លោក អ៊ុំ សំអាន ស្នើរដ្ឋាភិបាលបំភ្លឺ ពីដីសម្បទាន ដែលចោទ ថា ផ្តល់ឱ្យកងទ័ព វៀតណាម
កាលពីខែធ្នូ
ឆ្នាំ២០១៥ កាសែត The Cambodia Daily
បានធ្វើ បទស៊ើបអង្កេត មួយ ដែលរកឃើញ ថា, ប្រធាន ក្រុមហ៊ុន ដីសម្បទាន
ចំនួន បួន នៅជិតតំបន់ ច្រកព្រំដែន អូយ៉ាដាវ ក្នុងខេត្ត រតនគិរី ដែលគ្រប់គ្រង ដី ជិត៤ម៉ឺន ហិកតា មានជាប់ ពាក់ព័ន្ធ នឹងកងពល លេខ១៥ របស់
កងទ័ព ប្រជាជន វៀតណាម។
រូប
ឯកសារ៖
មន្ត្រីទាហានកម្ពុជាឈរយាមខណៈដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ
មកដល់ព្រំដែនកម្ពុជា-វៀតណាម
ក្នុងអំឡុងពេលទស្សនកិច្ចចុះត្រួតពិនិត្យព្រំដែននៅខេត្តស្វាយរៀង
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។
VOA / វីអូអេ | ១១ មិនា ២០១៦
វ៉ាស៊ីនតោន—សមាជិក សភា មួយរូប នៃគណបក្ស សង្គ្រោះជាតិ បានស្នើសុំ ឱ្យរាជរដ្ឋាភិបាល កម្ពុជា ពន្យល់
ពាក់ព័ន្ធ នឹងដីសម្បទាន សេដ្ឋកិច្ច នៅក្នុងខេត្ត រតនគិរី ដែលសេចក្តី រាយការណ៍ សារព័ត៌មាននានា លើកឡើង ថា ត្រូវ បានផ្តល់ ទៅឱ្យ កងទ័ព
វៀតណាម គ្រប់គ្រង។
លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ នៃមណ្ឌល សៀមរាប បានប្រាប់ VOA ថា,
ការផ្តល់ ដីសម្បទាន ទៅឱ្យ កងទ័ព វៀតណាម នឹងមាន ផលប៉ះពាល់ រយៈពេលយូរ
ដល់ប្រទេស កម្ពុជា។
លោក បានបន្ថែម ថា៖ «ព្រោះ យើង យល់ថា បើ សិនជា ផ្តល់ដី សម្បទាន សេដ្ឋកិច្ច ទៅឱ្យ កងទ័ព ប្រជាជន វៀតណាម, ទៅឱ្យ មេបញ្ជាការ នៃកងទ័ព ប្រជាជន វៀតណាមហ្នឹង, ថ្ងៃក្រោយទៅ វា អាចប៉ះពាល់ ដល់បូរណភាព ទឹកដី កម្ពុជា, ហើយ វា អាចដូច ក្រីម៉េ នៅអ៊ុយក្រែន, ដូចកម្ពុជា ក្រោម។ វា អាចដូចជា ប្រទេស ចម្ប៉ា។ វា អាច, ប្រទេស កម្ពុជា បាត់បង់ ទឹកដី ទៅប្រទេស វៀតណាម។»
កាលពីខែធ្នូឆ្នាំ២០១៥ កាសែត The Cambodia Daily បានធ្វើបទស៊ើបអង្កេត មួយដែលរកឃើញថាប្រធានក្រុមហ៊ុនដីសម្បទានចំនួនបួននៅជិតតំបន់ ច្រកព្រំដែនអូយ៉ាដាវក្នុងខេត្តរតនគិរីដែលគ្រប់គ្រងដីជិត៤ម៉ឺន ហិកតាមានជាប់ពាក់ព័ន្ធនឹងកងពលលេខ១៥របស់កងទ័ពប្រជាជនវៀតណាម។
លោក អ៊ុំ សំអាន ចោទថាបើវៀតណាមដាក់កងទ័ពមែនវាគឺជាការខុសនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
លោក បានបន្ថែម ថា៖ «តាមមាត្រា៥៣នៃរដ្ឋធម្មនុញ្ញបានចែងថាកម្ពុជាមិនអនុញ្ញាតឱ្យមាន មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួនទេដូច្នេះប្រសិនបើផ្តល់ទៅឱ្យ មេបញ្ជាការកងទ័ពវៀតណាមហើយមានមូលដ្ឋាននៅលើទឹកដីកម្ពុជានៅខេត្ត រតនគិរីគឺវាផ្ទុយទៅនឹងមាត្រា៥៣នៃកម្ពុជាផងដែរ។»
កាលពីថ្ងៃទី៩ខែមិនា លោក ហេង សំរិន ប្រធានសភាជាតិកម្ពុជាបានសុខចិត្តបញ្ជូនលិខិតនេះទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យលោកធ្វើការបំភ្លឺ។
រលកនៃចលនាតាមដានមើលកិច្ចការព្រំដែនដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិបានផ្ទុះឡើងជាខ្លាំងកាលពីឆ្នាំមុនរហូតដល់មានការ ប៉ះទង្គិចជាមួយនឹងជនជាតិវៀតណាមនៅខេត្តស្វាយរៀង។ ប៉ុន្តែបានស្ងប់ស្ងាត់មកវិញបន្ទាប់ពីមានការបង្ក្រាប ការស៊ើបអង្កេតនិងចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងមួយចំនួន។
លោក អ៊ុំ សំអាន សង្ឃឹមថាលោកនាយករដ្ឋមន្ត្រីនឹងឆ្លើយបំភ្លឺមុននឹងលោកបើកការស៊ើបអង្កេតដោយខ្លួនឯង៕

លោក
អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
សួរដេញដោលអំពីបញ្ហាព្រំដែន
នៅក្នុងសន្និសីទកាសែតដែលបង្ហាញផែនទីដែលប្រើបោះសម្រាប់បង្គោល
ព្រំដែន នៅឯទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២ ខែកក្កដា
ឆ្នាំ២០១៥។
កាលពីខែធ្នូឆ្នាំ២០១៥ កាសែត The Cambodia Daily បានធ្វើបទស៊ើបអង្កេត មួយដែលរកឃើញថាប្រធានក្រុមហ៊ុនដីសម្បទានចំនួនបួននៅជិតតំបន់ ច្រកព្រំដែនអូយ៉ាដាវក្នុងខេត្តរតនគិរីដែលគ្រប់គ្រងដីជិត៤ម៉ឺន ហិកតាមានជាប់ពាក់ព័ន្ធនឹងកងពលលេខ១៥របស់កងទ័ពប្រជាជនវៀតណាម។
លោក អ៊ុំ សំអាន ចោទថាបើវៀតណាមដាក់កងទ័ពមែនវាគឺជាការខុសនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
លោក បានបន្ថែម ថា៖ «តាមមាត្រា៥៣នៃរដ្ឋធម្មនុញ្ញបានចែងថាកម្ពុជាមិនអនុញ្ញាតឱ្យមាន មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួនទេដូច្នេះប្រសិនបើផ្តល់ទៅឱ្យ មេបញ្ជាការកងទ័ពវៀតណាមហើយមានមូលដ្ឋាននៅលើទឹកដីកម្ពុជានៅខេត្ត រតនគិរីគឺវាផ្ទុយទៅនឹងមាត្រា៥៣នៃកម្ពុជាផងដែរ។»
កាលពីថ្ងៃទី៩ខែមិនា លោក ហេង សំរិន ប្រធានសភាជាតិកម្ពុជាបានសុខចិត្តបញ្ជូនលិខិតនេះទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យលោកធ្វើការបំភ្លឺ។
រលកនៃចលនាតាមដានមើលកិច្ចការព្រំដែនដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិបានផ្ទុះឡើងជាខ្លាំងកាលពីឆ្នាំមុនរហូតដល់មានការ ប៉ះទង្គិចជាមួយនឹងជនជាតិវៀតណាមនៅខេត្តស្វាយរៀង។ ប៉ុន្តែបានស្ងប់ស្ងាត់មកវិញបន្ទាប់ពីមានការបង្ក្រាប ការស៊ើបអង្កេតនិងចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងមួយចំនួន។
លោក អ៊ុំ សំអាន សង្ឃឹមថាលោកនាយករដ្ឋមន្ត្រីនឹងឆ្លើយបំភ្លឺមុននឹងលោកបើកការស៊ើបអង្កេតដោយខ្លួនឯង៕
No comments:
Post a Comment