ប្រទេស មីយ៉ាន់ម៉ា ជ្រើសតាំង បេក្ខជន ៣រូប សម្រាប់ តំណែង ជាប្រធានាធិបតី
លោក
Htin Kyaw (រូបកណ្តាល)
ត្រូវបានតែងតាំងដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ
ធ្វើជាបេក្ខជនសម្រាប់តំណែងប្រធានាធិបតី។
VOA / វីអូអេ | ១១ មិនា ២០១៦
លោក U Htin Kyaw ដែលជាជំនួយការ ជាន់ខ្ពស់
និងជាមិត្តភក្តិ យូរអង្វែង របស់ លោកស្រី អង់សាន ស៊ូជី
ត្រូវ បានជ្រើសតាំង ដោយសភា ជាន់ទាប ដែលដឹកនាំ ដោយគណបក្ស សម្ព័ន្ធជាតិ
ដើម្បី លទ្ធិប្រជាធិបតេយ្យ និងលោក Henry Van Thio
តំណាងរាស្រ្ត នៃគណបក្ស ដដែលនេះ ដែលជាជនជាតិ ភាគតិច Chin
ត្រូវ បានជ្រើសតាំង ដោយសភា ជាន់ខ្ពស់ ដើម្បី ជាបេក្ខជន ម្នាក់ ក្នុងចំណោម បេក្ខជន ៣នាក់ សម្រាប់ តំណែង ជាប្រធានាធិបតី។
ប្រធានាធិបតីនឹងត្រូវបានជ្រើសរើសពីបេក្ខជនដែលត្រូវបាន ជ្រើសតាំង ហើយបេក្ខជនដែលចាញ់ឆ្នោតនឹងក្លាយទៅជាអនុប្រធានាធិបតី។ ប៉ុន្តែពួកយោធានៅមិនទាន់ជ្រើសតាំងបេក្ខជនរបស់ខ្លួននៅឡើយទេ ហើយគេសង្ឃឹមថា ពួកយោធានឹងប្រកាសពីបេក្ខជនរបស់ខ្លួននៅថ្ងៃសុក្រនេះ។
លោក U Hla Htay Win តំណាងរាស្រ្តខាងគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍បានមានប្រសាសន៍ថា ពួកគេគ្រាន់តែជ្រើសតាំងបេក្ខជនដើម្បីសហការក្នុងដំណើរការជ្រើសរើស ប្រធានាធិបតីតែប៉ុណ្ណោះ។ បេក្ខជនជ្រើសតាំងរបស់ពួកគេមានដូចជា លោក Sai Mauk Kham ដែលជាអនុប្រធានាធិបតីនាពេលបច្ចុប្បន្ន និងលោក U Khin Aung ដែលជាអតីតប្រធានសភាជាន់ខ្ពស់។
លោកស្រី អង់សាន ស៊ូជី ក៏បានចេញផ្សាយលិខិតជាផ្លូវការមួយ ដោយបានពន្យល់ថាស្ថានភាពនេះនឹងមិនអាចបំពេញទៅតាមឆន្ទៈរបស់ ប្រជាជននោះទេ ហើយលោកស្រីបានស្នើឲ្យសាធារណជនយោគយល់អំពីស្ថានភាពនេះ។
ស្របពេលជាមួយគ្នានេះដែរ លោកស្រី អង់សាន ស៊ូជី ក៏បានជួបជាមួយក្រុមតំណាងរាស្រ្តខាងគណបក្សសម្ព័ន្ធជាតិដើម្បី លទ្ធិប្រជាធិបតេយ្យ និងពន្យល់អំពីមូលហេតុដែលលោកស្រីជ្រើសរើសបេក្ខជនទាំង២រូបនេះ។ លោក U Hla Tun Kyaw តំណាងរាស្រ្តខាងគណបក្សជាតិ Arakan បានថ្លែងប្រាប់ VOA ភាសាភូមាថា ពួកគេចង់ឲ្យមានបេក្ខជនជនជាតិភាគតិចខាងគណបក្សនយោបាយរបស់ក្រុម ជនជាតិភាគតិច មិនមែនបេក្ខជនខាងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនោះ ទេ។ ហើយលោកបានសម្តែងការមិនពេញចិត្តចំពោះការជ្រើសរើសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក U Sai Wan Hlaing Kham ខាងគណបក្សសម្ព័ន្ធជាតិShan ដើម្បីលទ្ធិប្រជាធិបតេយ្យបានមានប្រសាសន៍ថា ការជ្រើសរើសបេក្ខជនមកពីក្រុមជនជាតិភាគតិចតែម្នាក់សម្រាប់តំណែង ជាអនុប្រធានាធិបតីនឹងមិនមានន័យថា អាចសម្រេចបាននូវការផ្សះផ្សាជាតិក្នុងចំណោមក្រុមជនជាតិដើមភាគ តិចផ្សេងៗគ្នានោះទេ៕

No comments:
Post a Comment