Paris Peace Accords 23 Oct. 1991

Friday, March 4, 2016

តុលាការ​ កំពូល ​បដិសេធ​ ការ​សុំ​នៅ​ ក្រៅ​ឃុំ​ របស់​លោក ហុង សុខហួរ | Supreme Court rejects Hong Sok Huor bail request

តុលាការ​ កំពូល ​បដិសេធ​ ការ​សុំ​នៅ​ ក្រៅ​ឃុំ​ របស់​លោក ហុង សុខហួរ

RFA / វិទ្យុ អាស៊ី សេរី | ៤ មីនា ២០១៦

ហុង សុខហួរ តុលាការ ៨៥៥ ២០១៦សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ ពេល​នាំ​ខ្លួន​ចេញ​ពី​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។  RFA/Rann Samnang

នៅ​ថ្ងៃ​ ទី​៤ ខែ​មីនា តុលាការ​ កំពូល ​ប្រកាស​សាលក្រម​ ករណី​សមាជិក​ ព្រឹទ្ធសភា​ បក្ស​ប្រឆាំង លោក ហុង សុខហួរ ដែល​ស្នើ​ នៅ​ក្រៅ​ឃុំ​ បណ្ដោះអាសន្ន ដោយ​រក្សា​ ការ​សម្រេច របស់​ សាលាឧទ្ធរណ៍​ ជា​បាន​ការ។ 

ហេតុផល​ ដែល​តុលាការ​ កំពូល​ បដិសេធ​ ការ​សុំ ​នៅ​ក្រៅ​ឃុំ​ របស់​លោក ហុង សុខហួរ ដោយ​ខ្លាច​ មាន​ភាព ​វឹកវ រ​ក្នុង​សង្គម   និង​ហៅ​ការ​សម្រេច​ របស់ ​តុលាការ​ឧទ្ធរណ៍​ ថា​ ជា​រឿង​ត្រឹមត្រូវ។

ក្នុង​សវនាការ​ តុលាការ​ កំពូល ​កាល​ពី​ថ្ងៃ ​ទី​២៦ ខែ​កុម្ភៈ, លោក ហុង សុខហួរ បញ្ជាក់ ​ថា, លោក​ សុខចិត្ត​ តម្កល់​ លិខិត​ឆ្លង​ដែន និង​បង់​ប្រាក់​ធានា​មួយ​ចំនួន​ទៀត​ជា​ថ្នូរ​នឹង​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ដោយ​លើក​លើក​ឡើង​ថា មូលហេតុ​នៃ​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ដោយសារ​លោក​កំពុង​មាន​ជំងឺ​លើស​ឈាម និង​មាន​បញ្ហា​ក្រពះ​ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ដិត​ដល់។

លោក ហុង សុខហួរ ត្រូវ​តុលាការ​ក្រុងភ្នំពេញ ចោទ​ប្រកាន់​ចំនួន​៣​ករណី គឺ ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ក្លែង​ឯកសារ និង​ញុះញង់​ឲ្យ​មាន​អសន្តិសុខ​សង្គម ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ១៤ សីហា ដោយ​ចោទ​ប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ សន្ធិសញ្ញា​ព្រំដែន កម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ដែល​ថា​សន្ធិសញ្ញា​រំលាយ​ព្រំដែន ប្រទេស​ទាំងពីរ។

No comments:

Post a Comment