ទូត អាមេរិក ជួបគ.ជ.ប. ផ្តោតលើការគាំទ្រ ដល់ការបោះឆ្នោត
មន្ត្រី គ.ជ.ប.
បញ្ជាក់ប្រាប់ VOA ថា, ចំពោះ ការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ ខាងមុខ,
កម្ពុជា មិនទាន់មាន លទ្ធភាព រៀបចំ ឲ្យជន ចំណាកស្រុក ធ្វើការ បោះឆ្នោត តាមប្រព័ន្ធ អេឡិចត្រូនិក ពីក្រៅប្រទេស នៅឡើយ។
រូប
ឯកសារ៖ លោក William A. Heidt
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ផ្តល់បទសម្ភាសន៍ជាមួយ VOA
នៅឯស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ
ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA Khmer)
VOA / វីអូអេ | ១១ មិនា ២០១៦
ជំនួប ពិភាក្សានា ព្រឹកនេះ ផ្តោតសំខាន់ ទៅលើ កាលបរិច្ឆេទ នៃការចុះឈ្មោះ អ្នកបោះឆ្នោត, ការចូលរួម ឃ្លាំមើល ឈ្មោះ អ្នកបោះឆ្នោត របស់ សង្គមស៊ីវិល, សិទ្ធិ ចុះឈ្មោះ បោះឆ្នោត របស់ ព្រះសង្ឃ, និងការ បោះឆ្នោត របស់ ពលរដ្ឋ កម្ពុជា ដែលធ្វើ ចំណាកស្រុក នៅក្រៅប្រទេស។ នេះ បើ តាមការ ឲ្យដឹង ពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ និងជាសមាជិក គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត។
លោក ហង្ស ពុទ្ធា បញ្ជាក់ប្រាប់ VOA ថា, ចំពោះ ការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ ខាងមុខ, កម្ពុជា មិនទាន់មាន លទ្ធភាព រៀបចំ ឲ្យជន ចំណាកស្រុក ធ្វើការ បោះឆ្នោត តាមប្រព័ន្ធ អេឡិចត្រូនិក ពីក្រៅប្រទេស នៅឡើយ នោះទេ៕
No comments:
Post a Comment