បទវិភាគ៖ តើ អ្វី នៅពីក្រោយ នៃការធ្វើ ទុក្ខបុកម្នេញ អ្នកនយោបាយ បក្សប្រឆាំង?
RFA / វិទ្យុ អាស៊ី សេរី | ២៨ មេសា ២០១៦
វប្បធម៌ ចាប់ចង គំរាមកំហែង នៅពាក់កណ្ដាល អាណត្តិនេះ ហាក់កំពុង ដើរតួ ជំនួស វប្បធម៌សន្ទនា ដែលគណបក្ស ជាប់ឆ្នោត ទាំងពីរ ធ្លាប់អួតអាង ថា ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ, ហើយ ធ្លាប់ប្ដេជ្ញា ថា ប្រើប្រាស់ វប្បធម៌សន្ទនានោះ ដើម្បី ដោះស្រាយ កិច្ចការប្រទេសជាតិ។
ពេលនេះ វប្បធម៌សន្ទនា ដែលលេចមុខ បានតែ មួយភ្លែតនោះ ហាក់ដូច ជាលែងត្រូវ គេ និយាយ ដល់ទៀតហើយ អ្វី ដែលគេ ឭរាល់ថ្ងៃនោះ គឺ ការចាប់ខ្លួន ឬការកោះហៅ ជនទាំងឡាយ ដែលរួមមាន មន្ត្រី គណបក្ស ប្រឆាំង និងមន្ត្រី អង្គការ សង្គមស៊ីវិលផង ប្រសិនបើ សកម្មភាព របស់ ពួកគេ អាចប៉ះពាល់ ដល់ប្រយោជន៍ របស់ គណបក្ស កាន់អំណាច។
តើ កត្តាអ្វីខ្លះ ដែលរុញច្រាន ឲ្យតុលាការ ចាប់ចង ជនទាំងនោះ ជាបន្តបន្ទាប់?
ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង ដូចជាការចាប់ខ្លួនសកម្មជន តំណាងរាស្ត្រ និងការវាយដំលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានកើតមានជាហូរហែ ដែលសកម្មភាពមួយចំនួនរដ្ឋាភិបាលប្រកាសអំពីការអនុវត្តច្បាប់ ឬការរក្សាសណ្ដាប់ធ្នាប់ជាដើម។
ការចាប់ខ្លួនចុងក្រោយ គឺលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប ត្រូវបានសភា និងរដ្ឋាភិបាលប្រកាសថា ជាការអនុវត្តច្បាប់ ទោះបីជាការចាប់ខ្លួនតំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិ និងមានការរិះគន់ថា ជាការអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ ព្រមទាំងមានការថ្កោលទោសពីសហគមន៍ជាតិ និងអន្តរជាតិក្ដី។
របត់នយោបាយនៅពេលនេះ ហាក់បីដូចជាប្រែប្រួលខ្លាំង ដោយរដ្ឋាភិបាលមិនខ្វល់អំពីការរិះគន់នោះទេ សំខាន់នៅត្រង់ថា ខ្លួនអាចផ្ដួលគូប្រកួតបាននៅមុនពេលកំណត់ប្រកួតគ្នានៅលើសង្វៀន នយោបាយមកដល់ ពោលគឺការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨។
នៅមុនពេលចាប់ខ្លួន លោក អ៊ុំ សំអាន ការលេចធ្លាយរឿងអាស្រូវស្នេហារបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា និងមានក្រុមយុវជនមួយក្រុមតាមទារលោក កឹម សុខា ឲ្យបកស្រាយរឿងនេះ និងប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយថែមទៀតផង។
ពាក្យបណ្ដឹងនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចាត់ការយ៉ាងរហ័ស និងថែមទាំងបើកស្រោមសំបុត្រទ្រព្យសម្បត្តិរបស់លោក កឹម សុខា តាមបណ្ដឹងរបស់យុវជនឈ្មោះ ស្រី ចំរើន។ ក្រៅពីនេះទៀត ក្រោយពីពេល ស្រីម៉ុំ បានសរសេរលិខិតចំហ ៤ទំព័រផ្សព្វផ្សាយជាសាធារណៈរៀបរាប់ថា អ្នកនាង ខុម ចាន់តារាទី ហៅស្រីម៉ុំ ថា មន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានប្រាប់នាងឲ្យឆ្លើយកុហកប្រាប់សមត្ថកិច្ច។ ក្នុងនោះនាងបានចោទថា មេឃុំស្រក ឈ្មោះ ស៊ាង ចែត បានយកលុយចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក ឲ្យឪពុកម្ដាយនាង ថាជាលុយរបស់លោក កឹម សុខា។ មិនបង្អង់យូរទេ អង្គភាពប្រឆាំងអំពើពុករលួយបានចុះទៅនាំខ្លួន លោកមេឃុំ ស៊ាង ចែត ភ្លាមៗ សួរនាំអំពីរឿងនេះ និងបានបញ្ជូនឲ្យតុលាការ។
ករណីរឿងអាស្រូវ លោក កឹម សុខា នេះ មានចម្ងល់ជាច្រើនបានចោទសួរថា ហេតុអីបានជាស្ថាប័នជាតិសំខាន់ៗ ចាត់វិធានការបន្ទាន់ចំពោះករណីលោក កឹម សុខា និងនាង ស្រីម៉ុំ នេះ? ស្ថាប័នទាំងនោះ រួមមានអង្គភាពប្រឆាំងអំពើពុករលួយ តុលាការ រដ្ឋសភា ជាដើម។
ករណីទាំងនេះ តាមមើលទៅទិសដៅសំខាន់ដែលស្ថាប័នទាំងនេះខំបំពេញការងាររបស់ខ្លួន ចាត់ការលើសំណុំរឿងអាស្រូវស្នេហានេះ ទិសដៅសំខាន់គេចង់ចាត់ការលោក កឹម សុខា។ ការស្វែងរកភស្តុតាងជាច្រើនរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ ដើម្បីទាញសក្ខីកម្មផ្សេងៗ ក្នុងការដាក់បន្ទុកលោក កឹម សុខា។ ការធ្វើបែបនេះ ហាក់បីដូចជាចង់ចាប់ចងលោក កឹម សុខា ញាត់គុក ក្រោមហេតុផលថា ការអនុវត្តច្បាប់។
បញ្ហានេះ តាមមើលទៅ គោលបំណងសំខាន់គឺចង់ឲ្យគណបក្សប្រឆាំងចុះខ្សោយ បាក់ស្បាត និងបាត់បង់ក្បាលម៉ាស៊ីនដឹកនាំបក្ស ខណៈដែលមេបក្ស គឺលោក សម រង្ស៊ី កំពុងរត់គេចពីដីកាតាមចាប់ខ្លួនរបស់តុលាការដែរនោះ។
នយោបាយយកឈ្នះចាញ់គ្នារបស់មេដឹកនាំខ្មែរ បានដើរជាន់លើដានប្រវត្តិសាស្ត្រច្រំដែលៗ។ បើងាកមើលប្រវត្តិនយោបាយថយក្រោយវិញ ទោះបីជាកម្ពុជា បានប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការយកឈ្នះចាញ់គ្នាតាមរយៈការបោះឆ្នោតក្ដី តែការផ្ដួលគ្នាក្រៅសង្វៀនបោះឆ្នោតបានកើតមានជាហូរហែ ដែលគូបដិបក្ខត្រូវផ្ដួលគ្នាដើម្បីរក្សាអំណាច ព្រោះថា តាំងពីកម្ពុជា បានងើបផុតពីសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងឈានដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលរៀបឲ្យមានការបោះឆ្នោតចំនួន ៥អាណត្តិមកនេះ គឺនៅក្រោយពេលបោះឆ្នោតគណបក្សធំ ដែលជាប់ឆ្នោតនោះ ពុំសូវមានពេលចាប់ដៃគ្នាអភិវឌ្ឍប្រទេសជាតិរួមគ្នានោះឡើយ។
សង្គ្រាមពាក្យសម្ដីរបស់មេដឹកនាំគណបក្សដែលជាគូបដិបក្ខតែងតែកើត មានជាហូរហែ។ កាលពីមុន ដៃគូប្រកួតដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា នោះ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលកាលពីឆ្នាំ១៩៩៧ រវាងគូបដិបក្ខទាំងពីរ និងស្ថិតនៅក្នុងរដ្ឋាភិបាលចម្រុះតែមួយផងនោះ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រី ទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ បានហែកហួរគ្នាឥតត្រាប្រណីឡើយ ដែលកាលណោះគណបក្សទាំងពីរមានកងកម្លាំងរៀងៗខ្លួន។
ក្រោយមកទៀត គណបក្សប្រជាជនកម្ពុជា បានរៀបចំយុទ្ធសាស្ត្របំបែកបំបាក់ដៃគូប្រកួតនេះជាបន្តបន្ទាប់ ដែលធ្វើឲ្យគណបក្សរាជវង្សានុវង្សមួយនេះ មិនទុកចិត្តគ្នា រង្គោះរង្គើក្នុងបក្ស រហូតឈានដល់ការបណ្ដេញសម្ដេចក្រុមព្រះចេញពីព្រះប្រធានគណបក្ស ហើយមន្ត្រីជាន់ខ្ពស់គណបក្សនេះមួយចំនួន បានរត់ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បន្តបន្ទាប់។
ដោយឡែកសម្រាប់បរិបទនយោបាយបច្ចុប្បន្ននេះវិញ ដៃគូប្រកួតដ៏ខ្លាំងនោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ គណបក្សកាន់អំណាចហាក់ដូចជាប្រើយុទ្ធសាស្ត្រចាស់នេះដដែលក្នុងការ វាយប្រហារគណបក្សប្រឆាំង។ តែគណបក្សប្រឆាំងមិនមានអាវុធដូចគណបក្សហ្វ៊ុនស៊ិនប៉ិច នោះឡើយ។ បញ្ហានេះ គណបក្សកាន់អំណាចមានតែប្រើប្រព័ន្ធច្បាប់ដើម្បីចាត់ការទៅគណបក្ស ប្រឆាំង ដូចជា លោក ហ៊ុន សែន ប្រកាសឲ្យតាមចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ។ ការប្រកាសមិនឲ្យនិយាយពីផែនទីក្លែងក្លាយ តុលាការក៏ចាប់ខ្លួនតំណាងរាស្ត្រ លោក អ៊ំ សំអាន ភ្លាម។
គណបក្សកាន់អំណាចហាក់ដូចជាប្រើយុទ្ធសាស្ត្រដដែលៗ ដើម្បីផ្ដួលគូប្រកួតដែលរដ្ឋាភិបាលហាក់ដូចជាចង់បង្វែរបញ្ហាសង្គម ដែលកំពុងកើតមាននៅពេលបច្ចុប្បន្ន ដូចជាការកាប់បំផ្លាញព្រៃឈើបំពានច្បាប់ដឹកទៅក្រៅប្រទេសកាន់តែ មានសភាពធ្ងន់ធ្ងរ ឆ្ពោះទៅរកភាពវិនាសសាបសូន្យ។ អ្នកតវ៉ាច្រើនអាចត្រូវចាប់ដាក់គុក ឬបាញ់សម្លាប់។ វិបត្តិដីធ្លីមិនអាចដោះស្រាយបានកើតមានពាសពេញផ្ទៃប្រទេស សូម្បីតែជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា និងបឹងកក់ ក្បែរច្រមុះរដ្ឋាភិបាល ទុកអូសបន្លាយរាប់ឆ្នាំដោះស្រាយមិនចេញនោះ ក៏ដោយសារតែម្ចាស់ក្រុមហ៊ុនស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មនុស្សចាស់ដែលគ្មានទីពឹង រដ្ឋគ្មានកម្មវិធីជួយ។ ពលរដ្ឋប្រមាណ ១លាននាក់ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងដោយសារគ្មាន ការងារធ្វើក្នុងប្រទេស ខណៈមេដឹកនាំ ឬមន្ត្រីមួយចំនួនមានទ្រព្យសម្បត្តិកប់ពពក។ កម្ពុជា នៅតែសុំ និងខ្ចីលុយគេដើម្បីយកមកចំណាយ និងបំពេញប្រាក់ខែអោយមន្ត្រីរាជការរបស់ខ្លួន ។ ល ។
ងាកមកការចាប់ចងសកម្មជន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងវិញ គឺជាការបង្ហាញអំពីស្ថាប័នរដ្ឋសំខាន់ៗ នៅក្រោមសម្ពាធរដ្ឋាភិបាល ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ សភា និងស្ថាប័នតុលាការជាដើម។
សរុបសេចក្ដីទៅ ថ្វីត្បិតតែការចាប់ផ្ដើមប្រកាន់យកវប្បធម៌ចាប់ចងឡើងវិញរបស់ គណបក្សកាន់អំណាចជំនួសអោយវប្បធម៌សន្ទនាដ៏អស្ចារ្យនោះ ជាយុទ្ធសាស្ត្រចាស់ដដែលៗរបស់គណបក្សនេះក្តី ក៏វាធ្លាប់បានជួយអោយគណបក្សនេះបំបាក់គូប្រកួតអោយបាត់បង់ជំហរមុន ការឡើងសង្វៀនប្រកួតប្រជែងជាផ្លូវការបានតែរាល់លើក។
ទោះជាយ៉ាងណាក៏ដោយ បរិបទសង្គម និងនយោបាយនៅពេលនេះ ផ្លាស់ប្ដូរច្រើន។ យុវជន និងឪពុកម្ដាយរបស់គេក៏ចាប់ផ្ដើមរួមគ្នាងើបតតាំងប្រឈមមុខនឹងការ គាបសង្កត់នានា ដើម្បីវាសនាអនាគតរបស់ខ្លួន និងប្រទេសជាតិ។ បច្ចេកវិជ្ជាបានផ្ដល់ឱកាសអោយមនុស្សភាគច្រើនមានលទ្ធភាពទទួលបាន នូវព័ត៌មានឯករាជ្យ គេចផុតពីការគាបសង្កត់សិទ្ធិទទួលព័ត៌មាន និងដំណឹងចាំបាច់ដទៃទៀត សម្រាប់អោយពួកគេវិនិច្ឆ័យដោយខ្លួនឯងបាន ថាតើគេគួរអោយមេដៃឈ្នះទៅបេក្ខជនណាមួយ ទោះបីជាបេក្ខជននោះអាចត្រូវគេវាយទ្រមខ្លួនមុនការចូលប្រកួត ក៏ដោយ៕
សុំមិនបាច់ឆ្ងល់ទេលោក យួនគេចង់យកខ្មែរតាំងពី១៩៥០មក កឺជុំនាន់ ប្រមាត់ប្រមង់ មក ហើយឥឡូវគេយកបានហើយ គេត្រួតទាំងអស់ហើយតើ រឿងអីគេឲ្យមកវិញនោះ លោកសួរនេះវាហាក់ដូចជា ខ្មែរដូចជាមិននៅក្រោមពងយួនទេ សុំមើលចុះស្អីក៍យួនកាន់កាប់ដែរ តើប្រជាជនយួនមានប៉ុន្មានលានហើយលោកនៅស្រុកខ្មែរ ដោយវាដាក់ឈ្មោះសុទ្ធតែខ្មែរ បានជាថាយួនមិនបាននោះឬ? ចាំដ់លយួនធ្វើនាយករដ្ធមន្រ្តីបានថាយួនកាន់កាប់ឬ?
ReplyDeleteរឿងអីបានជា អា កន្តឿ សុខា ទៅ ចុយ មេសំផឹង យួន ឈ្មោះ ខុម ចាន់តារ៉ាទី នោះ???
ReplyDeletewhy the fuck did that shorty Kem Sokha bone that ខុម ចាន់តារ៉ាទី aka "srey Mom" to begin with???
12:24 AM
DeleteNow you too become a victim !
How so?
Deleteគោចាស់ ចង់ស៊ីស្មៅខ្ចីណា ហើយវារាកអាចន៍រកព្រៃ ជុះគ្មានដូច្នេះ មិនចង់បន្ទោសទេ តែមានការស្បត់នៅសៀមរាប ថាមិនចូល សភា តែនាំគ្នាចូលយ៉ាងស្រួល ថាមិនចាញ់បោកគេទេ ដល់បានជួបស្រីក្មេងជាងកូនគាត់ទៅទៀត ស្រាប់តែភ្លេចអស់ ជ័យយោសង្រ្គោះជាតិ ថានឹងឈ្នះឆ្នោតនៅពេលខាងមុខ តែមើលទៅជាប់គុកកាន់តែច្រើនឡើងៗ តើឈ្នះម្តេចទៅ អាឡប់ខ្ញុំមិនយល់ទេ ហើយបើឈ្នះ តើកាន់ការបានទេ? បើឃើញស្រីក្មេងមិនបានដូច្នេះ? យួនវាយកខ្មែរបានដោយសា ស្រីក្មេងៗនេះឯង មើលទៅ ស៊ីហានុ ហ៊ុន សែន លោកឃើញស្រាប់។
ReplyDeleteWe thought that we have an alternative to Hun Sen's? Now what?
ReplyDelete