លោក ស ខេង ព្រមាន មន្ត្រី ដែលហ៊ានចេញ លិខិត បញ្ជាក់ អត្តសញ្ញាណ ឲ្យជនបរទេស ខុសច្បាប់
RFA / វិទ្យុ អាស៊ី សេរី | ២២ មីនា ២០១៦
សារព្រមាន របស់ លោក ស ខេង នៅពេលនេះ ធ្វើឡើង ក្នុងពិធី ប្រកាស ផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង អភិបាល ថ្មី ខេត្ត កំពត នៅព្រឹក ថ្ងៃទី២២ មីនា នៅសាលាខេត្ តកំពត៖ «កន្លងទៅមានមន្ត្រី ពិសេសមន្ត្រីអត្រានុកូលដ្ឋាន និងនគរបាល បានចេញលិខិតមិនត្រឹមត្រូវ ឬក៏មិនប្រក្រតីឲ្យជនជាតិបរទេសដែលខុសពីគោលការណ៍។ ត្រង់នេះ ខ្ញុំសូមជម្រាបថា មន្ត្រីនោះប្រហែលជាមិនអាចអត់ឱនឲ្យបានទេ ពីព្រោះថាបានណែនាំច្រើនលើកច្រើនសាហើយ តាមរយៈអគ្គស្នងការនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្។ម»
ក្រៅពីព្រមានចំពោះមន្ត្រីរបស់ខ្លួន លោក ស ខេង ក៏បានអះអាងដែរថា លោកនឹងចាប់ផ្ដើមតាមដាន និងផ្ទៀងផ្ទាត់សកម្មភាពការងាររបស់មន្ត្រីតាមអង្គភាពនីមួយៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ពីព្រោះកន្លងមកមានមន្ត្រីខ្លះមានឈ្មោះ តែមិនមកធ្វើការ ឬកេងប្រវ័ញ្ចម៉ោងការងារ។
លើសពីនេះទៅទៀត លោក ស ខេង ក៏បានណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ បម្រើសេវាសាធារណៈឲ្យបានដិតដល់ជូនប្រជាពលរដ្ឋ។ លោក ស ខេង ក្រើនរំឭកថា ដោយសារកម្ពុជា មានសុខសន្តិភាព វាល្មមដល់ពេលហើយដែលមន្ត្រីគ្រប់លំដាប់ថ្នាក់ គិតគូរជួយអភិវឌ្ឍប្រទេសទៅមុខ ដោយពុំគួររង់ចាំតែការចង្អុលបង្ហាញពីថ្នាក់លើនោះឡើយ៕
No comments:
Post a Comment