Paris Peace Accords 23 Oct. 1991

Monday, March 14, 2016

[Vietnamization] សហព័ន្ធ​ ស្រូវ​អង្ករ​ កម្ពុជា​ សុំ​ អន្តរាគមន៍​ ដោះស្រាយ ​វិបត្តិ​ ផលិតកម្ម​ និង​ទីផ្សារ | Cambodian Rice Federation requests intervention to resolve crisis of production, market

Background: 
 
Indochina Report (October 1984)
 
Part II: Vietnamization of the Economic Framework (continued)

The Unequal Exchange
        
It is within this new institutional framework that the Vietnamese are asserting their hold over the economy and future of Kampuchea. Fisheries, rubber and rice are the three main sectors affected by what should be termed the Unequal Exchange between Vietnam and Kampuchea.
. . .

សហព័ន្ធ​ ស្រូវ​អង្ករ​ កម្ពុជា​ សុំ​ អន្តរាគមន៍​ ដោះស្រាយ ​វិបត្តិ​ ផលិតកម្ម​ និង​ទីផ្សារ

នៅក្នុង​សន្និសីទ​ សារព័ត៌មាន​ កាល​ពី​ថ្ងៃ​ពុធ​ សប្តាហ៍​នេះ​ , សហព័ន្ធ​ ស្រូវ​អង្ករ​ កម្ពុជា​ បាន​សម្រេច​ បង្កើត​ ក្រុម​ការងារ ​ពិសេស​ ថ្មី​មួយ បន្ថែម​ទៅ​លើ ​គណៈកម្មការ​ ៥​ ផ្សេង​ទៀត​ ដែល​មានស្រាប់​ ដើម្បី​ ដោះស្រាយ​ បញ្ហា​ ស្រូវ​អង្គរ​ ថ្មីៗ​ និង​បន្ទាន់​ ចុង​ក្រោយ ដែល​កំពុង​ កើត​មាន​ នៅ​កម្ពុជា។
រូបឯកសារ៖ សន្និសិទ​សារ​ព័ត៌មានស្តី​ពី​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី​៩ ខែ​មិនា​ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា​/ VOA)
រូបឯកសារ៖ សន្និសិទ​សារ​ព័ត៌មានស្តី​ពី​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ ស្រូវ​អង្ករ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី​៩ ខែ​មិនា​ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា​/ VOA)


ក្រោយ​ពេល​ សហព័ន្ធ​ ស្រូវ​អង្ករ​ កម្ពុជា​ ស្នើ​សុំ​ កម្ចី​ឥណទាន ​ប្រមាណ​ ៤០​លាន​ ដុល្លារ​ ពី​ធនាគារ​ អភិវឌ្ឍន៍​ ជនបទ​ តាមរយៈ ​រដ្ឋាភិបាល ​កម្ពុជា ​ដើម្បី​ ដោះស្រាយ ​វិបត្តិ​ ស្រូវ​អង្ករ,​ មន្ត្រី​ ក្រសួង ​កសិកម្ម​ នា​ពេល​នេះ ​ក៏​កំពុង​ រង់ចាំ​ សេចក្តី​សម្រេច​ ពី​រដ្ឋាភិបាល ​ដែរ។


លោក​ ហ៊ាន វណ្ណហ៊ន ​ប្រធាន​នាយកដ្ឋាន​ច្រក​ចេញ​តែ​មួយ​នៃ​ក្រសួង​កសិកម្ម​បាន​ប្រាប់​VOA ​ខ្មែរ​កាល​ថ្ងៃ​ព្រហស្បតិ៍​ថា​៖
«សហព័ន្ធ​តំណាង​ជា​អង្គការ​របស់​វិស័យ​ឯកជន​មួយ ​ចឹង​អ្វី​ដែល​សហព័ន្ធ​ស្នើ​ឡើង​ គឺ​ស្នើ​ទៅ​រដ្ឋាភិបាល ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា​ រដ្ឋាភិបាល​ឆ្លើយ​យ៉ាង​ណា​ដែរ។  ខាង​សហព័ន្ធ​ផ្ញើ​ទៅ​ គឺ​ទៅ​រដ្ឋាភិបាល ​មិន​មែន​ក្រសួង​កសិកម្ម​ទេ។  ដល់​ពេល​សម្រេ​ច​ដោយ​រដ្ឋាភិបាល​ ទើប​យើង​ក្រសួង​អ្នក​អនុវត្ត»

VOA មិន​អាច​សុំ​សេចក្តី​អធិប្បាយ​ពី​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ទេ​ នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

លោក ចាន់ សុផល​ ដែល​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​យល់​ថា​ ឥណទាន​ប្រមាណ​៤០​លាន​ដុល្លារ​នេះ​ អាច​កាត់​បន្ថយ​ភាព​រង្គោះ​រង្គើរ​ នៅ​ក្នុង​ផ្នែក​ស្រូវអង្ករ​នៅ​កម្ពុជា​ ក៏​ប៉ុន្តែ​ចំនួន​នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ។

«ទំហំ​ ទឹក​ប្រាក់ ប៉ុណ្ណឹង ​អាច​ជួយ​បន្ធូរ​ដល់​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន​អាច​ថា ​មាន​លទ្ធភាព​សង​ទៅ​ធនាគារ​វិញ ​ឬ​ក៏​ទិញ​ស្រូវ​បន្ថែម​ ដើម្បីកិន​ជា​អង្ករ​ទៅលក់​។ ប៉ុន្តែ​ វិស័យ​អង្ករ​យើង​ទាំង​មូល​ធំ​ណាស់​ ត្រូវ​រាប់រយ​លាន​ដុល្លារ​ឯណោះ។ ហើយ​បើ​ថា​ឲ្យ​រដ្ឋ​ជួយ​ ក៏​មិន​អាច​ជួយ​បាន​ទាំង​ស្រុង​ដែរ»

លោក ចាន់ សុផល​ ពន្យល់​ថា​ ដើម្បី​ដោះស្រាយ​ហានិភ័យ​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ​ វា​ក៏​ទាមទារ​ផង​ដែរ​នូវ​ផែនការ​រយៈពេល​វែង ​តួ​យ៉ាង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទិន្នផល​ស្រូវ​ខ្ពស់​ជាង​មុន ​មាន​ពូជ​ល្អ​ជាង​មុន ​មាន​ប្រព័ន្ធ​ស្រោច​ស្រប់​ទឹក​គ្រប់​គ្រាន់​ និង​ការ​ផ្តល់​កម្ចី​ការ​ប្រាក់​ទាប​ត្រឹម​៤%​ ទៅ​កសិករ​ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជា​ដើម។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិសេស​ថ្មី​មួយ បន្ថែម​ទៅ​លើ​គណៈកម្មការ​៥​ផ្សេង​ទៀត​ ដែល​មាន​ស្រាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​អង្គរ​ថ្មីៗ​ និង​បន្ទាន់​ចុង​ក្រោយ ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។​ បញ្ហា​ប្រឈម​បន្ទាន់​២សំខាន់ ​គឺ​បញ្ហា​រោង​ម៉ាស៊ីន​កិន​ស្រូវ​ មិន​មាន​ដំណើរ​ការ​ល្អ​ និង​បញ្ហា​នាំ​ចូល​អង្ករ​ពី​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ស្រូវ​ក្នុង​ស្រុក។ ការណ៍​នេះ​បាន​បង្ក​ឲ្យ​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ស្រុក​បិទទ្វារ​ជា​បន្ត​ បន្ទាប់ និង​បាន​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​វិស័យ​អង្ករ​នៅ​កម្ពុជា។

លោក​ សុខ​ ពុទ្ធីវុធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ការងារ​ពិសេស​ថ្មី​ផង​នោះ ថ្លែង​មក​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ ​«ជំរុញ​ទៅ​បង្កើត​ក្រុម​ការងារ​ ពិសេស​មួយ​ទាក់ទង​ទៅនឹង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​រយៈពេល​ខ្លី​ខាង​ មុខ​នេះ ហើយ​នឹង​កញ្ចប់​ថវិកា​ពិសេស​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​ខ្លី​ខាង​មុខនេះ​ ដល់​សមាជិក​ក្នុង​វិស័យ​ស្រូវ​អង្ករ​មាន​និរន្តភាព​មួយ​ឆ្លង​ផុត​ពី​ការ​ លំបាក​ក្នុងពេល​បច្ចុប្បន្ន​នេះ»

សហព័ន្ធ​នេះ​ក៏​បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ដាក់​ចេញ​ជា​ អាជ្ញាបណ្ណ​ក្នុង​ការ​នាំ​ចូល​អង្ករ​មក​កម្ពុជា​ដែរ​ ចៀសវាង​ការ​នាំ​អង្ករ ​ចូល​ពី​បរទេស​មក​កម្ពុជា​យ៉ាង​អាណា​ធិបតេយ្យ។ អាជ្ញា​បណ្ណ​នេះ​ សំដៅ​ដល់​ការ​កំណត់​ចំនួន​កូតា​នាំ​អង្ករ​ចូល ការ​ត្រួត​ពិនិត្យ​គុណភាព​អង្ករ​ និង​ការ​ធានា​ការ​បង់​ពន្ធ​លើ​អង្ករ​នាំ​ចូល ស្រប​តាម​គោល​ការណ៍​ទីផ្សារ​សេដ្ឋកិច្ច​សេរី។​

យ៉ាងណា​ក៏ដោយ​ លោក​ ចាន់ សុផល​ អ្នក​វិភាគ​សេដ្ឋកិច្ច​លើក​ឡើង​ថា​ ការ​រឹត​ត្បិតការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​ជិត​ខាង​ គឺជា​រឿង​លំបាក​មួយ​នៅ​ដែល​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៃ​លំហូរ​ទំនិញ​ដោយសេរី​ នោះ។

ក្រុម​ប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ រំពឹង​ថា​ កម្ពុជា​នឹង​អាច​សម្រេច​គោលការណ៍​នាំ​ស្រូវ​១លាន​តោន​ ចេញ​ទៅ​ក្រៅ​ប្រទេស​បាន ក្រោយពេល​ដែល​ខ្លួន​អាច​ដោះស្រាយ​បញ្ហា​ចម្រូង​ចម្រាស់​នៅ​ក្នុង​វិស័យ​ ស្រូវ​អង្ករ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន៕

No comments:

Post a Comment