធម៌ក្លែងក្លាយ និងការអភិវឌ្ឍក្លែងក្លា​យធ្វើឲ្យ​ពល​រដ្ឋ​ទឹកភ្នែកនិង​​បា​​​ត់​​​ប​​​ ង់ទ្រព្យសម្បត្តិនៅពេលគម្រោងអភិវឌ្ឍចូលទៅដល់។

លោក សម រង្ស៊ី រំឭកដល់យុវជនឲ្យបង្កើនភាពក្លាហានជំរុញឲ្យ​ការបោះឆ្នោត​នៅឆ្នាំ២០​១៧និង​២០​ ១៨​​ខា​ងមុខ ជ្រើសរើសបានមេដឹកនាំប្រជាធិបតេយ្យពិត​​​ប្រាកដដែលលោកថាពេលនោះ​​នឹងធ្វើឲ្យក​ ម្ពុជា​ក្លា​យ​​​ជាប្រទេសនីតិរដ្ឋមាន​យុត្តិធម៌​ សង្គមនិងដោះស្រាយបានរាល់បញ្ហារប​ស់​ប្រជា​ពល​​រដ្ឋបាន។
លោកបន្តថា៖ «សូមក្មួយៗកូនចៅទាំងអស់ចង់ចាំអំពីយុវជនដូចគ្នា ទាំងសិស្ស ទាំងនិស្សិត ទាំងកម្មករដែល​បាន​តស៊ូ​ ដើម្បីយុត្តិធម៌ពេលនោះយើងនឹងសម្រេចទាំងប្រជាធិបតេយ្យចាប់ពីឆ្នាំ២០១៧និង២០១៨។ ​ ដូច្នេះខ្ញុំសុំអំពាវ​នាវឲ្យយុវជន​ ទាំងអស់មានស្មារតីរឹងមាំនឹងដល់ការលះបង់ពលីកម្មរបស់យុវជនថ្ងៃ៣០មីនាឆ្នាំ១៩៩៧»
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ លើកឡើងក្នុង​ពិធីរំឭកវិញ្ញា​ណក្ខ​ន្ធអ្នកដែល​បា​ន​​​ស្លាប់​ក្នុង​ ព្រឹត្តិការណ៍បោកគ្រាប់បែកនោះដែរថា ការដែល​រដ្ឋា​ភិ​បាលមិ​ន​​​​​ទា​ន់រកឃើញឧក្រិដ្ឋជននិ​ង​អ្ន​ក​​​​ពា​ ក់ព័ន្ធមកផ្តន្ទាទោស លោកគិតថា​គឺជាលើកទឹកចិ​ត្ត​​ឲ្យមានបទឧក្រិដ្ឋកាន់តែច្រើននៅកម្ពុជា។

លោកបន្ថែមថា៖ «សូម អំពាវនាវ ឲ្យក្រសួងមានសមត្ថកិច្ចរាជរដ្ឋាភិបាលដែលជាអ្នកទទួលខុសត្រូវចំពោះបទ ​ឧក្រិដ្ឋនៅក្នុង​ ប្រទេសកម្ពុជាបន្តធ្វើការស៊ើបអង្កេតប្រកបដោយឯករាជ្យនិងអព្យាក្រិតតាមចាប់ជ​ នដៃដ​ល់និងអ្នកពី​ក្រោយខ្នងមក​ ផ្តន្ទាទោសដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះឲ្យទាល់តែបាន»

ប៉ុន្តែអ្ន​ក​នាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ​ សុភ័គ អះអាងថាសមត្ថកិច្ចមិនបានព្រងើយកន្តើយក្នុងការ​ស្វែ​​​ង​រ​ក​ជន​ដៃ​ដល់​ មកផ្តន្ទាទោស។ ប៉ុន្តែលោកថាការស៊ើបអង្កេតហាក់បាត់តម្រុយទៅវិញក្រោយពី​មានព​ន្លឺខ្លះ​រួច​ មក។

លោក ថា៖ «យើងស្វែងរកឃើញមិនមែនថាអត់ទេ យើងរកឃើញរហូតស្រាវជ្រាវទៅស្វែងរកឃើញជនដៃដល់​ដែលបោក​គ្រាប់​បែកហ្នឹង ហើយក៏បានគូររូបទៅរកឃើញថាឈ្មោះ អាប្រេហ្វីល  ហើ​យក​ន្លងម​កដោយសារតែស្រុកទេសយើងនៅឆ្នាំ​៩៧ហ្នឹង យើងដឹងហើយយើងមិនចង់រំឭកទេ អាហ្វ្រេ​ស៊ីល ហ្នឹងវាបា​នរត់គេចទៅសុំជ្រកកោន​ក្រោមកិច្ច​ការពារ​របស់​គណបក្ស​នយោបាយមួយ ហើយតាំ​ងពីពេ​លនោះ​មក​បាត់ខ្លួនរហូត»

លោក ខៀវ សុភ័គ អះអាងថាបើទោះបីការស៊ើបអង្កេតករណីនេះគ្មានតម្រុយថ្មីក៏ដោយតែលោកថាស​ម​ត្ថ​​ កិច្ច​នៅ​តែ​បន្ត​ស្វែង​រកឧក្រិដ្ឋជនមកផ្ត​ន្ទាទោស​ដដែល​។

ស្ត្រីពិការជិះលើរទេះរុញម្នាក់ឈ្នោះ អ៊ីម ម៉ាឡែន អាយុ៧៤ឆ្នាំដែលបានចូលរួម​ពិធី​រំឭកខួបនោះដែរអះអាងថាគាត់​ហាក់​គ្មាន​​ជំនឿទៅ ​លើរដ្ឋា​ភិ​​បា​លថាពួកគេអាចស្វែងរកចាប់ជនដៃដល់មកប្រឈម​មុខ​ ច្បាប់ទេដោយស្រីរូបនោះយល់ថាព្រឹត្តិកា​រណ៍​​​​បោ​ក​​គ្រា​ប់បែ​ក​​ នោះអាចជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល។

ស្ត្រីនោះថា៖ «គ្មានទេ បើ វា ចេះរកឲ្យយើងវារកហើយវាអត់រកទេព្រោះវាក្បត់វាម៉េចនឹងរកឲ្យយើងបើ​វាក្ប​ត់ចំហើយ»

ស្តី្រជាជនរងគ្រោះរូបនោះអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគម​ន៍រកយុត្តិធម៌​ករណីនេះ​ជូនពួក​គេ។

កាលពីឆ្នាំ១៩៩៧ លោក សម រង្ស៊ី បានដឹកនាំធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិ​បាលធ្វើកំណែ​ទម្រង់ប្រព័​ន្ធ​តុ​លាការ។

ប៉ុន្តែនៅពេលក្បួនបាតុករមកដល់ជិតមន្ទីររដ្ឋសភាត្រៀមនឹងដាក់ញត្តិ ពេលនោះមានជនមិនស្គាល់មុខបា​ន​គប់​គ្រា​ប់បែកដៃ ចំនួ​ន៤គ្រាប់ចូលក្នុងហ្វូងបាតុករបង្កឲ្យអ្នកតវ៉ាជាង១០នាក់ស្លាប់និងជាង​១០០ ​​នាក់ផ្សេងទៀតរងរបួសរួមទាំងលោក សម រង្ស៊ី ផងដែរ។

មកដល់ពេលនេះរដ្ឋាភិបាលមិនទាន់បង្ហាញថាមានឧក្រិដ្ឋជនប៉ុន្មាននាក់ជាប់ពាក់ព័ន្ធនឹងព្រឹ ​ត្តិការ​ណ៍បោ​កគ្រា​​ប់បែ​កសម្លាប់​ក្រុមអ្នកតវ៉ានោះនៅឡើយទេ។ ប៉ុន្តែលោក សម រង្ស៊ី ថាតុលាការនៅទីក្រុងប៉ារី​សប្រ​ទេស​បា​រាំង​បានបើកការ​ ស៊ើបអង្កេតករណីនេះឡើងវិញហើយ៕


No comments:

Post a Comment